ការរៀបចំផ្កាភ្ញីគឺជាផ្នែកមួយដែលជួយលើករាសីឱ្យកាន់តែប្រសើរដើម្បីទទួលបុណ្យចូលឆ្នាំចិនដែរ។ ជាមួយគ្នានេះ យើងក៏យកចិត្តទុកដាក់ទៅលើការរៀបចំចំនួនផ្កាដែរដោយតាមទស្សនៈអរូបិយលេខសេសដូចជា ១ ៣ ៥ ៧ និង ៩ គឺតំណាងភាពវិជ្ជមាន សំណាង និងហុងស៊ុយ ខណៈដែលលេខគូដូចជា ២ ៤ ៦ និង ៨ គឺតំណាងឱ្យភាពអវិជ្ជមាន។
តាមហុងស៊ុយឆ្នាំនេះ ការររៀបចំអាយុផ្កាឱ្យត្រូវតាមឆ្នាំដែលយើងកើតនឹងជួយនាំសំណាង និងរកស៊ីមានបាន។ ដូច្នេះសម្រាប់អ្នកកើត៖
- ឆ្នាំកុរ ឆ្នាំថោះ និងឆ្នាំមមែគួរដាក់ផ្កាចំនួន ៦ ដើមក្នុងថូ។
- ឆ្នាំម្សាញ់ ឆ្នាំរកា និងឆ្នាំឆ្លូវគួរដាក់ផ្កាចំនួន ៩ ដើមក្នុងថូ។
- ឆ្នាំខាល ឆ្នាំមមីរ និងឆ្នាំចគួររៀបចំផ្កាចំនួន ២ ដើមដាក់ក្នុងថូ។
- ឆ្នាំវក ឆ្នាំជូត និងឆ្នាំរោងគួររៀបចំផ្កាចំនួន ៧ ដើមដាក់ក្នុងថូ។
ក្រៅពីការយកចិត្តទុកដាក់ទៅលើការរៀបចំចំនួនផ្កាហើយ របៀបនៃការជ្រើសរើសថូផ្កា និងអត្ថន័យរបស់ផ្កាក៏ជារឿងដែលយើងមិនគួររំលងដែរ។
- តើគួរជ្រើសរើសថូផ្កាប្រភេទណា?
តាមតម្រាហុងស៊ុយ ថូគឺជាកន្លែងរក្សាវិញ្ញាណនៃឋានសួគ៌ និងផែនដី ហើយក៏ជានិមិត្តរូបនៃភាពស្រស់ស្រាយ ក៏ដូចជាការរក្សាទ្រព្យសម្បត្តិផងដែរ។ ដូចនេះប្រណីតភាពនៃក្បូរក្បាច់រចនាលើថូអាចជួយបង្កើនថាមពល ភាពស្រស់ស្រាយ និងការហូរចូលនូវលាភសក្ការៈទៀតផង។

ក្នុងចំណោមប្រភេទថូផ្កាជាច្រើន ថូដែលត្រូវបានគេណែនាំឱ្យប្រើនោះគឺធ្វើអំពីប៉សឺឡែន។ វាមានភាពស្រស់ស្អាត ឆើតឆាយតែថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនសោភ័ណភាពនៃការតុបតែងបានមួយកម្រិតទៀតផងដែរ។ ស្របពេលនេះយើងក៏សូមណែនាំអំពីការរៀបតុបតែងថូផ្កាខ្លះៗដើម្បីឱ្យកាន់តែស្អាត និងសមរម្យដូចជា៖
- យើងគួរជ្រើសរើសផ្កាដែលមានពណ៌លឿង ពណ៌ស ពណ៌ផ្កាឈូក ហើយក៏អាចបន្ថែមជាមួយការចងព្យួរកាក់ជាដើម។
- ក្នុងមួយថូគឺមិនត្រូវឱ្យមានពណ៌ផ្កាច្រើនពេកទេព្រោះវាធ្វើឱ្យបាត់បង់អត្ថន័យ និងភាពស្រស់ស្អាតរបស់ផ្កា។
- យោងតាមជំនឿតៗគ្នាមក តុដែលយើងរៀបចំសែនព្រេនគឹកន្លែងនៃភាពបរិសុទ្ធ ដូច្នេះការរៀបចំត្រូវតែមានតុល្យភាព។ មានន័យថាយើងមិនគួរដាក់ថូផ្កាដែលធំពេកនៅលើតុសែនទេព្រោះវាអាចគ្របដណ្ដប់លើវត្ថុសក្ការៈផ្សេងៗបាន។
អត្ថន័យផ្កាដែលគួរយកមកទទួលបុណ្យចូលឆ្នាំចិន
១. ផ្កាអង្គសិល្ប៍ពណ៌លឿង៖ អត្ថន័យនៃផ្កាមួយនេះគឺតំណាងឱ្យការហូរចូលនូវទ្រព្យសម្បត្តិ។ ហើយយោងទៅតាមជំនឿ ផ្កាអង្គាសិល្ប៍ពណ៌លឿងក៏មានឥទ្ធិពលក្នុងការការពារវិញ្ញាណអាក្រក់ទាំងឡាយ ហើយនាំមកនូវភាពរឹងមាំ សុខភាពល្អ និងសុភមង្គលដល់ក្រុមគ្រួសារផងដែរ។

២. ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះពុទ្ធ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។
៣. ផ្កាឈូក៖ ភាគច្រើនយើងតែងតែយកផ្កាឈូកទៅថ្វាយដល់ព្រះពុទ្ធ។ អត្ថន័យនៃផ្កាឈូកគឺពន្លឺ និងភាពបរិសុទ្ធ។ ហើយវាក៏តំណាងឱ្យកម្លាំង ឆន្ទៈ ភាពស្មោះត្រង់ ទំនុកចិត្ត និងភាពអត់ធ្មត់ផងដែរ។

៤. ផ្កាគ្រីសាន៖ ជាផ្កាដែលគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ដោយសារតែផ្កានេះមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ និងគង់វង្សយូរអង្វែង។ ក្នុងក្បួនហុងស៊ុយ ពណ៌លឿងគឺជាសញ្ញានៃលាភសំណាង។ ដូច្នេះការប្រើប្រាស់ផ្កាគ្រីសាននឹងជួយបង្កើនពរជ័យ សំណាង និងសុភមង្គលក្នុងជីវិត៕

























Account
Security
Favourite Content