ឥណ្ឌាគ្រោងប្ដូរឈ្មោះប្រទេសទៅជា “Bharat” ព្រោះមូលហេតុនេះ

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ទីភ្នាក់ងារព័ត៌មាន Times Now បានរាយការណ៍ថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គ្រោងនឹងផ្លាស់ប្តូរឈ្មោះប្រទេសឥណ្ឌាទៅជា ‘Bharat’ តាមរយៈការបោះឆ្នោតមួយក្នុងកិច្ចប្រជុំពិសេសរបស់សភាឥណ្ឌាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២២ ខែកញ្ញា។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌាជាច្រើនរូប។

មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចប្រជុំ G20 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត លិខិតអញ្ជើញទទួលទានអាហារពេលល្ងាចពីប្រធានាធិបតីឥណ្ឌាដែលផ្ញើទៅកាន់មេដឹកនាំ G20 បានសរសេរថា “ពីប្រធានាធិបតី Bharat” មិនមែន “ពីប្រធានាធិបតីឥណ្ឌា” នោះឡើយ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ប្រទេស​ឥណ្ឌា​ជា Bharat  ដោយសារតែ​ការមើលឃើញថា “ឥណ្ឌា” គឺជាឈ្មោះដែលផ្តល់ដោយលោកខាងលិច និងតំណាងឱ្យទាសករក្នុងសម័យអាណានិគម ដូច្នេះ​ពាក្យ “​ឥណ្ឌា” ​សម​នឹង​ត្រូវ​លុប​ចេញ​ពី​រដ្ឋធម្មនុញ្ញ​ឥណ្ឌា។

ចំណែក Bharat គឺជាភាសាសំស្ក្រឹត មានន័យថាប្រទេសរបស់ព្រះភារត (ភារតៈ) ដែលជាមហាក្សត្រក្នុងរឿងព្រេងនិទានប្រទេសឥណ្ឌា។ ដោយសារតែប្រជាជនឥណ្ឌាជឿថាពួកគេគឺជាកូនចៅរបស់ព្រះភារត ប្រជាជនឥណ្ឌាបានហៅប្រទេសរបស់ពួកគេថា Bharat ជាយូរមកហើយ។ ដូច្នេះឈ្មោះ Bharat ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌា។

ចំណែកដើមកំណើតនៃឈ្មោះឥណ្ឌា គឺក្លាយមកពីឈ្មោះទន្លេសិន្ធុ ឬ Indus ជាភាសាក្រិច ដែលក្រោយមកក៏ក្លាយជា “India” ដែលមនុស្សជុំវិញពិភពលោកបានស្គាល់។

ទោះ​ជា​យ៉ាង​ណា រឿងដែលប្រទេស​ឥណ្ឌា​អាច​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា Bharat ក៏រងការរិះគន់ពីក្រុមនយោបាយមួយចំនួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ លោក Arvind Kejriwaj ប្រធានគណបក្សកងកម្លាំងប្រដាប់អាវុធ (AAP) និងជាប្រមុខគណៈរដ្ឋមន្ត្រីទីក្រុង Delhi បានបដិសេធចំពោះការប្ដូរឈ្មោះនេះដោយនិយាយថា “ឥណ្ឌាគឺជាប្រទេសរបស់មនុស្ស ១,៤ ពាន់លាននាក់ មិនមែនជារបស់គណបក្ស Bharatiya Janata ឬ BJP របស់នាយករដ្ឋមន្ត្រី Modi ម្នាក់ឯងនោះទេ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា