ជនជាតិបារាំង ដែលល្បីហ៊ានលេងកីឡាគ្រោះថ្នាក់ និងត្រូវបានគេស្គាល់តាមរយៈការឡើងអគារខ្ពស់ៗ ជុំវិញពិភពលោក បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើអគារកម្ពស់ ៦៨ជាន់ ក្នុងទីក្រុងហុងកុង។
Lucidi វ័យ ៣០ ឆ្នាំដែលមានបណ្តាញសង្គមឈ្មោះថា Remi Lucidi និងមានប្រវត្តិឡើងសំណង់ខ្ពស់ៗកប់ពពកជុំវិញពិភពលោក រួមទាំងសំណង់ជាច្រើនដូចជា ស្ពាន បង្គោលភ្លើង ឬអង់តែន។

បើយោងតាមកាសែត South China Morning Post លោក Lucidi បានធ្លាក់ អំឡុងពេលឡើងលើអគារ Tregunter Tower។ គេជឿថា Lucidi បានធ្លាក់ជាប់នៅលើបង្អួច Penthouse ធ្វើឱ្យស្ត្រីម្នាក់បម្រើការនៅខាងក្នុងនោះ ប្រទះឃើញ និងភ្ញាក់ផ្អើលជាខ្លាំង។
យោងតាមមន្ត្រីហុងកុង លោក Lucidi ត្រូវបានគេប្រទះឃើញក្នុងអគារនៅវេលាម៉ោង ៦ ល្ងាច ហើយបុរសរូបនេះបានប្រាប់សន្តិសុខនៅច្រកទ្វារថាគាត់មកលេងមិត្តម្នាក់ដែលរស់នៅជាន់ទី ៤០។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍បន្ថែមថា សន្តិសុខច្រកទ្វារបានទៅរារាំង Lucidi ដែរ បន្ទាប់ពីមិត្តភ័ក្តិដែល Lucidi ប្រាប់សន្តិសុខនោះ ថាមិនបានស្គាល់លោកទេ ប៉ុន្តែចៃដន្យ Lucidi បានចូលដល់ក្នុងជណ្តើរយន្តរួចទៅហើយ។
វីដេអូកាម៉េរ៉ា CCTV បានបង្ហាញថាលោក Lucidi ជិះជណ្ដើរយន្តដល់ជាន់ទី ៤៩ បន្ទាប់មកឡើងតាមជណ្តើរឡើងទៅកាន់កំពូលនៃអគារ៕




























Account
Security
Favourite Content