ជំងឺ ៦ មុខដែលអ្នកធ្វើការច្រើនប្រឈមមុខជាមួយ

ជាទូទៅ យើងតែងតែចំណាយពេល ៨ ម៉ោងក្នុងមួយថ្ងៃសម្រាប់ការធ្វើការងារ។ ក្នុងពេលនេះមនុស្សភាគច្រើនបានយកចិត្តទុកដាក់លើការងារខ្លាំងពេក ហើយធ្វេស​ប្រហែសទៅលើរឿងសុខភាព។ ថ្ងៃនេះ AMS នឹងចែករំលែកនូវជំងឺទាំង ៦​ មុខដែលអ្នកធ្វើការប្រឈមមុខហើយគួរតែប្រុងប្រយ័ត្ន៖

១. រោគសញ្ញាការិយាល័យ ឬ Office Syndrome

ជាង ៦០% នៃ​បុគ្គលិក​ការិយាល័យ​មាន​អាការ​ជំងឺនេះ​គឺ​បណ្តាល​មក​ពី​អាកប្បកិរិយា​ពេលអង្គុយ​នៅ​មុខ​កុំព្យូទ័រ​យូរ​ដោយ​មិន​ធ្វើ​ចលនា​រាងកាយ។ សូម្បី​តែពេល​សម្រាក​ក៏​អង្គុយអោន​ក្បាល​ចុះ​ទៅមើល​អេក្រង់​ទូរសព្ទ នោះវានឹងបណ្តាលឱ្យមានសភាពរឹងនូវសាច់ដុំជុំវិញក ខ្នង ស្មា កដៃ និងម្រាមដៃ។ ប្រសិនបើទុកវាយូរនឹងបណ្តាលឱ្យរលាកសាច់ដុំ រលាកសរសៃពួរ និងឈឺខ្នងជាដើម។

២. ជំងឺបាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តក៏ងាយនឹងកើតឡើងចំពោះអ្នកធ្វើការបានដែរជាមួយមូលហេតុផ្សេងៗគ្នា។ វាអាចបណ្ដាលមកពីសារធាតុគីមីក្នុងខួរក្បាល និងលក្ខណៈផ្ទាល់មួយចំនួនដូចជាភាពតានតឹង ឬសម្ពាធជាដើមដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តបានយ៉ាងងាយ។ ប្រសិនបើចង់ដឹងថាខ្លួនឯងមានជំងឺអាចសង្កេតមើលរោគសញ្ញាខ្លះៗដូចជាគិតលើសកម្រិត ផ្លូវចិត្តចាប់ផ្ដើមចុះខ្សោយ ស្មុគស្មាញ ពិបាកចិត្ត និងងាយយំជាដើម។

៣. លើសឈាម

ភាគច្រើនមនុស្សស្ទើរគ្រប់គ្នាធ្វើការក្រោមសម្ពាធដែលបណ្ដាលឱ្យមានភាពតានតឹងរហូតសម្ពាធចាប់ផ្ដើមឡើងខ្ពស់។ ជាមួយគ្នានេះ អ្នកមានជំងឺលើសឈាមមួយចំនួនគឺមិនអាចរកមូលហេតុពិតប្រាកដនោះទេ តែគេអាចសន្និដ្ឋានបឋមបានថាមកពីកត្តា ២ គឺហ្សែន និងអាកប្បកិរិយានៃការរស់នៅ។ លើសពីនេះ ការកើនឡើងនូវសម្ពាធឈាមក៏ជាកត្តាមួយដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយតម្រងនោមជាដើម។

៤. ជំងឺក្រពះពោះវៀន

ជំងឺមួយនេះភាគច្រើនបណ្ដាលមកពីភាពតានតឹង ការញ៉ាំអាហារមិនទៀងទាត់ និងការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវផងដែរ។ វានឹងធ្វើឱ្យក្រពះពោះវៀនយើងដំណើរការខុសប្រក្រតីដូចជាការបញ្ចេញទឹកក្រពះច្រើនជាងធម្មតារហូតដល់មានបញ្ហារលាកក្រពះទៀតផង។​ សម្រាប់អាហារដែលគួរជៀសវាងមានដូចជាអាហារចៀន ឬបំពង អាហារផ្អែមពេក អាហារប្រៃពេក អាហារមានជាតិខ្លាញ់ច្រើន ឬភេសជ្ជៈផ្សេងៗផងដែរ។

៥. លើសទម្ងន់

មូលហេតុចម្បងនៃការលើសទម្ងន់គឺមកពីអង្គុយយូរពេក ញ៉ាំអាហារលើសពីកម្រិតដែលរាងកាយត្រូវការ ជាពិសេសអាហារមានជាតិស្ករខ្ពស់ សូដ្យូម និងខ្លាញ់ច្រើន។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកធ្វើការមួយចំនួនគឺមិនមានពេលព្រមទាំងថាមពលគ្រប់គ្រាន់ក្នុងការធ្វើលំហាតប្រាណនោះទេដែលវាក៏ត្រូវបានរាប់ជាចំណែកមួយធ្វើឱ្យធាត់ផងដែរ។ វាក៏អាចអាចនឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃដូចជាជំងឺដាច់សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រិនថ្លើម និងជំងឺបេះដូងជាដើម។

៦. ជំងឺសរសៃប្រសាទ និងខួរក្បាល

វាជាជំងឺដែលនៅជិតមនុស្សក្នុងវ័យធ្វើការបានជួបប្រទះ។ ជាមួយគ្នានេះ ស្ត្រេសគឺ​ជា​មូលហេតុ​ចម្បងព្រោះ​ខួរក្បាល​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រប់​ផ្នែក​នៃ​រាងកាយ។ នៅពេលដែលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលមានបញ្ហា វានឹងប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយផងដែរ។ ជារឿយៗ រោគសញ្ញាដំបូងគឺព្រិលៗ សាច់ដុំខ្សោយ ការគិតធ្លាក់ចុះ ឈឺក្បាលប្រកាំង វង្វេងវង្វាន់ និងភ្លេចភ្លាំង។ ប្រសិនបើយើងមិនបានព្យាបាលឱ្យទាន់ពេល វាអាចនឹងបណ្តាលឱ្យពិការ និងដាច់សរសៃឈាមខួរក្បាលជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម