ជាធម្មតាអ្នកឡាយលក់ផលិតផលតាមអនឡាញតែងតែធ្វើការណែនាំយ៉ាងលម្អិតទៅកាន់អតិថិជនដើម្បីឱ្យពួកគេបានស្គាល់ និងយល់ដឹងកាន់តែអំពីផលិតផល។ ផ្ទុយពី Zheng Xiang Xiang ដែលជាអ្នកឡាយលក់អីវ៉ាន់តាមអនឡាញបែរជាប្រើវិធីសាស្រ្តផ្សេងពីអ្នកដទៃ ហើយអាចរកប្រាក់ចំណូលបានដល់ទៅ ១៤ លានដុល្លារអាមេរិកក្នុងមួយសប្ដាហ៍។


នៅក្នុងវីដេអូដែលត្រូវបានគេចែកចាយជាបន្តបន្ទាប់ សង្កេតឃើញថានាងបានប្រើពេលលឿនដូចព្យុះប្រហែលតែ ៣ វិនាទីប៉ុណ្ណោះក្នុងការណែនាំផលិតផល មិនថាអំបោស សម្លៀកបំពាក់ កាបូប និងនាឡិកាជាដើម។ ជាមួយគ្នានេះពេលលើកផលិតផលបង្ហាញគេ អ្នកលក់អនឡាញរូបនេះគ្រាន់តែប្រាប់ពីតម្លៃតែប៉ុណ្ណោះដែលជាទូទៅប្រហែល ១០ យ័នស្មើនឹង ១,៤០ ដុល្លារ។ បើទោះបីជាមានការប៉ះទង្គិចបន្តិចបន្តួចក៏ដោយ ក៏អីវ៉ាន់ទាំងអស់ត្រូវបានលក់ដាច់ក្នុងរយៈដ៏ខ្លី។

គួរបញ្ជាក់ផងដែរថា Zheng Xiang Xiang បានចាប់ផ្ដើមអាជីពលក់អនឡាញនេះតាំងពីឆ្នាំ ២០១៧ មកម្លេះ ប៉ុន្តែប្រជាប្រិយភាពរបស់នាងទើបតែបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះទេដោយសារនាងបានផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការលក់៕
























Account
Security
Favourite Content