ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Mediastorm របស់ចិននឹងផ្ដល់កាដូធំ ជាទូរស័ព្ទស៊េរីថ្មីដល់បុគ្គលិក សូម្បីតែបុគ្គលិកហាត់ការ។

រូបថតពីអេក្រង់មួយដែលបង្ហាញពីរការសន្ទនារបស់ CEO របស់ក្រុមហ៊ុនប្រព័ន្ធផ្សាយមួយ និងបុគ្គលិករបស់ខ្លួន បានល្បីល្បាញពេញបណ្ដាញទំនាក់ទំនងសង្គមរបស់ចិន ជាមួយនឹងអ្នកចូលមើលរហូតដល់ទៅ ១៤លានដង។
ក្នុងកិច្ចសន្ទនានេះ នាយកប្រតិបត្តិរបស់ Mediastorm បានលើកឡើងថា៖ “ដូចរាល់ដង គ្រប់គ្នានឹងទទួលបាន iPhone 16 Pro។ មិនថាជាបុគ្គិលហាត់ការ ឬបុគ្គលិកថ្មីនោះទេ ឱ្យតែពេលនេះអ្នកធ្វើការជាមួយយើង អ្នកនឹងទទួលបានកាដូនេះ។ ក្រុមហ៊ុននឹងរ៉ាប់រងពន្ធទាំងអស់ អ្នកមិនបាច់បារម្ភទេ”។
តាមរយៈនេះ មានន័យបុគ្គលិកគ្រប់រូបរបស់ Mediastorm នឹងទទួលបានកាដូដែលមានតម្លៃប្រហែល ១២៣០ ដុល្លារអាមេរិក ហើយក្រុមហ៊ុននឹងត្រូវចំណាយយ៉ាងហោចណាស់ ១២ម៉ឺនដុល្លារអាមេរិក បើសិនជាពួកគេទទួលបានទូរសព្ទ iPhone ម៉ូដែល Pro។

នេះមិនមែនលើកទីមួយទេដែលក្រុមហ៊ុនបានផ្ដល់កាដូ iPhone ដល់បុគ្គលិករបស់ខ្លួន។ តាមពិតទៅ Mediastorm បានធ្វើរឿងនេះ ៣ឆ្នាំជាប់គ្នាមកហើយ។ ដោយ បុគ្គលិកម្នាក់ៗទទួលបានកាដូជា iPhone 14 Pro កាលពីឆ្នាំ២០២២ និង iPhone 15 Pro កាលពីឆ្នាំ ២០២៣។
ជាក់ស្ដែងបើតាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើគណនី YouTube “StormCrew” បុគ្គលិកម្នាក់មិនត្រឹមតែទទួលបាន iPhone 15 Pro មួយគ្រឿងនោះទេ ពួកគេក៏ទទួលបានកាដូផ្សេងៗដូចជា ខោអាវ និងនំសម្រាប់អបអរសាទរដល់ពិធីបុណ្យពាក់កណ្ដាលស្លឹកឈើជ្រុះទៀតផង។

គណនី YouTube “StormCrew” របស់ក្រុមហ៊ុនប្រព័ន្ធផ្សាយមួយនេះ តែងតែចែករំលែកវីដេអូដែលបុគ្គលិករបស់ខ្លួនលេងល្បែងកម្សាន្តជាមួយគ្នា ដើម្បីដណ្ដើមយករង្វាន់ជាសាច់ប្រាក់ និងរបស់របរជាដើម។
គួរបញ្ជាក់ផងដែរថា Apple ទើបតែបានដាក់បង្ហាញទូរស័ព្ទដៃស៊េរីថ្មីរបស់ខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញានេះ និងគ្រោងដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី២០ ខែកញ្ញានេះតទៅ ៕


























Account
Security
Favourite Content