កំប៉ុងស្រាបៀរនៅជប៉ុនភាគច្រើនមានអក្សរស្ទាប ដើម្បីធានាជនពិការភ្នែក មិនច្រឡំថាជាភេសជ្ជៈ

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់​ថាជាប្រទេសដែលមានគំនិតច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់បំផុត១ ក្នុងលោក។ ក្រៅពីជំនាញបច្ចេកវិទ្យាដូចជាការផលិតរ៉ុបុត រថយន្តក្តី សូម្បីតែផលិតផលតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានប្រទេសនេះគិតគូរយ៉ាងដិតដល់ និងប៉ិនប្រសប់បំផុត។

ជាក់ស្តែងដូចជាការបញ្ចូលអក្សរស្ទាប ទៅលើកំប៉ុង​ស្រាបៀរដើម្បីជាជំនួយ ឬ​ដើម្បីធានាថា​ជនមានពិការភាពភ្នែកមិនច្រឡំជាមួយនឹងភេសជ្ជៈទូទៅដោយប្រការណាមួយ។

តាមធម្មតាមិនថាតែនៅជប៉ុន កម្ពុជា ឬប្រទេសណានោះទេ កំប៉ុងស្រាបៀរ និងភេជ្ជសៈមួយចំនួនធំត្រូវបានដាក់ចូលក្នុងកំប៉ុងអាលុយមីញ៉ូមដូចគ្នា ខណៈរូបរាងស្រដៀងគ្នា ឬខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ជាទូទៅសូដា និងស្រាបៀរ តែងដាក់តាំងលក់នៅកន្លែងជាមួយគ្នា ហើយសម្រាប់ហាងមួយចំនួនគ្រប់ភេសជ្ជៈកំប៉ុងទាំងអស់នឹងដាក់លក់នៅកន្លែងជាមួយគ្នាតែម្តង។ សម្រាប់មនុស្សធម្មតាដែលមានភ្នែកល្អរឿងនេះមិនមែនជាបញ្ហាឡើយ តែសម្រាប់ជនមានពិការភាពភ្នែក ការយកច្រឡំអាចមានលទ្ធភាពខ្ពស់។

ក្រោយយល់ពីបញ្ហានេះ ប្រហែល ១០ ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរជប៉ុនជាច្រើនបានចាប់ផ្តើមបោះត្រា ឬបញ្ចូលពាក្យ «ស្រាបៀរ» ជាអក្សរស្ទាប នៅលើកំប៉ុងដែលជាប់នឹងផ្ទាំងសម្រាប់បើកភេសជ្ជៈឡើង។ វា​មិនមែនជាច្បាប់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុននោះទេ ប៉ុន្តែគំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតស្រាបៀរជប៉ុនផ្ទាល់។

ដោយសារតែវាមិនមែនជាកម្មវិធីរបស់រដ្ឋាភិបាលដែលត្រូវបានកំណត់ថាជាកាតព្វកិច្ច សកម្មភាពនេះត្រូវដាក់កំណត់សម្គាល់ចេញពីក្រុមហ៊ុនផលិតស្រាបៀដោយខ្លួនឯង។ អក្សរស្ទាបនៅលើកំប៉ុងស្រាបៀរទាំងអស់មិនដូចគ្នាឡើយ។ ក្រុមហ៊ុនខ្លះដាក់ថា «អាល់កុល» ក្រុមហ៊ុនខ្លះដាក់ឈ្មោះម៉ាកផលិតផលរបស់ខ្លួនដូចជា «ស្រាបៀរ Kirin» និងក្រុមហ៊ុនខ្លះទៀតគ្រាន់តែដាក់ថា «ស្រាបៀរ» ជាដើម។

បើតាមគេហទំព័រ Vine Pair បានឱ្យដឹងថា ក្រុមហ៊ុនស្រាបៀរនៅជប៉ុនបញ្ចូលអក្សរស្ទាបលើកំប៉ុងមិនត្រឹមតែជួយការពារជនមានពិការភាពភ្នែក ​ស្រវឹង​ដោយ​ចៃដន្យ​ ងាយគ្រោះថ្នាក់តាមដងផ្លូវប៉ុណ្ណោះទេ តែវាក៏ជាសញ្ញាសម្គាល់សម្រាប់មនុស្សដែលមានបញ្ហាសុខភាពពេលផឹកស្រាដែរ។ ភាពខុសគ្នានៃហ្សែនធ្វើឱ្យជនជាតិអាស៊ីមួយចំនួនងាយនឹង «ប្រតិកម្មអាលកុល» បង្កទៅជាអាលែហ្សី ដែលកើតឡើងនៅពេលដែលរាងកាយមិនអាចទទួលយកជាតិអាល់កុលបាន។

វា​មិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេតែវាអាចធ្វើឱ្យមនុស្សម្នាក់រសាប់រសល់ក្នុងខ្លួន ឬមិនស្រួលខ្លួន។ វាអាច​បណ្តាលឱ្យឡើងក្រហមនៅលើមុខ លើក និងស្មា ហើយក្នុងករណីខ្លះ ចង្អោរ វិលមុខ ឈឺក្បាល និងអាចធ្វើឱ្យហើមមុខ និងរមាស់ផ្នែកខ្លះនៃរាងកាយ។​ ការ​បញ្ចូលអក្សរស្ទាបលើកំប៉ុង​ស្រាបៀរ​ជួយដល់​មនុស្ស​ពិការ​ភ្នែក និងជួយ​មនុស្សដែលងាយរងគ្រោះពីការប៉ះពាល់ស្រាបៀរ ពិសេសការធ្វើដំណើរនៅពេលយប់។

គួរបញ្ជាក់ថា នៅប្រទេសជប៉ុន អក្សរស្ទាបនេះមិនមានតែនៅលើកំប៉ុងស្រាបៀរប៉ុណ្ណោះទេ តែវាក៏មាននៅលើរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផ្សេងទៀត។ វាមានទាំងនៅលើបង្គន់ លើផែនទី លេខកៅអីនៅលើរថភ្លើង លើម៉ាស៊ីនកាក់ និងសូម្បីតែនៅលើដបកាវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប