តើ​អ្នក​ដឹង​ទេ៖ សត្វ​ឃ្មុំ​ហោះ​បាន​ខ្ពស់​ជាង​ភ្នំ​ខ្ពស់​បំផុត​ក្នុង​លោក​ទៅ​ទៀត

តាម​រយៈ​អត្ថបទ​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​កាសែត​ Journal Biology Letters​ ដោយ​លោក Michael Dillon និង Robert Dudley នៃ​សកលវិទ្យាល័យ​កាលីហ្វញ៉ា​និង Smithsonian Tropical Research Institute បាន​ពន្យល់​ពី​ការ​ស្រាវជ្រាវ​មួយ​ទៅលើសត្វ​ឪម៉ាល់​នៅ​ក្នុង​ប្រអប់​សម្ពាធ​ខ្យល់ និង​ការ​ស្រាវជ្រាវ​អំពី​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​សត្វ​ឃ្មុំ​មាន​ជំនាញ​ក្នុង​ការ​ហោះ​ហើរ​ខ្ពស់។

ឃ្មុំ​មាន​ជំនាញ​ក្នុង​ការ​ហោះ​ក្រឡឹង​ និង​ក្រេប​លម្អង​ផ្កា តែ​ឃ្មុំ​​មិន​មែន​ជា​សត្វ​ដែល​ហោះ​ហើរ​បាន​ល្អ​បំផុត​នោះ​ទេ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រភេទ​សត្វ​ស្លាប​ដទៃ​ទៀត។ ប៉ុន្តែ​យ៉ាង​ណា​ពពួក​ឃ្មុំ​មាន​ជំនាញ​អស្ចារ្យ​មួយ​គឺ​ហោះ​ហើរ​នៅ​ក្នុង​សម្ពាធ​ខ្យល់​ខ្ពស់។ ដើម្បី​ស្វែង​យល់​ពី​សមត្ថភាព​ដ៏​កម្រ​មួយ​នេះ​របស់​សត្វ​ឃ្មុំ​ លោក​ Dillon និង​ Dudley បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ Sichuan នៅ​ក្នុង​ប្រទេស​ចិន​ហើយ​បាន​ចាប់​ឃ្មុំ​មួយ​ចំនួន​ដែល​ជា​ទូទៅ​ហោះ​ហើរ​បាន​រយៈ​កម្ពស់ ១០,០០០ ហ្វីត ឬ​ ៣​០៤៨ ម៉ែត្រ​មក​ធ្វើ​ការ​ពិសោធន៍។

ពួក​គេ​បាន​ដាក់​ឃ្មុំ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ប្រអប់​សម្ពាធ​ខ្យល់​ ហើយ​បាន​ឃើញ​ថា​ឃ្មុំ​ចំនួន​ពីរ​ក្បាល​មាន​សមត្ថភាព​អាច​ហោះ​ហើរ​បាន​ក្នុង​សម្ពាធ​ខ្យល់​រយៈ​កម្ពស់ ២៩,៥២៧ ហ្វីត​ ឬ​ ៨,៩៩៩ ម៉ែត្រ​ដែល​ខ្ពស់​ជាង​ភ្នំ​ Everest ដែល​មាន​កម្ពស់​ត្រឹម​តែ ៨,៧៤៩ម៉ែត្រ​។ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​ក៏​ថែម​ទាំង​បាន​រក​ឃើញ​ថា​នៅ​ពេល​ស្ថិត​ក្នុង​សម្ពាធ​ខ្យល់​កាន់​តែ​ខ្ពស់​ឃ្មុំ​មិន​បាន​បក់​ស្លាប​របស់​វា​ឲ្យ​កាន់​តែ​លឿន​នោះ​ទេ​ តែ​វា​បែរ​ទៅ​បិទ​ស្លាប​របស់​វា​ដែល​អនុញ្ញាត​ឲ្យ​វា​បណ្ដែត​ខ្លួន ឬ​ផ្លាស់​ទី​ក្នុង​ខ្យល់​នោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​