បើតាមការចេញផ្សាយរបស់ទស្សនាវដ្តី Time Out របស់ចក្រភពអង់គ្លេស បានឲ្យដឹងថាអភិបាលកោះបាលីទើបនឹងបានប្រកាសពីផែនការហាមអ្នកទេសចរមិនអោយជួលម៉ូតូជិះកម្សាន្តទៀតហើយ ដែលធ្វើឱ្យក្តីស្រមៃជិះលំហែលើកោះបាលីរបស់អ្នកទេសចរអាចក្លាយជារឿងអតីតកាល។

បច្ចុប្បន្ននេះការជិះម៉ូតូ គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតសម្រាប់អ្នកទេសចរ ហើយវាក៏ជារឿងគួរធ្វើបំផុតមួយដែលត្រូវធ្វើនៅកោះបាលី។ ប៉ុន្តែប្រសិនបើគម្រោងរបស់អភិបាលកោះមួយនេះអាចសម្រេចទៅបាន នោះភ្ញៀវទេសចរនឹងត្រូវផ្លាស់ប្តូរមកជិះរថយន្តឈ្នូល (Taxi) សម្រាប់ការធ្វើដំណើរជំនួសវិញ។ អភិបាលកោះលោក Koster បានពន្យល់ថា ជនបរទេសភាគច្រើនជិះម៉ូតូដោយគ្មានឯកសារត្រឹមត្រូវ និងមួកសុវត្ថិភាព ធ្វើឲ្យការបើកបរដោយមិនប្រុងប្រយ័ត្ន។
ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏គ្រោងបង្រ្កាបលើកម្មករខុសច្បាប់ផងដែរ ដែលអាចជះឥទ្ធិពលដល់ការរើសអើងពូជសាសន៍។ ច្បាប់របស់គម្រោង គឺកំណត់គោលដៅអ្នកដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណឥណ្ឌូណេស៊ីក្លែងក្លាយ ឬបំពានទិដ្ឋាការស្នាក់នៅ និងការងាររបស់ពួកគេ។
គួរបញ្ជាក់ថាច្បាប់ដែលបានគ្រោងទុកថ្មីៗទាំងនេះ មិនមែនជាភាពចម្រូងចម្រាសផ្នែកច្បាប់តែមួយគត់នៅក្នុងប្រទេសឥណ្ឌូណេស៊ីនោះទេ ដោយថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានប្រកាសច្បាប់ថ្មីដ៏ចម្រូងចម្រាស និងរងការរិះគន់យ៉ាងច្រើនបំផុតមួយគឺច្បាស់ហាមឃាត់ ឬមិនអនុញ្ញាតគូស្នេហ៍ដែលមិនទាន់រៀបការ ឱ្យរស់នៅជាមួយគ្នា ឬរួមភេទនោះទេ៕



























Account
Security
Favourite Content