ចូលឆ្នាំហើយខ្លោចស្បែក សាកមកមើលពី ៧ វិធីដើម្បីថែស្បែកឡើងវិញ

ក្នុងរដូវកាលចូលឆ្នាំខ្មែរនេះគឺជាពេលដែលប្រជាជនយើងធ្វើដំណើតកម្សាន្ត លេងល្បែងប្រជាប្រិយ លេងបាញ់ទឹក ឬប៉ាតម្សៅ ហើយក៏ជាខែក្ដៅផងដែរ។ ស្រប់ពេលនេះវាអាចធ្វើឱ្យស្បែករងផលប៉ះពាល់យ៉ាងខ្លាំងដល់ស្បែកដូចជារលាកជាមួយពន្លឺថ្ងៃ ឡើងស្ងួត របក ឬក្ដៅក្រហាយជាដើម។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវ ៧ វិធី ដើម្បីថែរក្សាស្បែកឡើងវិញក្រោយដើរលេងចូលឆ្នាំ៖

១. ព្យាយាមកុំឱ្យត្រូវពន្លឺព្រះអាទិត្យ៖ ក្រោយដើរលេងហើយ យើងគួរជៀសវាងកុំស្បែកស្បែកត្រូវពន្លឺព្រះអាទិត្យ ជាពិសេសចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៥​ ល្ងាចដែលវាអាចធ្វើឱ្យស្បែកកាន់តែខ្មៅខ្លាំងជាងមុនទៀត។ ដូច្នេះប្រសិនបើចង់ចេញទៅក្រៅត្រូវលាបឡេការពារកម្ដៅថ្ងៃ ពាក់អាវដៃវែង ឬបាំងឆ័ត្រដើម្បីការពារកាំរស្មី UVA និង UVB។

២. ប្រើជែលប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកជាឱសថដែលអាចជួយព្យាបាលការរលាកដោយសារកម្ដៅថ្ងៃបានយ៉ាងល្អ។ មិនត្រឹមតែជួយព្យាបាលស្បែកពីការរលាក វាក៏អាចជួយបន្ថែមសំណើមផងដែរ។ ដូច្នេះយើងគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើចោលលើស្បែកប្រហែល ១៥ ទៅ ២០​ នាទីរួចលាងទឺកចេញ ហើយប្រើឱ្យញឹកញាប់នឹងជួយកាត់បន្ថយអារម្មណ៍ក្រហាយ និងស្បែកឆាប់ ស ភ្លឺថ្លាមកវិញ។

៣. ប្រើផលិតផលមានវីតាមីន E៖ ក្នុងអំឡុងពេលនេះយើងគួរជៀសវាងប្រើប្រាស់ផលិតផលដែលមានតួនាទីជម្រុះកោសិកាព្រោះវាអាចធ្វើឱ្យស្បែកកាន់តែរលាកខ្លាំងជាងនេះ។ ដូច្នេះយើងគួរប្រើផលិតផលណាដែលមានផ្ទុកនូវវីតាមីន E ព្រោះវិតាមីនមួយនេះនឹងជួយឱ្យព្យបាលស្បែកខ្មៅ និងរលាកឱ្យប្រែមកមានសុខភាពល្អវិញ។

៤. ហាមខាត់ស្បែករយៈពេល ២ សប្ដាហ៍៖ ក្នុងរយៈពេល ១ ទៅ ២ សប្ដាហ៍ដំបូងគឺហាមខាត់ស្បែក ឬប្រើផលិតផលជម្រុះកោសិកាផ្សេងៗដូចជា AHA BHA ឬ Glycolic Acid ព្រោះវាអាចធ្វើឱ្យស្បែកកាន់តែងាយរលាក និងខូចលឿនជាងមុន។  ប៉ុន្តែក្រោយរយៈពេល ២ សប្តាហ៍ យើងអាចចាប់ផ្តើមខាត់ស្បែកដោយជ្រើសរើសគ្រឿងផ្សំធម្មជាតិដូចជាម្សៅរមៀត អំពិលទុំ ទឹកឃ្មុំ ឬប្រេងដូងបានដោយសារ​នឹងជួយឱ្យ​ប្រែ​ជា​ភ្លឺ​ថ្លា​បន្តិចម្តងៗ។

៥. ញ៉ាំបន្លែ ផ្លែឈើ៖ ការថែទាំពីខាងក្រៅមានសារៈសំខាន់ ប៉ុន្តែការថែទាំពីខាងក្នុងក៏យើងមិនអាចរំលងបានដែរ។ ការញ៉ាំបន្លែផ្លែឈើក៏មានអត្ថប្រយោជន៍ជួយព្យាបាលស្បែកពីខាងក្នុងដែរដូចជាបន្លែស្លឹកបៃតងអាចជួយឱ្យកោសិកាធ្វើការបានល្អប្រសើរ បន្លែពណ៌លឿង និងទឹកក្រូចសម្បូរដោយសារធាតុបេតការ៉ូទីន។ លើសពីនេះ​បន្លែ​ផ្លែឈើ​ពណ៌​ក្រហមក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ដែលជួយ​ស្តារ និង​ចិញ្ចឹម​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ ភ្លឺថ្លាពីខាងក្នុង ក៏ដូចជាដើរតួជារបាំងការពារស្បែកផងដែរ។

៦. ញ៉ាំទឹកឱ្យច្រើន៖ ការដើរលេង ឬលេងទឹកក្រោមពន្លឺព្រះអាទិត្យមិនត្រឹមតែអាចធ្វើឱ្យស្បែករលាកនោះទេ ប៉ុន្តែវាក៏អាចស្រូបយកជាតិទឹកយ៉ាងច្រើនពីក្នុងស្បែកផងដែរ។ ដូច្នេះយើងគួរតែផឹកទឹកឱ្យច្រើនដើម្បីបំពេញជាតិទឹកដែលបានបាត់បង់ ឬយ៉ាងតិចបំផុត ៨ ទៅ ១០​ កែវក្នុងមួយថ្ងៃ។ ប៉ុន្តែយើងក៏អាចផឹកទឹកដូងជំនួសព្រោះវាមានអរម៉ូនអឹស្រ្តូសែនដែលអាចជួយឱ្យស្បែកភ្លឺថ្លា និងរលោងតាមបែបធម្មជាតិ។

៧. ញ៉ាំវីតាមីន C៖ សម្រាប់​អ្នកដែល​ចង់​បាន​ស្បែក​ស្អាត​ឆាប់ ការទទួលទានតែបន្លែផ្លែឈើគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដូច្នេះការទទួលទានវីតាមីន C បន្ថែមពីលើគឺជាជម្រើសមួយដ៏ល្អព្រោះវាអាច​ជួយ​ស្ដារ​ស្បែក​ដែល​ខូច​ឲ្យ​មាន​សុខភាព​ល្អ រួមទាំងជួយកាត់បន្ថយស្នាមអុចខ្មៅ អាចម៍រុយ និងធ្វើអោយស្បែកស ភ្លឺថ្លាលឿនជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។