មកស្គាល់សត្វមានជីវិតអមតៈមួយប្រភេទដែលរស់នៅតាំងពីការកកើតជីវិតដំបូងលើភពផែនដី

ត្រីឆ្លាម Greenland មានអាយុកាលប្រមាណ ៥០០ឆ្នាំ ឯអេប៉ុង Giant barrel មានអាយុកាលប្រមាណ ២ពាន់ឆ្នាំ ប៉ុន្តែតើសត្វទាំង ២ប្រភេទនេះជាសត្វមានជីវិតយូរបំផុតលើភពផែនដី ឬជីវិតអមតៈមែនទេ?

ចម្លើយ​គឺ​មិនមែទេ សត្វដែលមានជីវិតអមតៈគឺជាខ្ញែរសមុទ្រ ស្ថិតក្នុងអម្បូរ ពពួកជេលលីហ្វីស (Immortal Jellyfish)។ សត្វ ១ប្រភេទនេះមានឈ្មោះថាតួរីតុបស៉ីស (Turritopsis) ជាភាវសមុទ្រដែលមានជីវិតអមតៈ ពោលគឺពួកវាមានវត្តមានតាំងពីអំឡុងពេលកកើតជីវិតដំបូង នៅលើផែនដីកាលពីជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។

បើយោងទៅតាម Science Focus តួរីតុបស៉ីសមានសក្តានុពលក្នុងការរស់នៅជារៀងរហូត ប៉ុន្តែកត្តារារាំងដល់ការបង្កកំណើត និងបង្កើតចំនួនរបស់ពួកវាមិនអាចធ្វើទៅបានគឺដោយសារ វាក៏អាចត្រូវបានសម្លាប់យ៉ាងងាយដោយពពួកសត្វមំសាសី រួមទាំងត្រីផ្សេងៗ ត្រីឆ្លាម អណ្តើក និងសូម្បីតែត្រី jellyfish ផ្សេងទៀត។

តួរីតុបស៉ីស ឬខ្ញែរសមុទ្រអមតៈនេះ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។

តួរីតុបស៉ីស មានរូបរាងដូចជាខ្ញែរសមុទ្រ ដែលមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ មានសសៃពុកមាត់ពិសប្រមាណ ៨០សរសៃ ចំណែកដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។

តួរីតុបស៉ីស រស់នៅពឹងផ្អែកលើសសៃពុកមាត់របស់វាដោយការបញ្ចេញពិសដាក់សត្វផ្សេងៗឱ្យស្រងល់ នឹងកៀរបញ្ចូលក្នុងមាត់។ សម្រាប់មាត់របស់វានេះ ក៏ជាអាវៈយីវៈសំខាន់បំផុតដែលប្រើជាទ្វារធំបញ្ចេញលាមកផង បន្តពូជក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ទឹកកាមចូល ហើយក៏ភ្ញាស់ពងតាមទ្វារធំនេះផងដែរ ។

ពងដែលបង្កាត់ពូជរួចនឹងអណ្ដែតទៅជាប់នឹងថ្មក្រោមបាតសមុទ្រ ហើយលូតលាស់ទៅជា ផូលីព( Polyp) ដែលមើលទៅស្រដៀងនឹងកូនផ្កាសមុទ្រ។ ក្រោយមក ផូលីពនឹងបែកខ្នែងប្រែក្លាយជាខ្ញែរសមុទ្រពេញវ័យ ហើយដំណើរការបន្តពូជទាំងអស់ នឹងចាប់ផ្ដើមជាថ្មីម្ដងទៀតតាមលំនាំដូចគ្នានេះ។

ចំណែក តួរីតុបស៉ីសដែលបន្តពូជរួច ពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបបែបដើម ហើយនៅទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ