ស្នែង ឬឆ្អឹងគោ ក្របី ជាទូទៅនៅតាមទីសត្តឃាតតែងត្រូវបានបោះបង់ចោល ក្លាយជាកាកសំណល់ ប៉ុន្តែមានស្រ្តីម្នាក់ និងក្រុមគ្រួសារ បានកែច្នៃសំណល់ទាំងនេះ ទៅជាគ្រឿងអលង្ករណ៍ និងវត្ថុតាំងលម្អដែលមានតម្លៃវិញ។
អាជីវកម្មមួយនេះមានឈ្មោះថា Somonea ផលិតផលស្នែង ដែលកែច្នៃស្នែងគោទៅជាគ្រឿងអលង្ករណ៍ដូចជា ក្រវិល ខ្សែក កងដៃ ចិញ្ចៀន និងរបស់ប្រើប្រាស់ដូចជា សេនកោសខ្យល់ សេនម៉ាស្សា ក្រាស សិតសក់និងផលិតផលជាច្រើនផ្សេងទៀត រួមទាំងប្រដាប់ប្រដាតុបតែងផ្ទះផងដែរ។

អាជីវកម្មមួយនេះបានដំណើរការជាង ២០ ឆ្នាំមកហើយ។ អ្នកស្រី គួន ចិន្តា ដែលជាម្ចាស់អាជីវកម្មមួយនេះបានឲ្យដឹងថា មូលហេតុដែលអ្នកស្រី និងគ្រួសារចាប់ផ្តើមអាជីវកម្មនេះ គឺវាផ្តើមមកពីបញ្ហាបរិស្ថាន ដែលប៉ះពាល់ដល់សុខភាពគ្រួសាររបស់ខ្លួនកាលពីជាង ២០ឆ្នាំមុននៅឯខេត្តព្រៃវែង។
អ្នកស្រី បានឲ្យដឹងថា៖ «ការកែច្នៃត្រូវការពេលវេលាយូរ និងការដំណើរការជួបផលវិបាកច្រើនគួរសមតែ និងមិនសូវចំណេញក្តី តែខ្ញុំនៅតែបន្តដំណើរការអាជីវកម្មនេះតទៅមុខទៀត និងមានគម្រោងផលិតផលិតផលថ្មីផងដែរ»។
ជាមួយគ្នានេះ អ្នកស្រីក៏សំណូមពរឲ្យប្រជាជនខ្មែរ ជួយគាំទ្រផលិតផលខ្មែរទាំងអស់គ្នា ព្រោះរាល់ថ្ងៃនេះអាជីវកម្មរបស់អ្នកស្រីរស់បានដោយសារភ្ញៀវខ្មែរ និងអ្នកស្រីចង់ឲ្យប្រជាជនខ្មែរជួយគាំទ្រផលិផលខ្មែរ ដើម្បីជួយបង្កើតការងារនៅក្នុងស្រុក និង ជួយដល់ជីវភាពប្រជាជនខ្មែរយើង៕



























Account
Security
Favourite Content