សិល្បករអន្តរជាតិ Danhôo ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយកុមារកម្ពុជា

មិន​មាន​ឈាម​ជ័រ​ខ្មែរ​សូម្បី​មួយ​ដំណក់ ប៉ុន្តែ​សិល្បករ​អន្តរជាតិ​ដែល​មាន​កំណើត​វៀតណាម​លោក Danhôo បាន​សម្រេច​ដាក់​ដេញថ្លៃគំនូរ​សិល្បៈជា​ច្រើន​ផ្ទាំង​របស់​លោក​ក្នុង​ស្រុក​ខ្មែរ​ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

Danhôo មាន​ឈ្មោះ​ពិត​ហៅ​ថា PHUONG Hieu Dan គឺ​ជា​សិល្បករ​សហសម័យ​ជនជាតិ​បារាំង និង​មាន​ដូន​តា​ជា​ជន​ជាតិ​ចិន។ ស្នាដៃ​ដ៏​ល្បី​ល្បាញ​របស់​លោក​គឺ​ជា​ការ​រួម​ផ្សំ​រវាង​អក្សរ​រូប​សញ្ញា (Ideograms (សិល្បៈ​អក្សរផ្ចង់​បូព៌ា ចិន​បុរាណ) និង​សិល្បៈ​អរូបី (Abstract Expressionism គំនូរអរូបីបែបលោកខាងលិច)។ ស្នាដៃ​ជា​ច្រើន​របស់​វិចិត្រករ​រូប​នេះ​បាន​ទទួល​ស្គាល់​លើ​ឆាក​អន្តរជាតិ​និង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ សហរដ្ឋអាមេរិក បារាំង ចិន លុចសំបួរ ហុងកុង និង​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ។

វិចិត្រករ​ល្បី​ឈ្មោះ​​រូប​នេះ​នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​សណ្ឋាគារ Soma Hotel Riverside ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ ជាមួយ​រូប​គំនូរ​សិល្បៈ​ល្បីៗ​ជា​ច្រើន​ផ្ទាំង​របស់​លោក អម​ដោយ​ការ​សម្ដែង​គូរ​នូវ​គំនូរ​ដើម្បី​ដាក់​ដេញ​ថ្លៃ​ដោយ​ផ្ទាល់​ផង​ដែរ។ គួរ​ជម្រាប​ផង​ដែរ​ រាល់​គំនូរ​ដែល​លោក​បាន​នាំ​យក​មក​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​សប្បុរសធម៌​នៅ Soma Hotel Riverside នឹង​ធ្វើ​ការ​ដេញ​ថ្លៃ ហើយ​ថវិកា​ដែល​ប្រមូល​បាន​ក្នុង​ចំនួន ៧០ ភាគរយ​នឹង​បរិច្ចាគ​ជូន​ដល់ Soma Initiative សម្រាប់​ឆ្នាំ ២០២៧ ដើម្បី​ជួយ​ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​គឺ​ជា​គោល​ដៅ​ចម្បង​របស់ Danhôo ក្នុង​ការ​ធ្វើ​កម្មវិធី​មនុស្ស​ធម៌​តាមរយៈ​សិល្បៈ​គំនូរ​របស់​លោក។

តាម​រយៈ​កម្ម​វិធី Soma Initiative លោក Danhôo សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​អាច​ជួយ​ជា​ចំណែក​ទៅ​ដល់​កុមារ​តូចៗ ជា​ពិសេស​កុមារ​តាម​ព្រំដែន​ដែល​កំពុង​ជួប​ការ​លំបាក​ក្រោយ​ប្រទះ​ភ្លើង​សង្គ្រាម​ទន្ទ្រាន​ទឹក​ដី​ពី​សំណាក់​កង​ទ័ព​សៀម។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​កិច្ច​សហការ​រវាង​ក្រុមហ៊ុន Soma Group និង​លោក Danhôo ក្នុង​គោល​បំណង​រួម​តែ​មួយ​គឺ​ជួយ​ជ្រោមជ្រែង​ដល់​សង្គម។

សម្រាប់​ការ​ដាក់​បង្ហាញ​និង​ដេញ​ថ្លៃ​ស្នាដៃ​គំនូរ​ល្បីៗ​របស់ Mr Danhôo រួម​មាន ៖

  • ការ​ដេញ​ថ្លៃ​ស្នាដៃ​ឯក (Live Masterpiece) ៖ ដូច​ដែល​បាន​ជម្រាប លោក​នឹង​គូរ​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍ ដោយ​ចាប់​ផ្ដើម​តម្លៃ​ដេញ​ថ្លៃ​ត្រឹម ៣,០០០ពាន់​ដុល្លារ។
  • ស្នាដៃ​គំនូរ​ដេញ​ថ្លៃ​ពិសេស ៖ ផ្ទាំង​គំនូរ​ទី២ នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ ដោយ​ចាប់​ពី​ផ្ដើម​ពី​តម្លៃ ១,៥០០ដុល្លារ។
  • ការ​លក់​ក្នុង​តម្លៃ​ថេរ ៖ ផ្ទាំង​គំនូរ​តូចៗ​ចំនួន ២២ ផ្ទាំង​ផ្សេង​ទៀត នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ៣០០ ដុល្លារ ក្នុង ១ ផ្ទាំង។
  • ស្នាដៃ​គំនូរ​បង្ហាញ​ក្នុង​សណ្ឋាគារ ចំនួន ២៤ ផ្ទាំង​ដែល​កំពុង​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​សណ្ឋាគារ Soma Hotel Riverside ក៏​នឹង​ត្រូវ​ដាក់​លក់​ជូនសាធារណជន​ផង​ដែរ ដោយ​លោក​អ្នក​អាច​ទទួល​បាន​ស្នាដៃ​ទាំង​នោះ​បន្ទាប់​ពី​បញ្ចប់​អំឡុង​ពេល​ពិព័រណ៍។

ការ​ដាក់​តម្លៃ​ដេញ​ថ្លៃ​ផ្ទាំង​គំនូរ​របស់​សិល្បករ​អន្តរជាតិ​រូប​នេះ​ត្រូវ​បាន​កែ​សម្រួល​យ៉ាង​ពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា ខណៈ​ដែល​ស្នាដៃ​របស់​លោក Danhôo ដែល​ធ្លាប់​ដាក់​ដេញ​ថ្លៃ​នៅ​អឺរ៉ុប និង​អាស៊ី មាន​តម្លៃ​ចាប់​ពី ១ម៉ឺន​ដុល្លារ​ឡើង​ទៅ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រោយ​ពិព័រណ៍​ថ្ងៃ​ទី ២៨ កញ្ញា នា​ថ្ងៃ​ទី ២៩ ៣០ កញ្ញា ២០២៦ លោក Danhôo នឹង​ជួប​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា​នៅ សណ្ឋាគារ Soma Hotel Riverside ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ និង​បើក​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួម​ពិភាក្សា​សាធារណ​ជាមួយ​រូប​លោក។

អំពី Soma Initiative (CRS Program)

ជា​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម និង​ការ​បង្កើត​គុណ​តម្លៃ​រួម​របស់​ក្រុមហ៊ុន Soma Group បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ២០២០ គិត​មក​ទល់​ពេល​បច្ចុប្បន្ន​មាន​រយៈពេល ៦ ឆ្នាំ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជំទាវ ចម ក្រស្នា ។ កម្ម​វិធី​នេះ​ឈរ​លើ​សសរស្ដម្ភ​ចំនួន​៣​រួម​មាន៖ សុខភាព ការ​អប់រំ និង​បរិស្ថាន

សម្រាប់​ផែន​ការ​យុទ្ធសាស្ត្រ​គម្រោង Soma Initiative (២០២៦-២០២៧) Soma Initiative បាន​បែងចែក​ថវិកា​កម្រិត​អប្បបរមា​ចំនួន ២៨១,៤០០ ដុល្លារ លើ​វិស័យ​សំខាន់ៗ​ចំនួន ៣ នៅ​កម្ពុជា ៖

(១) ការ​អប់រំ (១០៤,០០០ ដុល្លារ) ៖ បំពាក់​កំព្យូទ័រ​ចំនួន ៥០០ គ្រឿង និង Smart TV ដល់​វិទ្យាល័យ​ចំនួន ២០ ខ្នង​សម្រាប់​សិស្សានុសិស្ស​ចំនួន ១៧,០០០ នាក់។

(២) បរិស្ថាន (៧០,០០០ ដុល្លារ) ៖ ផ្ដល់​ទឹក​ស្អាត ១២០,០០០ លីត្រ​ក្នុង​១​ថ្ងៃ ដល់​ប្រជាជន ២៥,០០០ នាក់ ក្នុង ១០ សហគមន៍ តាម​រយៈ​ម៉ាស៊ីន​បូម​ទឹក​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្រ​និង​ប្រព័ន្ធ​ចម្រោះ​ទឹក។

(៣) ជីវភាព​រស់​នៅ (១០៧,៤០០ ដុល្លារ) ៖ ផ្ដល់​ឧបករណ៍ វគ្គ​បណ្ដុះ​បណ្ដាល និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ទិញ ក្នុង​តម្លៃ ៥០០ដុល្លារ ដល់ ២០០ គ្រួសារ ​ដែល​ដឹក​នាំ​ដោយ​ស្ត្រី​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​សមាជិក​គ្រួសារ​សរុប ១,០០០ នាក់។

អំពី SOMA GROUP CO., LTD.

SOMA GROUP គឺ​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ក្នុង​ស្រុក​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ កសិកម្ម អប់រំ បដិសណ្ឋារកិច្ច និង​អចលនទ្រព្យ ក្នុង​ខេត្ត-ក្រុង ចំនួន ៩ រាប់​បញ្ជូល​ទាំង​សណ្ឋាគារ Soma Hotel Riverside និង​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។