ប្រាសាទ ដាវីន លើកឡើងបែបនេះ ពេលកើតមានការរិះគន់ខ្លាំងលើជយលាភី MSC 2023

តារាបង្ហាញម៉ូដជើងចាស់ ប្រាសាទ ដាវីន បានបោះជំហានចូលវិស័យ Beauty Pageantតាមការប្រកាស ដោយនាងទទួលបន្ទុកក្នុងផ្នែក Team Management ក្នុងតំណែងជា Vice President របស់កម្មវិធីសម្រស់ធំៗចំនួន២ គឺ កម្មវិធីកញ្ញាឯកលំដាប់អន្តរជាតិនៃកម្ពុជា ឆ្នាំ២០២៣ (Miss Supranational Cambodia 2023) និង បុរសឯកលំដាប់អន្តរជាតិនៃកម្ពុជា ឆ្នាំ២០២៣ (Mister Supranational Cambodia 2023) ដែលទើបបញ្ចប់ការប្រកួតថ្មីៗនេះកន្លងទៅនេះ។

ក្នុងនោះ កញ្ញា ជីលី ទេវី ហៅ លីវ ជីលី ដណ្តើមបានមុកដ Miss Supranational Cambodia 2023 រីឯ លោក វន សិលា ដណ្តើមបានតំណែង Mister Supranational Cambodia2023។ 

គ្រាន់តែចប់ការប្រកួតភ្លាម ស្រាប់តែកើតមានរឿងចម្រូងចម្រាស់លើជយលាភី Miss Supranational Cambodia 2023 ដោយខ្លះចេញមកអបអរសាទរដល់ លីវ ជីលី ដែលបានក្លាយជាម្ចាស់ជយលាភី តែខ្លះទៀតបានចេញមុខមកសម្តែងការមិនពេញចិត្ត ព្រោះគេយល់ថា កញ្ញា Khemma Metayer ស័ក្កសមទទួលបានតំណែងនេះជាង។

យ៉ាងណាមិញ ក្រោយពេលកើតមានការរិះគន់ខ្លាំងលើជយលាភី MSC 2023 ប្រាសាទ ដាវីន ដែលជា Vice President កម្មវិធីនេះ បានទទួលស្គាល់ថា ពិតជាមានការរិះគន់ខ្លាំងពិតប្រាកដមែន ហើយខ្លួននាងផ្ទាល់ក៏ខូចចិត្តដូចគ្នាដែរ ព្រោះនាងពេញចិត្តបវរកញ្ញាទាំងពីរ តែធ្វើមិចកម្មវិធីយើងតម្រូវឱ្យមានជយលាភីតែម្នាក់។ ម៉្យាង ការដាក់ពិន្ទុមិនមែនលើនាងតែម្នាក់ទេ នៅមានគណកម្មការច្រើននាក់ទៀត។ 

ថ្វីបើ កញ្ញា Khemma Metayer ជាប់ត្រឹមតំណែង 1st Runner up Miss Supranational Cambodia 2023 ក៏ពិតមែន តែនាងនៅតែទទួលឱកាសតំណាងឱ្យជាតិកម្ពុជាទៅប្រកួតក្នុងកម្មវិធីអន្តរជាតិផ្សេងមួយទៀត តែពេលនេះនៅទាន់ប្រាប់បាននៅឡើយ ត្រូវរង់ចាំការប្រកាសជាផ្លូវការសិន។ 

លំដាប់រងទី៤ Universal Woman 2023 ប្រាសាទ ដាវីន ឱ្យដឹងថា ទោះការប្រកួតមានផលលំបាកច្រើនក៏ពិតមែន តែនាងរីករាយទទួលយកបទពិសោធន៍ថ្មីៗ ពិសេសវាធ្វើឱ្យនាងស្គាល់ពីសង្គមនេះកាន់តែច្រើនឡើយ។ ដោយសារឆ្នាំនេះ ក្រុមហ៊ុន មហាហង្ស ទិញបានសិទ្ធរៀបចំការប្រកួត Miss Universe Cambodia 2023 ដូច្នេះ នាងប្រហែលមានចំណែកចូលរួមរៀបចំកម្មវិធីនេះខ្លះៗដែល តែដោយសារឆ្នាំនេះនាងត្រូវរៀបចំកម្មវិធីច្រើនមែនទែន មានទាំង International ដែលទើបទាក់ទងមកផងដែរ។ មិនតែប៉ុណ្ណោះ នាងមានគម្រោងរៀបចំកម្មវិធីប្រកួតប្រជែងធំមួយស្រុកខ្មែរ តែពេលនេះសុំលាក់គម្រោងសិន រង់ចាំមើលសន្ទុះគាំទ្រជាមុន។

ទោះបទពិសោធន៍រៀបចំកម្មវិធីលើកដំបូងមានរឿងចម្រូងចម្រាស់ច្រើន ក៏តារាម៉ូដែលទើបទទួលងារជា អ្នកគ្រូ រូបនេះ បេ្តជ្ញាបន្តរៀបចំកម្មវិធីប្រកួតបន្តបន្ទាប់ទៀត ព្រោះនាងចង់ចូលរួមបណ្តុះបណ្តាម៉ូដែលជំនាន់ក្រោយឱ្យកាន់តែមានប្រសិទ្ធភាព ដោយគ្រោងផ្លាស់ប្តូរវិធីសាស្រ្តក្នុងការបង្ហាត់បង្រៀនឱ្យមានប្រសិទ្ធភាពជាងមុន ដូចជា រកកន្លែងឱ្យពួកគាត់ស្នាក់នៅរួមគ្នា គ្មានការប្រើប្រាស់ទូរសព្ទជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា