មកដឹងថ្លៃចំណាយតុបតែងខ្លួនដើរលើកម្រាលព្រំក្រហមម្ដងៗ របស់តារាស្រីចិន

ការតុបតែងខ្លួនដើរលើកម្រាលព្រំក្រហមគឺជារឿងដែលមិនអាចចៀសបានសម្រាប់តារាសម្ដែង ឬតារាចម្រៀងរាល់ពេលចូលរួមកម្មវិធីម្ដងៗ។ បើក្រឡេកមកមើលការតុបតែងខ្លួនរបស់តារាចិនស្រីម្នាក់ៗវិញគឺមានភាពខុសប្លែកពីគ្នា និងមើលទៅស្រស់ស្អាតរៀងៗខ្លួន។ ជាពិសេស តារាស្រីខ្លះលេងស្ទីលរ៉ូបដូចព្រះនាងក្នុងរឿងព្រេងនិទានដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយមិនសរសើរមិនបាន។ ចុះមានធ្លាប់ឆ្ងល់ទេថា បើតុបតែងខ្លួនស្អាតយ៉ាងនេះ តើតារាស្រីចិនត្រូវចំណាយអស់ប៉ុន្មានរាល់ពេលចូលកម្មវិធីម្ដង?

បើយោងតាមប្រភពព័ត៌មានចិន Sohu បានឱ្យដឹងថា ការចំណាយសម្រាប់តារាស្រីរាល់ពេលដើរកម្រាលព្រំក្រហមម្ដងអាចមានចន្លោះពី ២០០០ ដុល្លារអាមេរិក រហូតដល់ ៧០០០ ដុល្លារអាមេរិកគឺអាស្រ័យលើកម្រិតល្បីល្បាញរបស់ពួកគេ។ ការចំណាយទាំងអស់ត្រូវបែងចែកថ្លៃជួលអ្នកធ្វើសក់ និងផាត់មុខ ថ្លៃជួលសម្លៀកបំពាក់ ឬជួលអ្នកច្នៃម៉ូត ថ្លៃជួលជាងថតរូប ជាដើម។

សម្រាប់តារាស្រីដែលមិនសូវមានឈ្មោះល្បីអាចចំណាយត្រឹមតែ ១៤០០ ទៅ ២១០០ ដុល្លារអាមេរិកប៉ុណ្ណោះរាល់ពេលចូលកម្មវិធីដើរកម្រាលព្រំម្ដងៗ ដោយពួកគេជ្រើសយកសម្លៀកបំពាក់ ឬរ៉ូបបែបសាមញ្ញៗ និងកាត់ចោលថ្លៃចំណាយផ្សេងៗដែលមិនចាំបាច់។ ក្នុងករណីប្រសិនបើតារាស្រីចិនណាម្នាក់ចង់បានភាពលេចធ្លោខ្លាំងគឺត្រូវជួលក្រុមការងារតុបតែងខ្លួនបន្ថែមដែលធ្វើឱ្យតម្លៃគុណទ្វេដងទៅតាមតម្លៃចរចាគ្នា។

ប្រសិនបើចង់បានរូបភាពដែលស្អាត និងចង់បានជាងថតរូបដែលល្បីតារាស្រីទាំងអស់ត្រូវចំណាយប្រាក់យ៉ាងហោចណាស់ជិត ៣០០០ ដុល្លារអាមេរិកសម្រាប់តែថ្លៃថតរូបប៉ុណ្ណោះ។ ប្រសិនបើមានវីដេអូខ្លីទៀតត្រូវបន្ថែមពីលើចំនួនជិត ៣០០ ដុល្លារអាមេរិកផ្សេងទៀត។ តែបើសិនជាគ្រាន់តែជួលជាងថតធម្មតាអាចចំណាយត្រឹមជាង ៧០០ ដុល្លារអាមេរិក ឬគុណភាពមធ្យមអាចក្បែរ ២០០០ ដុល្លារអាមេរិក។

បើតាមប្រភពដដែលបានឱ្យដឹងថា សម្រាប់តារាស្រីល្បីលំដាប់ A ក្នុងប្រទេសចិន ដូចជា Liu YiFei, YangMi, Angelababy, Zhao LiYing និង Liu ShiShi ត្រូវចំណាយអស់ប្រមាណ ៧០០០ ដុល្លារអាមេរិករាល់ពេលតុបតែងដើរលើកម្រាលព្រំក្រហមម្ដងៗ។

ចំណាយច្រើនយ៉ាងនេះ តើ​សិល្បករអាចទទួលបានអ្វីមកវិញ?

ផ្អែកតាម Sohu ក្នុងឆ្នាំកន្លងៗមក សិល្បករល្បីៗដែលបានចូលរួមបង្ហាញខ្លួនលើកម្រាលព្រំក្រហមធំៗនឹងទទួលបានប្រាក់កម្រៃប្រហែល ៧២០០ ទៅ ៨៧០០ដុល្លារពីកម្មវិធី។ ទោះ​ជា​យ៉ាង​ណា​ចាប់​ពី​ឆ្នាំ ២០២២ ចំនួន​នេះ​​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​តែជិត ៣០០០ ដុល្លារប៉ុណ្ណោះ ហើយបើសម្រាប់សិល្បករតូចតាច មិនសូវមានអ្នកស្គាល់ច្រើន នឹងមិនទទួលបានថវិកាទេ ឬមិន​ត្រូវ​បានអនុញ្ញាតឱ្យចូលរួមតែម្ដង។

យ៉ាងណាមិញ គោលបំណងរបស់សិល្បករក្នុងការ​ចូល​រួម​ក្នុង​កម្រាល​ព្រំ​ក្រហម​មិន​មែន​ដើម្បីប្រាក់កម្រៃពីកម្មវិធី​​នោះ​ទេ ប៉ុន្តែគឺដើម្បីបង្ហាញខ្លួននៅមុខកាមេរ៉ាអ្នកសារព័ត៌មានរាប់រយនាក់ និងត្រូវបានទស្សនិកជនរាប់សិបលាននាក់មើលឃើញពេលរូបភាពទាំងនោះផ្សាយចេញ ដែលនឹងជួយលើកដម្កើងដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ