ពូឃ្លាំង ប្រាប់អត្ថន័យ Album «សេសសល់-Remaining»កំពុងផ្ទុះការគាំទ្រ និងរិះគន់

តារា​រ៉េប​ជើងចាស់​ដែល​ល្បីល្បាញ​ខ្លាំង​តាមរយៈ​បទ «យុវជន​ខូចចិត្ត»,«សារ៉ាវ៉ាន់​ហិបហប»,«ជួយ​ថែ​សិល្បៈ​ដូនតា» និង​បទ «ក្រមុំ​បង​រឹតតែ​ស្រលាញ់» គឺ ពូឃ្លាំង ថ្មី​ៗ​នេះ ទើប​ប្រកាស​ខ្លួន​ត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ ធ្វើ​ឱ្យ​មហាជន​ដែល​ជា​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពិសេស​គឺ​លោក​បាន​ពាំនាំ​ស្នាដៃ​បទចម្រៀង​ថ្មី​មក​វិញ​ជាមួយ​ផង​ដែរ។

កាន់តែ​ពិសេស ត្រឡប់​មក​វិញ​លើក​នេះ លោក​បាន​បង្កើត Album ថ្មី​មួយ ដោយ​ដាក់​ឈ្មោះ​ថា «សេសសល់-Remaining» ប៉ុន្តែ​សម្រាប់ Album នេះ​មាន​បទ​ចម្រៀង​ប៉ុន្មាន​​បទ នៅ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ពេល​នេះ គេ​ទើប​ឃើញ​មាន​បទ «3some» តែមួយ​ប៉ុណ្ណោះ​នៅ​ក្នុង Album នេះ។

វីដេអូ​ចម្រៀង «3some» ត្រូវ ពូឃ្លាំង រៀបរាប់​ឱ្យ​ដឹង​ក្នុង Video Reaction ថា ការ​ពិត​ទៅ​បទ «3some» នេះ គឺ​ជា​បទ Private របស់​មិត្តភ័ក្ដិ​លោក ដែល​លោក​បាន​សរសេរ​ឱ្យ​ស្ដាប់​សប្បាយ​អស់​រយៈពេល ៤-៥ ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិត្ត​លោក​បាន​លាចាក​លោក​ហើយ ស្រប​ពេល​លោក​ចង់​វិល​ត្រឡប់​វិញ ក៏​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ដែល​បាន​ស្តាប់​បទ​នេះ​ហើយ​ចាប់​អារម្មណ៍ ក៏​ណែនាំ​ឱ្យ​ដាក់​បទ​ជា​បទ​ដំបូង​តែម្តង​ទៅ។ ចំណែក​ចំណងជើង គឺ​រក្សា​បែបនេះ​ដដែល ដោយសារ​ឈ្មោះ​បទ​នេះ​អត់​ជាន់​អ្នកណា​គេ​នៅ​លើ​ពិភពលោក គឺ​វា​ប្លែក ទើប​សម្រេច​ដាក់​បែប​នេះ​តែ​ម្តង​ទៅ។

ម៉្យាង​លោក​គិត​ទុក​ឧទ្ទិស​ដល់​ភាព​សប្បាយ​ដែល​គេ​ស្រលាញ់​ទាំង​ប៉ុន្មាន​ឱ្យ​ទៅ​ដល់​មិត្តភ័ក្ដិ​លោក​ដែល​បាន​ទទួលមរណភាព​ទៅ​ហើយ​នោះ ដែល​បាន inspired លោក​ឱ្យ​ចេញ​បទ​ចម្រៀង​មួយ​នេះ។

មិន​ត្រឹម​តែ​បទ​ចម្រៀង​​នេះ​ប៉ុណ្ណោះ​ទេ សូម្បី​ចំណងជើង Album លោក​កំពុង​បង្កើត​ឡើង ក៏​ដាក់​ថា «សេសសល់-Remaining» ដែរ។ តារា​រ៉េប​ជើង​ចាស់​រូប​នេះ ពន្យល់​អត្ថន័យ​ពាក្យ សេសសល់​ថា «Album​របស់​ខ្ញុំ​មាន​ឈ្មោះ​ថា Remaining បកប្រែ​ជា​ខ្មែរ​មក​ថា​សេសសល់ អត់​ទាន់​ទៅ​ណា​ឯណា ខ្ញុំ​នៅ​សល់​ក្តី​ស្រលាញ់ សម្រាប់​សិល្បៈ។ ពាក្យ​ថា​សេសសល់​នេះ គឺ​អារម្មណ៍​ខ្ញុំ​នៅ​រស់នៅ​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​អត់​បាន​ឃើញ​ខ្ញុំ​ទេ គេ​អត់​ដែល​ដឹង​ថា​ខ្ញុំ​នៅ​ហ្នឹង​ទេ អត់​ដែល​ដឹង​ថា​ខ្ញុំ​នៅ​ស្រលាញ់​ភ្លេង​រាល់ថ្ងៃ​អ៊ីចឹង​ទេ។ គេ​គ្រាន់តែ​ដឹង​ថា ពូឃ្លាំង ទៅ​ណា គេ​ភ្ញាក់ របស់​ខ្ញុំ​មួយ​បាវ​នែក របស់​ខ្ញុំ​មួយ​កំផ្លេ។ គេ​បើក​មើល​ទៅ​ឃើញ​ថា មួយ​នេះ​ឡូយ មួយ​នោះ​ឡូយ ប៉ុណ្ណឹង​សិន​បាន​ហើយ យក​ប៉ុណ្ណេះ​ដាក់​សិន​បាន​ហើយ ក្រៅពី​ហ្នឹង​យើង​ទៅ Featuring ជាមួយ​អ្នក​ផ្សេង គម្រោង​គេ គេ​គូស​មក​ឱ្យ​យើង​មួយ​កំផ្លេ អ៊ីចឹង​គាត់​សួរ​ថា​ដាក់​ឈ្មោះ​អ្វី ខ្ញុំ​ថា​របស់​យើង​សេសសល់ ដាក់​សេសសល់​បាន​ទេ? Remaining បាន​ទេ? ពួក​កាត់​ថា អូ!ល្អ អ៊ីចឹង​ក៏​សម្រេចចិត្ត​យក​ឈ្មោះ Remaining ហ្នឹង​ទៅ»

ជា​បទ​ទី​១ ក្នុង Album ថ្មី​នៃ​ការ​វិល​មក​វិញ «3some» ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ពិតមែន ដោយ​បទ​នេះ ទទួល​បាន​ទាំង​អ្នក​លើក​សរសើរ និង​អ្នក​រិះគន់​ទន្ទឹម​គ្នា។ ចំណុច​ដែល​ទទួល​បាន​ការ​សរសើរ គឺ​បទ​នេះ​ពិតជា​ពីរោះ​ប្លែក​ត្រចៀក ទាំង​ទំនុក​ច្រៀង និង​សាច់​ភ្លេង ដោយ​សាច់​ភ្លេង​បាន​លាយ​បញ្ចូល​រវាង​ឧបករណ៍​ភ្លេង​សម័យ និង​ឧបករណ៍​ភ្លេង​ខ្មែរ ដែល​ធ្វើ​ឱ្យ​បទ​នេះ​កាន់តែ​ពីរោះ​រណ្ដំ​អារម្មណ៍ ពេល​ស្ដាប់​ហើយ​រីករាយ​ទៅ​តាម​បទចម្រៀង​នោះ។ ចំណែក​ការ​រិះគន់ គឺ​ទៅ​លើ​ចំណុច​សិចស៊ី និង​ស្រើបស្រាល​ ដែល​អាច​នឹង​ជា​គំរូ​មិនល្អ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។

តែ​យ៉ាងណា​បទ​នេះ​ក៏​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន ដោយ​មាន​អ្នក​ចុច​ចូល​ទស្សនា​រាប់​សែន​នាក់​លើ Channel YouTube របស់​លោក។ ក្រៅ​ពី​បទ​នេះ ពូឃ្លាំង ក៏​បាន​បញ្ចេញ​ស្នាដៃ​រួមគ្នា​ថ្មី​មួយ​ទៀត​ជាមួយ​អ្នកចម្រៀង​ស្រី សំណាង សូរិយា ដែល​បទ​នោះ​ចំណងជើង​ថា «គ្រលាស់» ដែល​នេះ​កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​មាន​អ្នក​យក​ទៅ​លេង​កម្មវិធី Tik Tok ច្រើន​រាប់​មិន​អស់។

ខណៈ​បទ «គ្រលាស់» ឬ​គេ​និយម​ហៅ​ថា​បទ «រង្គើ» កំពុង​តែ​ផ្ទុះប្រជាប្រិយភាព​ខ្លាំង ស្រាប់តែ​ស្រី​ស្រស់ រ៉ាប៊ី តារា​ចម្រៀង​ជំនាញ​ខាង​រាំ បាន​លើក​យក​បទ​ចម្រៀង​នេះ​ទៅ​ច្រៀង និង​ថត​បទ​រង្គើ នេះ​បង្ហោះ​ខ្លី​នៅ​លើ Tik Tok រហូត​ហ្វេន​ៗ​អន្ទះសាចង់​មើល full version គ្រប់​គ្នា ចំណែក Channel YouTube Pou Khlaing KHMER បាន​បង្ហោះ​វីដេអូ BTS របស់ រ៉ាប៊ី ធ្វើ​ឱ្យ​ហ្វេន​កាន់តែ​អន្ទះសា​ខ្លាំង​ឡើង​ៗ៕

វីដេអូ​ចម្រៀង​បទ «3some»

វីដេអូចម្រៀងបទ «គ្រលាស់» របស់ ពូឃ្លាំង និងអ្នកចម្រៀងស្រី សំណាង សូរិយា

https://www.youtube.com/watch?v=BLMUmiWa-Ek

វីដេអូ BTS បទ «​​រង្គើ» របស់ ពូឃ្លាំង និង​ស្រីស្រស់​ រ៉ាប៊ី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន