ពូឃ្លាំង ប្រាប់អត្ថន័យ Album «សេសសល់-Remaining»កំពុងផ្ទុះការគាំទ្រ និងរិះគន់

តារា​រ៉េប​ជើងចាស់​ដែល​ល្បីល្បាញ​ខ្លាំង​តាមរយៈ​បទ «យុវជន​ខូចចិត្ត»,«សារ៉ាវ៉ាន់​ហិបហប»,«ជួយ​ថែ​សិល្បៈ​ដូនតា» និង​បទ «ក្រមុំ​បង​រឹតតែ​ស្រលាញ់» គឺ ពូឃ្លាំង ថ្មី​ៗ​នេះ ទើប​ប្រកាស​ខ្លួន​ត្រឡប់​ចូល​វិស័យ​សិល្បៈ​វិញ ធ្វើ​ឱ្យ​មហាជន​ដែល​ជា​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពិសេស​គឺ​លោក​បាន​ពាំនាំ​ស្នាដៃ​បទចម្រៀង​ថ្មី​មក​វិញ​ជាមួយ​ផង​ដែរ។

កាន់តែ​ពិសេស ត្រឡប់​មក​វិញ​លើក​នេះ លោក​បាន​បង្កើត Album ថ្មី​មួយ ដោយ​ដាក់​ឈ្មោះ​ថា «សេសសល់-Remaining» ប៉ុន្តែ​សម្រាប់ Album នេះ​មាន​បទ​ចម្រៀង​ប៉ុន្មាន​​បទ នៅ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ពេល​នេះ គេ​ទើប​ឃើញ​មាន​បទ «3some» តែមួយ​ប៉ុណ្ណោះ​នៅ​ក្នុង Album នេះ។

វីដេអូ​ចម្រៀង «3some» ត្រូវ ពូឃ្លាំង រៀបរាប់​ឱ្យ​ដឹង​ក្នុង Video Reaction ថា ការ​ពិត​ទៅ​បទ «3some» នេះ គឺ​ជា​បទ Private របស់​មិត្តភ័ក្ដិ​លោក ដែល​លោក​បាន​សរសេរ​ឱ្យ​ស្ដាប់​សប្បាយ​អស់​រយៈពេល ៤-៥ ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិត្ត​លោក​បាន​លាចាក​លោក​ហើយ ស្រប​ពេល​លោក​ចង់​វិល​ត្រឡប់​វិញ ក៏​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ដែល​បាន​ស្តាប់​បទ​នេះ​ហើយ​ចាប់​អារម្មណ៍ ក៏​ណែនាំ​ឱ្យ​ដាក់​បទ​ជា​បទ​ដំបូង​តែម្តង​ទៅ។ ចំណែក​ចំណងជើង គឺ​រក្សា​បែបនេះ​ដដែល ដោយសារ​ឈ្មោះ​បទ​នេះ​អត់​ជាន់​អ្នកណា​គេ​នៅ​លើ​ពិភពលោក គឺ​វា​ប្លែក ទើប​សម្រេច​ដាក់​បែប​នេះ​តែ​ម្តង​ទៅ។

ម៉្យាង​លោក​គិត​ទុក​ឧទ្ទិស​ដល់​ភាព​សប្បាយ​ដែល​គេ​ស្រលាញ់​ទាំង​ប៉ុន្មាន​ឱ្យ​ទៅ​ដល់​មិត្តភ័ក្ដិ​លោក​ដែល​បាន​ទទួលមរណភាព​ទៅ​ហើយ​នោះ ដែល​បាន inspired លោក​ឱ្យ​ចេញ​បទ​ចម្រៀង​មួយ​នេះ។

មិន​ត្រឹម​តែ​បទ​ចម្រៀង​​នេះ​ប៉ុណ្ណោះ​ទេ សូម្បី​ចំណងជើង Album លោក​កំពុង​បង្កើត​ឡើង ក៏​ដាក់​ថា «សេសសល់-Remaining» ដែរ។ តារា​រ៉េប​ជើង​ចាស់​រូប​នេះ ពន្យល់​អត្ថន័យ​ពាក្យ សេសសល់​ថា «Album​របស់​ខ្ញុំ​មាន​ឈ្មោះ​ថា Remaining បកប្រែ​ជា​ខ្មែរ​មក​ថា​សេសសល់ អត់​ទាន់​ទៅ​ណា​ឯណា ខ្ញុំ​នៅ​សល់​ក្តី​ស្រលាញ់ សម្រាប់​សិល្បៈ។ ពាក្យ​ថា​សេសសល់​នេះ គឺ​អារម្មណ៍​ខ្ញុំ​នៅ​រស់នៅ​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​អត់​បាន​ឃើញ​ខ្ញុំ​ទេ គេ​អត់​ដែល​ដឹង​ថា​ខ្ញុំ​នៅ​ហ្នឹង​ទេ អត់​ដែល​ដឹង​ថា​ខ្ញុំ​នៅ​ស្រលាញ់​ភ្លេង​រាល់ថ្ងៃ​អ៊ីចឹង​ទេ។ គេ​គ្រាន់តែ​ដឹង​ថា ពូឃ្លាំង ទៅ​ណា គេ​ភ្ញាក់ របស់​ខ្ញុំ​មួយ​បាវ​នែក របស់​ខ្ញុំ​មួយ​កំផ្លេ។ គេ​បើក​មើល​ទៅ​ឃើញ​ថា មួយ​នេះ​ឡូយ មួយ​នោះ​ឡូយ ប៉ុណ្ណឹង​សិន​បាន​ហើយ យក​ប៉ុណ្ណេះ​ដាក់​សិន​បាន​ហើយ ក្រៅពី​ហ្នឹង​យើង​ទៅ Featuring ជាមួយ​អ្នក​ផ្សេង គម្រោង​គេ គេ​គូស​មក​ឱ្យ​យើង​មួយ​កំផ្លេ អ៊ីចឹង​គាត់​សួរ​ថា​ដាក់​ឈ្មោះ​អ្វី ខ្ញុំ​ថា​របស់​យើង​សេសសល់ ដាក់​សេសសល់​បាន​ទេ? Remaining បាន​ទេ? ពួក​កាត់​ថា អូ!ល្អ អ៊ីចឹង​ក៏​សម្រេចចិត្ត​យក​ឈ្មោះ Remaining ហ្នឹង​ទៅ»។

ជា​បទ​ទី​១ ក្នុង Album ថ្មី​នៃ​ការ​វិល​មក​វិញ «3some» ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ពិតមែន ដោយ​បទ​នេះ ទទួល​បាន​ទាំង​អ្នក​លើក​សរសើរ និង​អ្នក​រិះគន់​ទន្ទឹម​គ្នា។ ចំណុច​ដែល​ទទួល​បាន​ការ​សរសើរ គឺ​បទ​នេះ​ពិតជា​ពីរោះ​ប្លែក​ត្រចៀក ទាំង​ទំនុក​ច្រៀង និង​សាច់​ភ្លេង ដោយ​សាច់​ភ្លេង​បាន​លាយ​បញ្ចូល​រវាង​ឧបករណ៍​ភ្លេង​សម័យ និង​ឧបករណ៍​ភ្លេង​ខ្មែរ ដែល​ធ្វើ​ឱ្យ​បទ​នេះ​កាន់តែ​ពីរោះ​រណ្ដំ​អារម្មណ៍ ពេល​ស្ដាប់​ហើយ​រីករាយ​ទៅ​តាម​បទចម្រៀង​នោះ។ ចំណែក​ការ​រិះគន់ គឺ​ទៅ​លើ​ចំណុច​សិចស៊ី និង​ស្រើបស្រាល​ ដែល​អាច​នឹង​ជា​គំរូ​មិនល្អ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ។

តែ​យ៉ាងណា​បទ​នេះ​ក៏​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន ដោយ​មាន​អ្នក​ចុច​ចូល​ទស្សនា​រាប់​សែន​នាក់​លើ Channel YouTube របស់​លោក។ ក្រៅ​ពី​បទ​នេះ ពូឃ្លាំង ក៏​បាន​បញ្ចេញ​ស្នាដៃ​រួមគ្នា​ថ្មី​មួយ​ទៀត​ជាមួយ​អ្នកចម្រៀង​ស្រី សំណាង សូរិយា ដែល​បទ​នោះ​ចំណងជើង​ថា «គ្រលាស់» ដែល​នេះ​កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ និង​មាន​អ្នក​យក​ទៅ​លេង​កម្មវិធី Tik Tok ច្រើន​រាប់​មិន​អស់។

ខណៈ​បទ «គ្រលាស់» ឬ​គេ​និយម​ហៅ​ថា​បទ «រង្គើ» កំពុង​តែ​ផ្ទុះប្រជាប្រិយភាព​ខ្លាំង ស្រាប់តែ​ស្រី​ស្រស់ រ៉ាប៊ី តារា​ចម្រៀង​ជំនាញ​ខាង​រាំ បាន​លើក​យក​បទ​ចម្រៀង​នេះ​ទៅ​ច្រៀង និង​ថត​បទ​រង្គើ នេះ​បង្ហោះ​ខ្លី​នៅ​លើ Tik Tok រហូត​ហ្វេន​ៗ​អន្ទះសាចង់​មើល full version គ្រប់​គ្នា ចំណែក Channel YouTube Pou Khlaing KHMER បាន​បង្ហោះ​វីដេអូ BTS របស់ រ៉ាប៊ី ធ្វើ​ឱ្យ​ហ្វេន​កាន់តែ​អន្ទះសា​ខ្លាំង​ឡើង​ៗ៕

វីដេអូ​ចម្រៀង​បទ «3some»

វីដេអូចម្រៀងបទ «គ្រលាស់» របស់ ពូឃ្លាំង និងអ្នកចម្រៀងស្រី សំណាង សូរិយា

https://www.youtube.com/watch?v=BLMUmiWa-Ek

វីដេអូ BTS បទ «​​រង្គើ» របស់ ពូឃ្លាំង និង​ស្រីស្រស់​ រ៉ាប៊ី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក