ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD Entertainment កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះឱ្យដឹងថា តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកកម្ពុជាដើម្បីថតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ។

តាមការបញ្ជាក់របស់ LD Entertainment រឿង «ប្រុសលក់ខ្លួន» ដែល Paing Takhon នឹងចូលរួមសម្តែងជារឿងស្នេហាបែបកំប្លែងល្អបំផុត (The Best Romance Comedy Movie) ប៉ុន្តែតួឯកស្រីក្នុងរឿងនេះនៅជាប្រស្នាអាថ៌កំបាំងសម្រាប់អ្នកគាំទ្រនៅឡើយ។
ក្រោយឃើញផ្ទាំងផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក LD Entertainment ហ្វេនៗនាំគ្នាធ្វើការទស្សន៍ទាយតួឯកស្រីរឿងនេះព្រោងព្រាត និងចោតជាសំណួរថា ស្រីស្អាតរូបណាដែលនឹងមានឱកាសសម្តែងក្នុងរឿងដែល LD កំពុងត្រៀមបើកកាម៉េរាថតនៅសប្តាហ៍ក្រោយនេះជាមួយលោក Paing Takhon។ ក្នុងនោះ ហ្វេនភាគច្រើនគិតថាអាចជា កញ្ញា ប៉ូគឹមថេង សុតធីតា ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ថតរឿង ជញ្ជាំងក្រហម ជាមួយគ្នាបានខ្លះតែដោយសារមានបញ្ហាទើបរឿងនេះត្រូវផ្អាកថត តែអ្នកខ្លះទៀតថាអាចជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំណែកមួយភាគទៀតទស្សន៍ទាយថាជា កញ្ញា ស៊ីន យូប៊ីន។ ប៉ុន្តែ ការពិតបែបណានោះត្រូវរង់ចាំមើលការប្រកាសរបស់ LD Entertainment ទាំងអស់គ្នា៕























Account
Security
Favourite Content