ដំបង​យក្ស​ជា​មួយ​អំបិល​ម្ទេស ធ្វើ​ចឹង​បាន​ទៀត​?​អាន​អត្ថបទ​នេះ​សិន​មុន​​ទិញ​ញ៉ាំ

​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​បណ្ដាញ​សង្គម​​ មិន​ថា Facebook ឬ Tik Tok សុទ្ធ​តែ​​បាន​និយាយ​ពី​រឿង ​ញ៉ាំ​​ដើម​ដំបង​យក្ស​សំប៉ែត​ជា​មួយ​អំបិល​ម្ទេស ឃើញ​ហើយ​ស្រក់​ទឹក​មាត់ និង​ទំនង​គួរ​ឲ្យ​ចង់​ញ៉ាំ​ខ្លាំង។ តែ​យ៉ាង​ណា​មិញ ដើម​ដំបង​យក្ស ឬប្រទាល​បាទដៃដែល​កំពុង​ល្បី​នេះ ពិត​ជា​អាច​ញ៉ាំ​បាន និង​មាន​សុវត្ថិភាព​ដែរ ឬទេ?

មែន​ទែន​ ប្រភេទ​ដើម​ដំបង​យក្ស​សំប៉ែត​នេះ​មាន​ច្រើន​ជាង ៩០ ប្រភេទ ដែល​រូប​រាង​របស់​វា​មើល​មួយ​ភ្លែត​​ទៅ​សឹង​តែ​ដូច​គ្នា​បេះ​បិត។ វា​មាន​ដើម​កំណើត​មក​ពី​ទ្វីប​អាមេរិក ហើយ​សព្វ​ថ្ងៃ​ក៏​មាន​ដុះ​​​លូត​លាស់​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​​ទ្វីប​អាស៊ី​រួម​ទាំង កម្ពុជា ផង​ដែរ​។

​ក្នុង​ចំណោម​នោះ ប្រភេទ​​ដើម​ដំបង​យក្ស​សំប៉ែត​ដែល​​​សុវត្ថិភាព និង​គេ​និយម​ញ៉ាំ​ច្រើន​​គឺ Opuntia ficus-indica ហើយ​​​ត្រូវ​បាន​រាប់​ចូល​ជា​ប្រភេទ​ផ្លែ​ឈើ​សម្រាប់​ហូប​បាន។ ខណៈ​ភាព​ច្រើន​ដើម​ដំបង​យក្ស​សំប៉ែត​ដែល​ដាំ​ដុះ​នៅ កម្ពុជា គឺ​ជា​​ប្រភេទ Opuntia cochenillifera ឬ Cochineal nopal cactus។

តោះ​មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង  Opuntia ficus-indica  និង  Opuntia cochenillifera៖ 

Opuntia ficus-indica 

  • ជា​ប្រភេទ​រុក្ខជាតិ​ដែល​ដើម​វា​អាច​លូត​ខ្ពស់​ពី ៣ ​ដល់ ៥ ម៉ែត្រ
  • មាន​សន្លឹក​ធំ ហើយ​ផ្កា​របស់​វា​មាន​ ៣ ពណ៌ ស លឿង និង​ក្រហម
  • ទាំង​សន្លឹក​សំប៉ែត និង​ផ្លែ​សុទ្ធ​សឹង​តែ​អាច​ហូប​បាន តែ​ត្រូវ​លាង​ឲ្យបាន​ស្អាត​មុន​ញ៉ាំ
  • ផ្លែ​របស់​វា​មាន​ជាតិ​ជូរ​ អែម ​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាច​ច្នៃ​ចេញ​ជា​ទឹក​ផ្លែ​ឈើ ឬ​អាហារ​ផ្សេងៗ​​​

Opuntia cochenillifera

  • ជា​ប្រភេទ​រុក្ខជាតិ​ដែល​ដើម​វា​អាច​លូត​ខ្ពស់​ពី ៤ ​ដល់ ៥ ម៉ែត្រ ងាយ​ស្រួល​ដាំ
  • មាន​សន្លឹក​​តូច​រាង​ទ្រវែង ហើយ​ផ្កា​របស់​វា​មាន​ពណ៌ ផ្កាឈូក​ចាស់
  • មិន​សូវ​ត្រូវ​បាន​គេ​យក​មក​ហូប​ទេ ចំណែក​រស​ជាតិ ក៏​មិន​ជា​ឆ្ងាញ់​ប៉ុន្មាន​
  • ភាគ​ច្រើន​គេ​ប្រើ​ប្រាស់ និង​ផលិត​ជា​ឱសថ​ ឬ​ថ្នាំ​បុរាណ

ដូច្នេះ​ហើយ មុន​ប្រិយ​មិត្ត​ទិញ​យក​មក​ញ៉ាំ គួរ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្លួន​អ្នក​ផ្ទាល់​ ដោយសារ​តែ​ប្រភេទ​រុក្ខ​ជាតិ​មួយ​នេះ មាន​ច្រើន ខណៈ​​អត្ថប្រយោជន៍ និង​ការ​ប្រើ​ប្រាស់​ផ្សេងៗ គ្នា​។ ណា​មួយ​ ​យើង​មិន​មែន​​ជា​អ្នក​ជំនាញ​ មិន​ដឹង​ថា​ប្រភេទ​មួយ​ណា​អាច​ហូប​បាន និង​មួយ​ណា​ដែល​មិន​អាច​ហូប​បាន​។ ចូរ​ញ៉ាំ​ដោយ​ភាព​ឆ្លាត​វៃ៕

ប្រភព៖ 1 , 2



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង