ឮនិយាយប៉ុន្មានពាក្យនេះ ដឹងថាជាអ្នកសៀមរាបហ្មង!

គ្រាមភាសា ជាភាសារបស់អ្នកស្រុកភូមិតាមតំបន់មួយចំនួន ហើយបើយើងមិនបានដឹងពីអត្ថន័យ ឬពាក្យដើមទេ អាចនឹងពិបាកយល់ន័យបន្តិច។ តែបើអ្នកស្រលាញ់ខេត្តសៀមរាប ហើយឧស្សាហ៍ទៅលេងទីនោះ អ្នកគួរតែស្គាល់គ្រាមភាសាប្រើប្រាស់ញឹកញាប់ខ្លះៗខាងក្រោមនេះ ដើម្បីងាយយល់ពីអត្ថន័យ។

និយាយទៅ…បើឮនរណាម្នាក់និយាយពាក្យក្នុងចំណោមពាក្យប៉ុន្មាននេះ អាចមានភាគរយខ្ពស់ថាជាអ្នកសៀមរាប!

សោណាស់! = ហត់ណាស់!

តិចច្រឡំថារកមើលកូនសោ ឬមេសោរអីទៅ… គេចង់បានន័យថា ហត់នឿយណាស់ អស់កម្លាំងហើយ។

ម៉ាកាណូ/ម៉ាកំប៉េះ = ច្រើនណាស់/ច្រើនសន្ធឹក

ឱ្យតែចង់និយាយបញ្ជាក់ថា មានអ្វីមួយក្នុងបរិមាណច្រើន គេនឹងនិយាយពាក្យនេះ។

យ៉ាកណាស់! = ពិបាកណាស់!

ប្រើសម្រាប់បង្ហាញថា កិច្ចការណាមួយមិនងាយស្រួលធ្វើនោះទេ។

ប្រោម្ល៉េះ! = អាក្រក់ម្ល៉េះ!

ផ្ទុយពីស្អាត សម្រាប់អ្នកសៀមរាបភាគច្រើន គឺប្រោ ហ្នឹងឯង!

អុយ/ស្អុយ = អី/ស្អី

លឺស្អុយៗ មិនមែនមកពីក្លិនអីទេ… គឺសំដៅលើពាក្យស្អី។

តាណេះ/តាណុះ = ត្រង់នេះ/ត្រង់នោះ

អាចនឹងលឺពាក្យ «តាណេះឯង» ញឹកញាប់ ពិសេសពេលឆ្លើយប្រាប់ពីទីតាំងមិនសូវនៅឆ្ងាយប៉ុន្មាន។

ល្អែង = ឧស្សាហ៍

អ្នកសៀមរាបច្រើនតែសរសើរមនុស្សមិនខ្ជិលច្រអូស ថាជាមនុស្សល្អែង។

តៅកឺ = ចាហួយខ្មៅ

បើកុម្ម៉ង់ចាហួយខ្មៅ អ្នកលក់នៅសៀមរាបអាចនឹងភាំងបន្តិច តែបើថាតៅកឺ ចាប់បានលឿនហ្មង!

ណែម = គួង

ណែមសាច់ខ្ចប់ចងខ្សែក៏ហៅថាណែម ណែមបែបមូរបន្លែ និងសាច់ជ្រលក់ទឹកត្រី​ ក៏ហៅថាណែមដែរ។

សន្លុះ = តឺនុយ

ពេលពាក់ឯកសណ្ឋានសាលារៀន ឬធ្វើការ ដោយដាក់អាវចូលក្នុងខោ ឬសំពត់ គេនិយាយថា សន្លុះ។

ដុប = គុម្ព/ ព្រៃ

«ជិះៗឱ្យស្រួលបួល ប្រយ័ត្នចូលដុប!» មានន័យថា ប្រយ័ត្នចូលព្រៃ ឬគុម្ព ៕

អត្ថបទដោយ៖ វិច្ឆិកា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម