លែងពិបាកទៀតហើយ សម្រាប់អ្នកចង់ទៅលេងប្រាសាទមេបុណ្យខាងលិច ដែលមានគ្នាតិចត្រឹម ២ ឬ ៣ នាក់ ឬតែម្នាក់ឯង ព្រោះឥឡូវនេះមានការសម្របសម្រួលទាំងតម្លៃទូក ក៏ដូចជាពេលវេលាចេញដំណើរទៅមក។

តាមរយៈការជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់ការធ្វើដំណើរទៅកាន់ប្រាសាទមេបុណ្យខាងលិច តម្លៃទូកត្រូវបានកំណត់ដោយសហគមន៍ក្នុង ១ គ្រឿងតម្លៃ ៨ម៉ឺនរៀល ដោយមានការផ្ដល់ជូន ២ ជម្រើសជូនទៅកាន់ភ្ញៀវ៖
ជម្រើសទី១. ការចេញតាមតម្រូវការរបស់ភ្ញៀវ (ចាប់ពីម៉ោង ៦៖៣០នាទី ដល់ម៉ោង ៥៣០នាទី) ដោយគិតតម្លៃជួលទូកក្នុង ១ គ្រឿង ៨ម៉ឺនរៀល (អាចផ្ទុកមនុស្សបាន ១០ នាក់)។ តម្លៃនេះដែរគឺទាំងទៅនិងមក។
ជម្រើសទី២. ការចេញដំណើរតាមម៉ោងដែលបានកំណត់ (២ ជើងក្នុង១ថ្ងៃ) គឺម៉ោង ១០ព្រឹក និងម៉ោង ១ រសៀល ក្នុងតម្លៃ ៨ពាន់រៀល សម្រាប់ភ្ញៀវខ្មែរ និងតម្លៃ ៣ ដុល្លារ សម្រាប់ភ្ញៀវបរទេស (តម្លៃទៅនិងមក)។ ដោយឡែក ភ្ញៀវដែលមកជាក្រុមតូចៗ (២ឬ៣នាក់ ឬម្នាក់ឯង) សហគមន៍នឹងជួយសម្រួលបញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ។
គួរឱ្យថា សម្រាប់ការធ្វើដំណើរដោយជិះទូកទៅកាន់ប្រាសាទមេបុណ្យខាងលិចត្រូវចំណាយពេលប្រមាណ ១ម៉ោង ៤៥នាទី។ តាមរយៈការជិះទូកនេះដែរ ភ្ញៀវទេសចរក៏នឹងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ ថតរូបជាមួយប្រាសាទដែលផុសឡើងកណ្ដាលផ្ទៃបារាយដ៏ល្វឹងល្វើយ ថែមទាំងអាចគយគន់ទេសភាពប្រាសាទភ្នំបាខែងពីចម្ងាយបានផងដែរ៕




រូបភាព ៖ លោក រដ្ឋ ផល្លីន/លោក ស៊ិន ប្រណី






















































Account
Security
Favourite Content