លើសពីការរំពឹងទុក! រយៈពេល ៥ ថ្ងៃ ភូមិហ្វ្រង់កូហ្វូនី ទាក់ទាញអ្នកចូលរួមរហូតដល់ ៦៦ ម៉ឺននាក់

រយៈពេល៥ថ្ងៃនៃការរៀបចំកម្មវិធីភូមិហ្វ្រង់កូហ្វូនី ទទួលបានអ្នកចូលរួមសរុបរហូតដល់៦៦ម៉ឺននាក់ ដែលជាចំនួនលើសពីការរំពឹងទុក។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជុក ជំនោរ អ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី ក្នុងពិធីបិទកម្មវិធីភូមិហ្វ្រង់កូហ្វូនី ដែលបានប្រារព្ធឡើងនៅសួនច្បារវត្តបទុមវតី នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជា អ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនីបានថ្លែងបញ្ជាក់ថាក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ “ភូមិហ្វ្រង់កូហ្វូនី” បានប្រែក្លាយបរិវេណសួនច្បារមុខវត្តបទុមវត្តី ដែលមានទំហំដីជាង១ម៉ឺនម៉ែត្រការ៉េ ទៅជាទីតាំងជួបជុំ និងផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក ដែលប្រមូលផ្តុំភាពចម្រុះនៃអត្តសញ្ញាណ វប្បធម៌សិល្បៈ និងសក្ដានុពលទេសចរណ៍ពីបណ្តាប្រទេសនៃសហគមន៍ហ្វ្រង់កូហ្វូនី។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួតហាក់ បានលើកឡើងផងដែរថាព្រឹត្តិការណ៍នេះទទួលជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានទាក់ទាញទាំងភ្ញៀវជាតិ និងបរទេសចូលទស្សនាភូមិហ្វ្រង់កូហ្វូនី ហួសពីការរំពឹងទុកដំបូងថា ១០ម៉ឺននាក់ ដោយបានកើនឡើងរហូតដល់ជាង៦៦ម៉ឺននាក់។ រយៈពេល ៥ថ្ងៃនេះ មានស្តង់ពិព័រណ៍ចំនួន ១៣០ បានដាក់តាំងបង្ហាញផលិតផល និងគំនិតផ្តួចផ្តើមនានារបស់ស្ថាប័ន អាជីវកម្ម សិប្បករ និងដៃគូផ្សេងៗដាក់លក់យ់ាងសម្បូរបែប ខណៈ «ភូមិម្ហូបអាហារ» ដែលមានស្តង់ចំនួន ៣០ ក៏បាននាំភ្ញៀវទេសចរឱ្យស្គាល់និងភ្លក្ស រសជាតិម្ហូបអាហារផ្សេងៗគ្នានៅក្នុងពិភពហ្វ្រង់កូហ្វូនី។

ឯកឧត្ដមបានបន្ថែមថា “ភូមិហ្វ្រង់កូហ្វូនី” គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលមិនត្រឹមតែជាការជួបជុំថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្ដាប្រទេសនិយាយភាសាបារាំងនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មហោឡារិកក្នុងការបង្ហាញពីសមត្ថភាព ភាពចាស់ទុំ និងភាពជាម្ចាស់របស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​