ឆ្នាំនេះភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកជាងកន្លះលាននាក់បានសម្រុកទៅលេងខេត្តសៀមរាបយ៉ាងច្រើនកុះករ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ នេះបើតាមរបាយការណ៍ដែលចេញដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប។

នរណាមិនល្បី សៀមរាបឆ្នាំនេះទទួលបានទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលនៃពិធីបុណ្យអុំទូក។ ក្នុងឆ្នាំ ២០២៦ ចាប់ពីថ្ងៃ ២០ ដល់ថ្ងៃ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ខេត្តសៀមរាប បានប្រកាសរៀបចំពិធីបុណ្យបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានកម្មវិធីជាច្រើនដូចជាការប្រណាំងទូកនាគ ទូកផ្កាចារ និងទូកនេសាទខ្នាតតូច , ការជិះទូកកម្សាន្តលក្ខណៈមហាជន , ការតាំងពិព័រណ៍ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។
ក្រៅអំពីការចូលរួមពិធីបុណ្យជាតិខាងលើ បណ្ដាភ្ញៀវទាំងជាតិនិងអន្តរជាតិបានឆៀងចូលទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានាជាច្រើនផងដែរ។ យោងតាមរបាយការណ៍ចេញដោយរដ្ឋបាលខេត្តសៀមរាបក្នុងរយៈពេល ៦ ថ្ងៃ នៃការរៀបចំពិធីបុណ្យអុំទូកបានឱ្យដឹងថា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥១០ ១៩៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៨៧ ៤១០ នាក់ និងភ្ញៀវអន្តរជាតិចំនួន ២២ ៧៨៤ នាក់៕



រូបភាព ៖ រដ្ឋបាលខេត្តសៀមរាប























































Account
Security
Favourite Content