កាលពីម្សិលមិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យលោកគ្រូអ្នកគ្រូទាំងអស់ ដកយកទូរសព្ទដៃពីសិស្សសាលា ក្នុងម៉ោងសិក្សា។

ក្នុងនោះដែរ វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំ “ប្រអប់ទូរសព្ទ” បំពាក់តាមបន្ទប់រៀននីមួយៗ ចាប់តាំងពីឆ្នាំសិក្សា ២០២៥-២០២៦ មកម្ល៉េះ។
ដោយគោលបំណងនៃសកម្មភាពនេះ គឺដើម្បីពង្រឹងវិន័យ និងជួយឲ្យសិស្សានុសិស្សផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែល្អប្រសើរ។ ទោះជាយ៉ាងនេះក្ដី សិស្សានុសិស្សក៏អាចយកទូរសព្ទមកប្រើប្រាស់វិញបានពេលចប់ម៉ោងសិក្សា ឬដើម្បីស្រាវជ្រាវមេរៀន ដោយមានការអនុញ្ញាត និងការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀនផ្ទាល់។
គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ កាលពីពេលសម្ពោធអគារសិក្សាថ្មី ៥ ខ្នង ស្មើ ៥៥ បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ នា ថ្ងៃ ៣ ខែវិច្ឆិកា ២០២៦ កន្លងទៅ៕




រូបភាព៖ Hangchuon Naron


















































Account
Security
Favourite Content