កូនខ្មែរត្រូវចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជាឥស្សរជនដ៏សំខាន់មួយអង្គ ដែលបានផ្ដួចផ្ដើមគំនិតបង្កើតអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ជាមួយស្ថាបនិកឆ្នើម ៣ រូបផ្សេងទៀត។

«បិតាស្ថាបនិក» ដែលបានរួមគ្នាបង្កើតអង្គការអន្តរជាតិ «ហ្វ្រង់កូហ្វូនី» រួមមាន៖
- លោក Léopold Sédar Senghor អតីតប្រធានាធិបតីសេនេហ្កាល
- លោក Habib Bourguiba អតីតប្រធានាធិបតីទុយនីស៊ី
- លោក Hamani Diori អតីតប្រធានាធិបតីនីហ្សេ
- ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ការបង្កើតឱ្យមានអង្គការអន្តរជាតិនេះឡើង គឺជាការធ្វើសហប្រតិបត្តិការ ខាងផ្នែកភាសា និងវប្បធម៌ ដោយយកភាសាបារាំង ដើម្បីពង្រឹងនូវភាពចម្រុះនៃវប្បធម៌របស់ប្រទេសនានាដែលប្រើភាសាបារាំងដូចគ្នា។
អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងក្នុងថ្ងៃ ២០ ខែមីនា ឆ្នាំ ១៩៧០។ បច្ចុប្បន្ន អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី មានសមាជិកជារដ្ឋ និងរដ្ឋាភិបាល ៩០ ក្នុងនោះមានរដ្ឋ ៥៣ ជាសមាជិកពេញសិទ្ធិ ហើយរដ្ឋ ៥ ជាសមាជិកបម្រុង និងរដ្ឋ ៣២ ជាសមាជិកសង្កេតការណ៍៕
















































Account
Security
Favourite Content