បញ្ចេញអាល់ប៊ុមថ្មី Jisoo សរសើរ ROSÉ មិនដាច់ពីមាត់រឿងជួយជ្រោមជ្រែងខ្លាំង

មុននេះបន្ដិច សមាជិកកូនបងក្នុងក្រុមចម្រៀង BLACKPINK គឺ Jisoo បានបញ្ចេញចម្រៀងទោលរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គម Youtube។ បទចម្រៀងរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះមានចំណងជើងថា “Flower”។

ពិសេសណាស់! វត្ថុយក្សចំនួន៧ នឹងមានវត្ដមានក្នុងកម្មវិធីភូមិខ្ញុំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីរាត្រីថ្ងៃ ព្រហស្បតិ៍ ទី៣០ មិនា ឆ្នាំ ២០២៣ បានឲ្យដឹងថាវត្ថុយក្សចំនួន ៧ ដែលកំពុងរៀបចំ និងដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃ…

ភ្លេចខ្លួន ១ ឆ្នាំបាត់! Son YeJin បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីថ្ងៃគម្រប់ខួបរៀបការ

ធ្មេចបើកៗ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង HyunBin និង Son YeJin បានរៀបការអស់រយៈពេលមួយឆ្នាំហើយ។ ជាពិសេសពួកគេថែមទាំងទទួលបានចំណងដៃកូនប្រុសតូចដ៏គួរឱ្យស្រឡាញ់ម្នាក់ថែមទៀតផង។

ស្រីស្អាត សេង រដ្ឋា វិលប៉ះដៃគូចាស់សម្តែងស័ក្ដិសមបំផុត ក្នុងរឿងភាគបុរាណថ្មី!

គេនៅថា អតីតជយលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានបោះជំហានចូលវិស័យភាពយន្តដំបូងបង្អស់ក្នុងរឿងភាគបុរាណរបស់ប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន គឺរឿង «បាបស្នេហ៍អតីត» ដោយ…

អង្គុយធ្វើការនៅការិយាល័យម៉ាស៊ីនត្រជាក់យូរ គួរដឹងគន្លឹះថែស្បែកទាំងនេះ

ម៉ាស៊ីនត្រជាក់ងាយនឹងស្រូបយកជាតិសំណើមពីស្បែកដែលនាំឱ្យមានបញ្ហាជាដូចជាស្ងួត ប្រេះ ស្រអាប់ និងពន្លឿនភាពចាស់។ ជាពិសេសឥលូវនេះជាខែក្ដៅទៀត

D&D រឿងបែបផ្សងព្រេងអភិនីរហាដកស្រង់ពីហ្គេមទសវត្សរ៍ឆ្នាំ ៩០ ចាប់ចាក់បញ្ចាំងហើយ!

«Dungeons & Dragons: Hornor Among Thieves» ដែលជាភាពយន្ត​ហូលីវូដ​ថ្មីរបស់ក្រុមហ៊ុន ​Paramount  បានធ្លាក់មកដល់ទីផ្សារកម្ពុជាហើយ ដោយចាក់បញ្ចាំង Pre-Screening ឱ្

ក្លាយជាឳពុកលើកដំបូង HuGe ទម្លាយពីអារម្មណ៍ពិតរំភើបចិត្តខ្លាំង​

កាលពីចុងខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសចិនជើងចាស់ Hu Ge បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបលោកប្រកាសថាខ្លួនបានរៀបការរួចទៅហើយ អ្វីដែលសំខាន់ទៀតនោះ លោកក៏បានក្លាយខ្លួនជាឳពុករបស់គេផងដែរ។ ដំណឹងនេះបានក្លាយជាប្រធានបទក្ដៅគគុកដោយសារតែតារាប្រុស Hu Ge មិនដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ ដែលធ្វើឱ្យគ្រប់គ្នាគិតថាលោកមិនទាន់រកបានគូស្នេហ៍យល់ចិត្ត។
ថ្មីៗ នេះ រូបលោកបានចូលរួមកម្មវិធី Child Health និងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយក្លាយជាឳពុករបស់គេ។ លោកបានប្រាប់ថា៖ កូនស្រីតូចរបស់លោកទើបតែមានអាយុជាង ២ ខែ ប៉ុណ្ណោះ គេនៅតូចខ្លាំង។ នៅពេលដែលលើកបីម្ដងៗ កូនរបស់លោកដូចជាតៅហ៊ូតូចអ៊ីចឹង លោកមិនហ៊ានសូម្បីតែកម្រើកខ្លាំងខ្លាចធ្វើឱ្យកូនតូចឈឺ។
តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះបន្ដថា៖ ដោយសារតែលោកមានការងារជាច្រើនត្រូវធ្វើដូច្នេះលោកមិនបាននៅគេងផ្ទះកំដរ ភរិយា និងកូនរាល់យប់ឡើយ។ ប៉ុន្ដែលោកតែងតែមានអារម្មណ៍រំភើបចិត្ត និងទឹកភ្នែករលីងរលោងនៅពេលដែលភរិយាផ្ញើរូបកូននៅពេលដែលគេងលក់។ នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំង និងមើលទៅដូចជាកូនទេពអប្សរតូចមួយអ៊ីចឹង។ លោកពិតជាសប្បាយរីករាយខ្លាំង។
គួរបញ្ជាក់ឱ្យដឹងដែរថា ភរិយារបស់តារាសម្ដែងប្រុស Hu Ge គឺ Huang Xining ដែលជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកតែម្ដង ដោយនាងមានអាយុក្មេងជាងលោក ១១ ឆ្នាំ។ បើតាមអ្នកគាំទ្ររបស់ Hu Ge ផ្ទាល់លោក និងភរិយា អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែ កញ្ញា ឆ្នាំ ២០២២៕

ស្រីៗមានប្រជ្រុយនៅ ៣ កន្លែងនេះសំណាងណាស់

គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួនអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។

គ្រោងឆ្អឹងដាយណូស័រធំបំផុតក្នុងប្រវត្តិសាស្ត្រ ដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៍

គ្រោងឆ្អឹងសត្វ​ធំ​បំផុត​ដែល​ធ្លាប់​មានលើ​ផែនដី ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ក្នុងទីក្រុង​ឡុងដ័ ប្រទេសអង់គ្លេស។ Patagotitan គឺជាដាយណូស័រដែលធ្លាប់មានវត្តមានលើ