ស្រីស្អាត សេង រដ្ឋា វិលប៉ះដៃគូចាស់សម្តែងស័ក្ដិសមបំផុត ក្នុងរឿងភាគបុរាណថ្មី!

គេនៅចាំបានថា អតីតជយលាភី Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានបោះជំហានចូលវិស័យភាពយន្តដំបូងបង្អស់ក្នុងរឿងភាគបុរាណរបស់ប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន គឺរឿង «បាបស្នេហ៍អតីត» ដោយកាលនោះនាងត្រូវជ្រើសឱ្យសម្តែងជាតួឯកស្រី គូនឹងតួឯកប្រុសលោក ឃឹម ហ្សានីត។ ដោយសាររឿងនេះជារឿងដំបូង រដ្ឋា មិនសូវពេញចិត្តការសម្តែងខ្លួនឯងប៉ុន្មានទេ ព្រោះនាងយល់ថានៅមានចំណុចខ្វះខាតច្រើន និងមិនសូវជឿជាក់លើខ្លួនឯង ប៉ុន្តែចំណុចល្អនោះគឺនាងស្វែងរកឃើញថា ខ្លួនឯងចូលចិត្តការសម្តែងក្រោយពីនាងថតរឿងនេះរយៈពេលប្រមាណជាង១ខែរួចមក។ 

ថ្វីបើរឿងនេះទទួលបានទាំងសរសើរ និងការរិះគន់ទន្ទឹមគ្នា ប៉ុន្តែគេកត់សម្គាល់បានថា រឿងនេះបានជួយរុញច្រានប្រជាប្រិយភាពរបស់ សេង រដ្ឋា ខ្លាំងមែនទែន ព្រោះការសម្តែងក្នុងរឿងនេះ ធ្វើឱ្យមហាជនស្គាល់នាងកាន់តែច្រើនឡើង ចំណែកការងារសិល្បៈផ្សេងៗក៏ដង្ហែគ្នាមករកនាង ធ្វើឱ្យទីផ្សារសិល្បៈនាងឡើងស្រឺតៗតែម្តង។

បន្ទាប់ពីរកឃើញថា ខ្លួនឯងចូលចិត្តការសម្តែងហើយនោះ តារាស្រីមានប្រភពមកពីខេត្តកំពង់ធំរូបនេះ បានក្តោបយកឱកាសសម្តែងក្នុងរឿងភាគខ្មែរជាច្រើន ដោយខ្លះបានចាក់បញ្ចាំងហើយ ខ្លះទៀតត្រៀមកំពុងចាក់បញ្ចាំង។

សម្រាប់ឆ្នាំថ្មី ២០២៣នេះ សេង រដ្ឋា ក៏មានវណ្ណកម្មស្នាដៃ រឿងភាគបុរាណថ្មីមកកំដរចំណីចក្ខុហ្វេនរបស់នាងដែល ចំណងជើងថា « បុព្វេនិម្មិត » ត្រៀមចាក់បញ្ចាំងប៉ុស្តិ៍ទូរទស្សន៍ភីអិនអិននាងពេលឆាប់ៗនេះ។ តារាស្រីឆ្វាក់តួឯករឿងភាគបុរាណរូបនេះ នឹងប៉ះគ្នាជាមួយដៃគូចាស់របស់នាង គឺលោក ឃឹម ហ្សានីត ដែលហ្វេនសរសើរថា សម្តែងស័ក្ដិសមជាមួយគ្នាឥតខ្ចោះ។ ការប៉ះគ្នារវាងតារាសម្តែងកម្ពស់ 1.73cm និងតារាសម្តែងកម្ពស់ 1.85cm ក្នុងរឿងភាគថ្មី « បុព្វេនិម្មិត » នឹងធ្វើឱ្យកក្រើកពិភពសម្តែងជាថ្មីម្តងទៀត ព្រោះការសម្តែងលើកមុនរបស់អ្នកទាំងពីរពិតជាស៊ីម៉េទ្រីគ្នាខ្លាំងណាស់។

ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងក្នុងពិធី PNN Showcase កាលពីពេលកន្លងទៅ រដ្ឋា និង ហ្សានីត ថា ហ្វេននឹងភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារការប៉ះគ្នាលើកនេះ ពិតជាពិសេស និងប្លែកជាងលើកមុនៗ សូម្បីតែនាងជាសាមីខ្លួន ក៏ពេញចិត្តស្នាដៃថ្មីដែលខ្លួនសម្តែងនេះដែរ។ 

តារាស្រីកំពុងមានប្រជាប្រិយរូបនេះ មើលទៅហាក់ជឿជាក់លើកសម្តែងខ្លួនឯងក្នុងរឿង « បុព្វេនិម្មិត » នេះណាស់ ដោយនាងនិយាយថា ការសម្តែងពីមួយរឿងទៅមួយរឿង កាន់តែធ្វើឱ្យនាងទទួលបានបទពិសោធន៍ថ្មីៗ ទោះបីជាការថតរឿងនេះជួបនូវការលំបាកជាច្រើន ក៏នាងមិនរុញរាឡើយ។ ចំណែក តួឯកប្រុសវិញ ក៏បានលើកឡើងថា រឿងបុរាណលាយសម័យនេះមានចំណុចពិសេសៗជាច្រើនបង្កប់នៅក្នុងសាច់រឿង សូម្បីតែលោកក៏មិននឹកស្មានថាអ្នកដឹកនាំរឿងកែសាច់រឿងទៅជាបែបនេះទេ។

តារាសម្តែងកូនមួយ ឃឹម ហ្សានីត នៅតែសរសើរ សេង រដ្ឋា ជាដៃគូសម្តែងដ៏ល្អកម្ររកបាន ព្រោះនាងមិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ នាងថែមទាំងរួសរាយរាក់ទាក់ និងគួរឱ្យស្រឡាញ់ទៀតផង។ លោកសង្ឃឹមថា នឹងបានចាប់ដៃគូគ្នាជាបន្តបន្ទាប់ទៀតនៅក្នុងរឿងភាគក្រោយៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ