ក្លាយជាឳពុកលើកដំបូង HuGe ទម្លាយពីអារម្មណ៍ពិតរំភើបចិត្តខ្លាំង​

កាលពីចុងខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសចិនជើងចាស់ Hu Ge បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីរូបលោកប្រកាសថាខ្លួនបានរៀបការរួចទៅហើយ អ្វីដែលសំខាន់ទៀតនោះ លោកក៏បានក្លាយខ្លួនជាឳពុករបស់គេផងដែរ។ ដំណឹងនេះបានក្លាយជាប្រធានបទក្ដៅគគុកដោយសារតែតារាប្រុស Hu Ge មិនដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនឡើយ ដែលធ្វើឱ្យគ្រប់គ្នាគិតថាលោកមិនទាន់រកបានគូស្នេហ៍យល់ចិត្ត។

ថ្មីៗ នេះ រូបលោកបានចូលរួមកម្មវិធី Child Health និងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនក្រោយក្លាយជាឳពុករបស់គេ។ លោកបានប្រាប់ថា៖ កូនស្រីតូចរបស់លោកទើបតែមានអាយុជាង ២ ខែ​ ប៉ុណ្ណោះ គេនៅតូចខ្លាំង។ នៅពេលដែលលើកបីម្ដងៗ កូនរបស់លោកដូចជាតៅហ៊ូតូចអ៊ីចឹង លោកមិនហ៊ានសូម្បីតែកម្រើកខ្លាំងខ្លាចធ្វើឱ្យកូនតូចឈឺ។

តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះបន្ដថា ដោយសារតែលោកមានការងារជាច្រើនត្រូវធ្វើដូច្នេះលោកមិនបាននៅគេងផ្ទះកំដរ ភរិយា និងកូនរាល់យប់ឡើយ។ ប៉ុន្ដែលោកតែងតែមានអារម្មណ៍រំភើបចិត្ត និងទឹកភ្នែករលីងរលោងនៅពេលដែលភរិយាផ្ញើរូបកូននៅពេលដែលគេងលក់។ នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំង និងមើលទៅដូចជាកូនទេពអប្សរតូចមួយអ៊ីចឹង។ លោកពិតជាសប្បាយរីករាយខ្លាំង។

គួរបញ្ជាក់ដែរថា ភរិយារបស់តារាសម្ដែងប្រុស Hu Ge គឺ Huang Xining ជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកតែម្ដង ដោយនាងមានអាយុក្មេងជាងលោក ១១ ឆ្នាំ។ បើតាមអ្នកគាំទ្ររបស់ Hu Ge ផ្ទាល់លោក​ និងភរិយា អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែ កញ្ញា ឆ្នាំ ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok