ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។ ទាំងដែលយើងបានដឹងស្រាប់ទៅហើយថា រឿងហ្នឹងកម្សត់ ជីវិតវេទនា តួអង្គត្រូវប្រាត់ប្រាស់ សាច់រឿងបញ្ចប់ដោយសោកនាដកម្ម មើលលើកណាក៏ត្រូវយំជោគខ្នើយ តែយើងនៅតែជ្រើសរើសមើលរឿងនោះ ដើម្បីកំដរជីវិតសោកសៅរបស់ខ្លួនឯង។

ជាក់ស្ដែង សកម្មភាពនេះមិនមែនជារឿងចម្លែកទេ ហើយការមើលរឿងដែលកម្សត់ក៏មិនបានធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់យើងកាន់តែពិបាកជាងមុនដែរ។ ផ្ទុយមកវិញ មនុស្សជាច្រើនបែរជាមានអារម្មណ៍ប្រសើរឡើង ក្រោយទស្សនាភាពយន្តប្រភេទនេះ។

អត្ថបទស្រាវជ្រាវដែលមានចំណងជើងថា “Sad movies don’t always make me cry” នៅក្នុងទស្សនាវដ្តី Media Psychology បានសិក្សាពីដំណើរការនៃខួរក្បាលថា ហេតុអ្វីបានជាយើងបែរជាមានអារម្មណ៍រីករាយនៅពេលមើលរឿងសោកសៅ?

ការសិក្សានេះបានរកឃើញថា មានកត្តាចម្បង ២ យ៉ាងដែលធ្វើឱ្យមនុស្សចូលចិត្តមើលរឿងកម្សត់។ កត្តាទី ១ គឺភាពយន្តប្រភេទនេះមានភាពប្រាកដនិយម និងកត្តាទី ២ គឺទស្សនិកជនងាយនឹងបង្កើតចំណងទំនាក់ទំនងជាមួយនឹងសាច់រឿង ដែលធ្វើឱ្យពួកគេមានអារម្មណ៍រួម ឬយល់ពីតួអង្គបានល្អជាងភាពយន្តប្រភេទផ្សេង។

ការសិក្សាដដែលនេះក៏រកឃើញដែរថា អារម្មណ៍គឺជាផ្នែកមួយដែលមនុស្សប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន។ ដូចគ្នាដែរ អារម្មណ៍សោកសៅក៏ជាវិធីសាស្ត្រដែលមនុស្សយើងប្រើប្រាស់ក្នុងការទទួលព័ត៌មាន ដោយព័ត៌មាននោះជួយឱ្យយើងយល់ចិត្តអ្នកដទៃបានល្អជាងមុន។ ហេតុនេះហើយ ទើបនៅពេលទស្សនាភាពយន្តសោកសៅ យើងតែងតែអាចភ្ជាប់ខ្លួនឯងជាមួយនឹងសាច់រឿង និងយល់ពីចិត្តរបស់តួអង្គបានល្អ។

និយាយពីភាពប្រាកដនិយមវិញ ភាពយន្តបែបកម្សត់បានបង្ហាញឱ្យយើងឃើញថា បើទោះបីជាតួអង្គនោះពូកែ ឬល្អកម្រិតណា ក៏តែងមានមុំទន់ខ្សោយ ឬប្រេះស្រាំដូចគ្នា។ រឿងរ៉ាវដ៏សែនសោកសៅ និងមិនសមបំណងទាំងនេះ ធ្វើឱ្យយើងភ្ញាក់ខ្លួនថា យើងមិនមែនជួបរឿងនេះតែម្នាក់ឯងទេ ប៉ុន្តែនៅមានមនុស្សដែលជួបរឿងរ៉ាវអាក្រក់ៗក្នុងជីវិត ប្រហាក់ប្រហែលនឹងយើងដែរ។ ពេលខ្លះ ក្រោយទស្សនារឿងចប់ យើងបែរជាគិតថា បញ្ហាដែលយើងកំពុងតែជួប គឺជារឿងតូចមួយ ដែលជួយឱ្យយើងអាចស្វែងរកដំណោះស្រាយបានងាយជាងមុន។

ផ្ទុយមកវិញ ការមើលរឿងដែលបញ្ចប់ទៅដោយភាពរីករាយ ឬ Happy Ending អាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍កាន់តែឯកោ។ ជាក់ស្ដែង នៅក្នុងរឿងមួយចំនួន តួអង្គបែរជាអាចស្វែងរកដំណោះស្រាយជីវិតបានយ៉ាង ងាយស្រួលដែលនេះគឺ ខុសពីជីវិតពិត។ ហេតុនេះហើយទើបរឿងប្រភេទនេះ អាចធ្វើឱ្យមនុស្សមួយចំនួនកាន់តែមានអារម្មណ៍ថាសោកសៅ ព្រោះតែការពិតរបស់គាត់ ក្ដីសុខ ឬដំណោះស្រាយមិនបានកើតឡើងដោយងាយៗនោះទេ។

រឿងរ៉ាវដ៏សោកសៅពីភាពយន្ត មិនមែនបន្សល់ទុកតែភាពឈឺចាប់ ឬស្នាមទឹកភ្នែកនៅលើថ្ពាល់ទេ ក៏ប៉ុន្តែរឿងរ៉ាវទាំងនេះបានផ្ដល់នូវមេរៀនជីវិត ដែលធ្វើឱ្យយើងមានកម្លាំងងើបឈរដើម្បីបន្តជីវិត និងស្វែងរកផ្លូវថ្មីដែលកាន់តែប្រសើរ។

រឿងកុនអាចបញ្ចប់ទៅដោយការសោកចិត្តសង្រេងអារម្មណ៍ តែយើងគួរយកភាពឈឺចាប់នោះមកធ្វើជាកម្លាំងចលករដើម្បីស្វែងរកពន្លឺថ្មីឱ្យខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។

សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS

សាកលវិទ្យាល័យ Stanford នឹងបើកបង្រៀនថ្នាក់សិក្ខាសាលាពិសេសថ្មីសម្រាប់និស្សិតឆ្នាំទី ១ ដែលទទួលបានការបំផុសគំនិតពីទម្លាប់កម្សាន្តដែលប្រធានក្រុម BTS ចូលចិត្តជា

លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូល ASEAN Inclusive Growth នៅក្រុងម៉ានីល

តារាសម្តែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ លោកស្រី Angelina Jolie នឹងឡើងថ្លែងពីការរីកចម្រើនរបស់កម្ពុជា ខណៈត្រូវបានចាត់តាំងឱ្យធ្វើជា

Michelle Chen តួ សៀវ ឡុងនី ក្នុងរឿង «ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍» ឆ្នាំ ២០១៤  ជ្រើសយីហោកូនខ្មែរ ALmée Couture

ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​តារា​ចិន​ដ៏​ល្បី Michelle Chen ឬ​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួ​ស្រី សៀវ ឡុងនី បាន​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​របស់​យីហោ​កូនខ្មែរ ដ៏​ល្ប

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១