កន្លងទៅថ្មីៗ ប្រទេសកូរ៉េ បានរៀបចំកម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស ក្នុងនោះក៏មានកម្ពុជាចូលរួមផងដែរ។ កាន់តែរំភើបនិងអស្ចារ្យនៅក្នុងពិធីនេះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសចូលរួមទាំង ២១។

កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍មហោស្រពចម្រុះវប្បធម៌ MAMF 2026 ហៅកាត់ថា ការប្រកួតប្រជែងវប្បធម៌ទាំង ២១ ប្រទេស ត្រូវបានរៀបចំឡើងនៅសួនវប្បធម៌ Yongji ទីក្រុង Changwon ប្រទេសកូរ៉េ ។ កម្ពុជា ជាប្រទេស១ ក្នុងចំណោម ២១ ប្រទេសដែលបានដាក់ពាក្យចូលរួមប្រកួតនាលើកនេះ ជាលទ្ធផល កម្ពុជាបានឈរនៅលំដាប់លេខ៣ ខណៈលេខ១ បានទៅលើស្រីលង្កា និងលេខ២ បានទៅលើប្រទេសឥណ្ឌូណេស៊ី។
ក្បួនដង្ហែវប្បធម៌ ២១ ប្រទេសដែលរៀបចំលើទឹកដីនៃប្រទេសកូរ៉េពេលនេះ ជាការបង្ហាញនូវទម្រង់សិល្បៈ វប្បធម៌ដ៏ល្អអស្ចារ្យ និងស្រស់ស្អាតរបស់កម្ពុជា ដែលបានពីការចូលរួមរបស់ប្រជាជនខ្មែរកំពុងមានវត្តមានរស់នៅក្នុងប្រទេសកូរ៉េ៕





ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/share/v/18qAUWYFe5/
















































Account
Security
Favourite Content