ស្ពាន​ពស់ ស្រុក​ស្វាយលើ បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​និង​បរិយាកាស​ខៀវ​ស្រងាត់

ជា​រៀងរាល់​ថ្ងៃ​មនុស្ស​គ្រប់រូប​តែងតែ​មមាញឹក​ជាមួយ​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ​ឥត​ឈប់ឈរ រហូត​ដល់​អ្នក​ខ្លះ​គិត​ថា​ខ្លួន​ឯង​ថា​រវល់​ខ្លាំង មិន​អាច​មាន​ពេល​វេលា​ណា​ទៅ​សម្រាក​លំហែ​នោះ​ទេ។ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កំណើន​នៃ​មនុស្ស​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ស្ត្រេស​កាន់​តែ​មាន​ការ​កើន​ឡើង។ អាស្រ័យ​ហេតុ​នេះ​ហើយ AMS សូម​ណែនាំ​កន្លែង​លំហែ​អារម្មណ៍​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ទៅ​លេង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក​បាន។

«ស្ពាន​ពស់ អូរ​មានជ័យ ទឹកដី​ស្វាយ​លើ» ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ អ្នកដំណើរ​​អាច​ជិះ​ទៅ​តាម​ដង​ផ្លូវ​ឆ្ពោះទៅ​កាន់​ប្រាសាទ​បេង​មាលា ​វា​មាន​ចម្ងាយ​ប្រមាណ ៥គីឡូ ម៉ែត្រ​ពី​ប្រាសាទ ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​នឹង​មាន​ខ្លោងទ្វារ​សាលា​បឋម​សិក្សា​អូរមានជ័យ រួច​ជិះ​ចូល​តាម​ខ្លោង​ទ្វារ​សាលា​ត្រង់​តម្រង់​ទៅ​រក​ជើង​ភ្នំ។

នៅ​ទី​នោះ ប្រិយមិត្ត​គ្រាន់​តែ​ចំណាយ​លុយ​ត្រឹម​ ២ដុល្លារ​ក្នុង​ម្នាក់​ ​ប្រិយមិត្ត​នឹងអាច​ចូល​ទៅ​ថត​រូប​ជាមួយ​ទេសភាព​ដ៏​កម្រ​បាន​យ៉ាង​សប្បាយ។ សម្រាប់​​​ទេសចរ​ដែល​បាន​ចូល​ទៅ​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ​អាហារ​ពេលល្ងាច​នៅ​ទី​នោះ «ស្ពាន​ពស់» នឹង​ផ្ដល់​ជូន​នូវ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។

ចំពោះ​បរិយាកាស​នៅ​ទីនោះ​វិញ ជឿ​ថា​ប្រិយ​មិត្ត​ច្បាស់​ជា​ពេញ​ចិត្ត​ខ្លាំង​ជា​មិន​ខាន ​ពីព្រោះ​ថា​វា​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ គួប​ផ្សំ​ជាមួយ​និង​បរិយាកាស​វាលស្រែ​ខៀវ​ស្រងាត់​ទៀត​ផង ​នោះអារម្មណ៍​ស្ត្រេស ទុក្ខ​កង្វល់ និង​ភាព​នឿយហត់​ទាំង​ប៉ុន្មាន នឹង​រលាយ​ឃ្លាត​ឆ្ងាយ​ពី​លោកអ្នក​ត្រឹម​មួយ​ពព្រិច​ភ្នែក៕

ទំនាក់ទំនង៖ 092572254

ទីតាំង៖ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប

ផែនទី៖ https://goo.gl/maps/Ji6w8JersEynTdD76

រូបថត៖ ប្រភពស្ពានពស់ អូរមានជ័យ ទឹកដីស្វាយលើ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក