ការប្រកួត Miss Grand Cambodia 2022 ផ្តល់គុណតម្លៃ៦យ៉ាងដល់ជីវិត ហង្ស សុរិយាន់

ជឿជាក់ថាប្រិយមិត្តអ្នកអាន និងអ្នកចូលចិត្តតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានជ្រាបមកហើយថា កញ្ញា ហង្ស សុរិយាន់ ថ្មីៗនេះទើបដណ្តើមបានជយលាភីលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2022 និងត្រូវបានជ្រើសជា Miss Earth Cambodia 2022 ដែលគ្រោងរៀបចំឡើងនៅប្រទេស ហ្វីលីពីន នាពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតគេឃើញមានរឿងចម្រូងចម្រាសជាច្រើនបានកើតឡើងជាបន្តបន្ទាប់លើកម្មវិធីមួយនេះ ប៉ុន្តែបញ្ហាទាំងនោះមិនមែនជាឧបសគ្គសម្រាប់ម្ចាស់ជយលាភីទាំង៥រូបនោះឡើយ ដោយគ្រប់គ្នានៅតែចេញមុខថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដូចសព្វមួយដង។

ក្នុងនោះ កញ្ញា ហង្ស សុរិយាន់ ដែលទើបត្រូវជ្រើសជា Miss Earth Cambodia 2022 បានលើកឡើងលើលើទំព័រហ្វេសប៊ុកផ្លូវការថា ការប្រកួត Miss Grand Cambodia 2022 ផ្តល់គុណតម្លៃ៦យ៉ាងដល់ជីវិតរបស់នាង មានដូចជា៖  

  • ភាពជាអ្នកដឹកនាំ
  • ភាពជាម្ចាស់
  • ទំនុកចិត្តលើខ្លួនឯង
  • ការតស៊ូ
  • ការចែករំលែកក្តីស្រលាញ់ និងជាពិសេស  
  • ភាពជាបងប្អូន។ “ភាពជាបងប្អូន” បង្កើតលើសពីរយៈពេលនៃការប្រលងបវរកញ្ញា។ វាជាគុណភាពឯក មានតែមួយគត់របស់ Miss Grand Cambodia 2022។

បន្ថែមពីលើនោះ សូរិយាន់ ថា «យើងមកពីប្រវត្តិ និងទីតាំងផ្សេងៗគ្នានៃប្រទេសកម្ពុជា និងដែនដី ប៉ុន្តែយើងទាំងអស់គ្នាមានគោលបំណងដូចគ្នា។

យើងចែកបានរំលែកក្តីស្រលាញ់ និងការគោរពគ្នាទៅវិញទៅមក ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ហើយជាការពិតណាស់ ស្នាមអនុស្សាវរីយ៍នេះនឹងជះឥទ្ធិពលដល់ជីវិតទាំងមូលរបស់នាងខ្ញុំ ដើម្បីឱ្យមានជំហានកាន់តែប្រសើរឡើងសម្រាប់ពេលអនាគតជាមួយនឹងការសម្រេចចិត្តដ៏រឹងមាំជាង ក្តីសង្ឃឹមកាន់តែធំជាង និងជំនឿដ៏មុតមាំជាង»។

សូមជម្រាបថា កន្លងមក កញ្ញា ហង្ស សុរិយាន់ ធ្លាប់បានទៅប្រកួតក្នុងកម្មវិធី Miss Global ២០១៨ ដោយនាងបានជាប់ចំណាត់ថ្នាក់ Top11 ហើយឆាប់ៗនេះ នាងនឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2022 នៅប្រទេស ហ្វីលីពីន នាពេលដ៏ខ្លីខាងមុខ។ ព្រោះបទពិសោធន៍ ភាពអង់អាចក្លាហាន ការតស៊ូ របស់នាង ធ្វើឱ្យហ្វេនៗមានជំនឿចិត្តយ៉ាងមុតមាំលើរូបនាង ថានឹងនាំភាពជោគជ័យមកឱ្យកម្ពុជាវិញបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម