​យុវជនជនខ្មែរ ១៥ នាក់ ទទួលបានវិញ្ញាបនបត្រផ្នែកផលិតភាព​យន្ត​ឯកសារ​ បន្ទាប់ពីការខិតខំប្រឹងប្រែងរយៈពេល១ឆ្នាំ

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី១២ ខែ​តុលា ឆ្នាំ២០២២ ម្សិល​មិញ​នេះ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ប្រកាស​បើក​ជា​ផ្លូវ​ការ​នៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ជូន​សិក្ខាកាម​ផ្នែក​ផលិតភាព​យន្ត​ឯកសារ​ចំនួន​១​៥​នាក់​ នៅ​ក្នុង​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា។

ពិធី​ប្រគល់​វិញ្ញាបនបត្រ​នេះ រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា​ក្នុង​គោល​បំណង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​សិក្ខាកាម​ចំនួន​១៥​នាក់ ផ្នែក​ផលិតភាព​យន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​គម្រោង​«ក្រឡេក​មើល​ទន្លេ​មេគង្គ​៖ ការ​ចូលរួម​របស់​យុវជន​ក្នុង​សហគមន៍​តាម​រយៈ​ភាពយន្ត​ឯកសារ»

​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​អធិបតីភាព​ថ្នាក់​ដឹកនាំ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ម្ចាស់​ជំនួយ ដៃគូ​អនុវត្ត​គម្រោង សិក្ខាកាម ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ និង​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​មនុស្ស​សោត​ទស្សន៍​បុប្ផាណា។​គម្រោង​នេះ​មាន​ការ​គាំទ្រ​ពី​អង្គការ BBC Media Action ក្រោម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុយអែត(SIDA)​ និង​ទី​ភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ​និង​សហប្រតិបត្តិការ​(SDC)។

ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ថា «ក្នុង​នាម​លោក​ជំទាវ​បណ្ឌិត​សភាចារ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​សូម​សំដែង​នូវ​ការ​ត្រេកអរ កោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា អង្គការBBC Media Actionទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុយអែត(SIDA)​ និង​ទី​ភ្នាក់ងារ​ស្វិស​សម្រាប់​ការ​អភិវឌ្ឍ​និង​សហប្រតិបត្តិការ​(SDC) ក្នុង​ការ​បង្កើត​ឲ្យ​មាន​គម្រោង​នេះ​ឡើង ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​កសាង​ធនធាន​យុវជន​របស់​ប្រទេស​កម្ពុជា​ឲ្យ​យល់​និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ទៅ​ដល់​សហគមន៍​អំពី​ទំនៀមទម្លាប់​របៀបរបប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​ដែល​បន្ត​អនុវត្តន៍​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ»។

ឯកឧត្ដម​បន្ត​ទៀត​ថា«ការ​អន្តរាគមន៍​ទន្លេ​គឺជា​ប្រភព​នៃ​វប្បធម៌​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ របស់​មនុស្ស​ជាតិ​តាម​រយៈ​ការ​ផលិត​ភាពយន្ត​ឯកសារ។ ដូច្នេះ​សកម្មភាព​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

​គម្រោង«ក្រឡេក​មើល​ទន្លេ​មេគង្គ៖ការ​ចូលរួម​របស់​យុវជន​ក្នុង​សហគមន៍​តាម​រយៈ​ភាពយន្ត​ឯកសារ» មាន​រយៈ​ពេល​មួយ​ឆ្នាំ ដោយ​ចាប់​ផ្ដើម​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ រហូត​ដល់​ខែ​តុលា ឆ្នាំ២០២២។ គម្រោង​នេះ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ចំនួន​១៥​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ រហូត​ដល់​៣០​ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​លើ​ការ​ផលិត​ភាពយន្ត​ឯកសារ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​បេសកកម្ម​មួយ​ក្នុង​ចំណោម​បេសកកម្ម​សំខាន់​ៗ​ផ្សេង​ទៀត របស់​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា។គោល​បំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​នៅ​ក្នុង​សហគមន៍​តាម​រយៈ​ការ​ផលិត​ភាពយន្ត​ឯកសារ​ ដើម្បី​ស្វែង​យល់​និង​បង្ហាញ​ពី​ជីវភាព​រស់​នៅ ទំនៀម​ទម្លាប់ ​ប្រពៃណី វប្បធម៌​របស់​ប្រជាជន​កម្ពុជា​​ដែល​រស់​នៅ​អាស្រ័យ​ផល​ទៅ​លើ​ទន្លេ​មេគង្គ​ និង​បរិស្ថាន​តាម​ដង​ទន្លេ​មេគង្គ។ គោល​បំណង​​សំខាន់​មួយទៀត គឺ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ដែល​ផលិត​ដោយ​យុវជន​ជយលាភី​ទាំង​១៥​រូប​នៅ​ក្នុង​គម្រោង​នេះ​ ដើម្បី​​ជំរុញ​និង​បង្កើន​ការ​ចូលរួម​របស់​យុវជន​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​ប្រកប​ដោយ​ចិរភាព។

លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​មនុស្ស​សោត​ទស្សន៍​បុប្ផាណា​បាន​សម្ដែង​ភាព​រីករាយ​នៅ​ក្នុង​ថ្ងៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​សិក្ខាកាម​ផ្នែក​ផលិតភាព​យន្ត​ឯកសារ​ថា « ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​រីករាយ​ដែល​បាន​ឃើញ​យុវជន​ទាំងអស់​នេះ មាន​ការ​តស៊ូ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ផ្នែក​ផលិតភាព​យន្ត​ឯកសារ​ ពី​ព្រោះ​ថា​ការ​បណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​នេះ​មាន​ភាព​តឹង​រឹង​មែន​ទែន ​ដូច្នេះ​ហើយ​យុវជន​ទាំងអស់​គឺ​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​ខ្លាំង​ ហើយ​នៅ​ពេល​ដែល​ពួកគាត់​ទទួល​បាន​ជោគជ័យ​គឺ​យើង​សប្បាយ​ចិត្ត​មែនទែន នៅ​ពេល​ដែល​ឃើញ​ពួកគាត់​ក្លាយ​ជា​យុវជន​ដែល​មាន​ភាព​ធន់​ជាមួយ​និង​ការងារ បរិស្ថាន និង​ក្លាយ​ជា​យុវជន​ដែល​មាន​សក្ដានុពល​សម្រាប់​ប្រទេស​ជាតិ​យើង»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​សិក្ខាកាម​ទាំង​១៥រូប ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការ​ផលិត​ភាពយន្ត​ទាំង​ផ្នែក​ទ្រឹស្ដី​និង​ការ​អនុវត្ត​ជាក់​ស្តែង នៅ​គ្រប់​ដំណាក់​កាល​នៃ​ការ​ផលិតភាព​យន្ត​ឯកសារ ដែល​រួមមាន​ដំណាក់​កាល​មុន​ផលិត(Pre-Production) ដំណាក់​កាល​ផលិត​(Production) និង​ដំណាក់​កាល​ក្រោយ​ផលិត​(Post-Production)។ បន្ថែម​ពី​នេះ ​មជ្ឈមណ្ឌល​បុប្ផាណា ​ក៏​បាន​អញ្ជើញ​អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​រដ្ឋ សង្គម​ស៊ីវិល និង​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ដែល​មាន​ដូច​ជា​អង្គការ WWF កម្មវិធី​អភិបាលកិច្ច​ទន្លេ​មេគង្គ​នៃ​អង្គការ​អុកស្វាម វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា(NGO Forum on Cambodia) គម្រោង​អច្ឆរិយភាព​របស់​ទន្លេ​មេគង្គ និង​រដ្ឋបាល​ជលផល ​ដើម្បី​មក​ធ្វើ​បទ​បង្ហាញ​អំពី​សក្ដានុពល​និង​កត្តា​ប្រឈម​នានា​របស់​ទន្លេ​មេគង្គ​ដល់​សិក្ខាកាម​របស់​គម្រោង។

កញ្ញា គង់ រស្មី អាយុ២៥ឆ្នាំមកពីខេត្តព្រៃវែង និង​ជា​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​១៥​នាក់​ដែល​ទើប​តែ​កញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ទៅ​កាន់​ក្រុម​ការងារ AMS ថា«នៅ​ពេល​ដែល​ខ្ញុំ​ចូល​រៀន​នៅ​ទី​នេះ គឺ​ខ្ញុំ​បាន​រៀន​ចេះ​ច្រើន​មែន​ទែន​ ជា​ពិសេស​បច្ចេកទេស​នៃ​ការ​ថតរូប ការ​កាន់​កាមេរ៉ា បច្ចេកទេស​ដឹកនាំ​រឿង បច្ចេកទេស​សំឡេង និង​ការ​យល់​ដឹង​មួយ​ចំនួន​ទាក់ទង​អត្ថប្រយោជន៍​នៃ​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ»។

បន្ទាប់​ពី​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្នុង​មជ្ឈមណ្ឌល​សោតទស្សន៍បុប្ផាណា​រួច​មក កញ្ញា គង់​ រស្មី​មាន​មនសិការ​យ៉ាង​មោះមុត​នៅ​ក្នុង​ការ​ផលិតភាព​យន្ត​ឯកសារ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​អនាគត។ ឆ្លៀត​ក្នុង​ឱកាស​នេះ​កញ្ញា​ក៏​បាន​ផ្ដល់​ជា​សារ​ទៅ​កាន់​ស្ត្រី​គ្រប់​រូប​ដែល​ស្រឡាញ់​ចូលចិត្ត​ការ​ផលិតភាព​យន្ត​ឯកសារ ​គួរតែ​ព្យាយាម​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង និង​​ព្យាយាម​រុករក​អ្វី​ដែល​ថ្មី​ដើម្បី​អភិវឌ្ឍខ្លួន៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ