ត្រៀមខ្លួនហើយនៅ! វណ្ណដា ថានឹងមាន «Time To Rise» part2 ជាមួយលោកតា គង់ ណៃ

ក្រោយ​បទ «Time To Rise» របស់​ វណ្ណដា សហការ​ជាមួយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ ចេញ​ផ្សាយ​កាលពី​ ២៨​ ខែ​មីនា ឆ្នាំ ២០២១ កន្លង​ទៅ ពេលនេះ​មាន​អ្នក​ចូល​ស្ដាប់​នៅ YouTube 100M ផ្អើល​ទាំង​អ្នក​គាំទ្រ និង​តារា​​ៗ​ ក៏​ចូល​រួម​អបអរសាទរ​ច្រើន​ ព្រោះ​សមិទ្ធផល​ល្អ​ដែល​ជួយ​នាំ​មុខមាត់​កម្ពុជា​ឲ្យ​បរទេស​បាន​ស្គាល់​។

ក្នុង​វីដេអូ​សម្ភាសន៍​កន្លង​ទៅ​តារា​រ៉េប​ដែល​កំពុង​ល្បី​មិន​ក្នុង ឬ​ក្រៅ​ប្រទេស​រូប​នេះ បាន​បង្ហើប​កាល​ពី​ថត​ផ្សាយ​ផលិតផល​មួយ ថា​លោក និង​លោក​តា គង់ ណៃ នឹង​មាន «Time To Rise» part2 ជាមួយ​គ្នា​បន្ត ឬ​ក៏​ជា​ចម្រៀង​មួយ​ថ្មី​ទៀត។ ចំពោះ​មូលហេតុ​ ម៉ាន់ វណ្ណដា ចង់​សហការ​ជាមួយ ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ព្រោះ​ចង់ឲ្យ​លោកតា​​បន្សល់​ទុក​ស្នាដៃ​ជា​ឲ្យ​បាន​ច្រើន​ដល់​មនុស្ស​ជំនាន់​ក្រោយ។

គោលបំណង​នៃ​ការ​សហការ​ជាមួយ​កំពូល​អ្នក​លេង​ចាប៉ី​ដង​វែង គង់ ណៃ គឺ​ដើម្បី​បន្សល់​ទុក​ដល់​ក្មេង​​ជំនាន់​ឲ្យ​បាន​ស្គាល់។ ម្ចាស់​បទ «​Queen Bee» ថា លោក​ក៏​ចង់​​សហការ​ជាមួយ​គ្រូ​ភ្លេង​ដទៃ​ទៀត ដើម្បី​មាន​ស្នាដៃ​បន្សល់​ទុក​​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​មើល​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទោះ​ជា​យ៉ាង​ណា វណ្ណដា មិន​ទម្លាយ​ប្រាប់​ពី​ពេល​វេលាជាក់លាក់​ណា​មួយ​ក្នុង​ការ​ចេញ​បទ​ថ្មី​ជាមួយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ឡើយ គ្រាន់​តែ​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​មើល។ បច្ចុប្បន្ន​ វណ្ណដា និង​ក្រុម​ការងារ​ក្នុង​ផលិត​កម្ម​កំពុង​តែ​មមាញឹក​ក្នុង​កិច្ចការ​ផ្សេងៗ​។ វីដេអូ​សម្ភាសន៍​មួយ​នោះ​គឺ​អំឡុង​ខែ ៨ ពេល​លោក​ថត Time To Rise – Cellcard x VannDa ហើយ​ពេល​នោះ​ដែរ បទ «Time To Rise» មាន​អ្នក​មើល​ត្រឹម​ 90 M៕

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្