បំបែកកំណត់ត្រា រឿងផ្នូរបិសាច! ភាពយន្ដថ្មីរបស់ Ma DongSeok កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

តារាសម្ដែងប្រុសសាច់ដុំធំ Ma DongSeok បានវិលត្រឡប់មកវិញ ជាមួយភាពយន្ដថ្មីរបស់ខ្លួនមានចំណងជើងថា “The Roundup: Punishment”។ រឿងនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយទើបចាក់បញ្ចាំងបាន ១៧ ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង។

គិតត្រឹមថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ “The Roundup: Punishment” មានអ្នកចូលទស្សនាច្រើនជាង ៩ លាននាក់ ក្នុងរយៈពេលត្រឹម ១៧ ថ្ងៃប៉ុណ្ណោះ និងកំពុងរំកិលទៅរកចំនួន ១០ នាក់ក្នុងពេលឆាប់ៗ ។ ជាមួយគ្នាដែរ “The Roundup: Punishment” ក៏បានបំបែកកំណត់ត្រា របស់ភាពយន្ដល្បី “Exhuma” ឬផ្នូរបិសាច ដែលអាចរកបានអ្នកទស្សនាចំនួន ៩ លាននាក់ គឺមានរយៈពេល ២៤ ថ្ងៃ។ សម្រាប់វគ្គមុនៗ របស់រឿងនេះ គឺ “The Roundup 2” ចំណាយពេល ២០ថ្ងៃ និង “The Roundup: No Way Out ចំណាយពេល ២១ ថ្ងៃ។

ភាពយន្ដ “The Roundup: Punishment” បានចាប់ផ្ដើមជាមួយភាពជោគជ័យ ដោយអាចរកអ្នកទស្សនាបានរហូតដល់ ៨២ ម៉ឺននាក់ នៅថ្ងៃចាក់ផ្សាយដំបូង និងជារឿងដែលរកអ្នកទស្សនាបានច្រើនបំផុតនៅថ្ងៃដំបូង សម្រាប់ឆ្នាំ ២០២៤។ បច្ចុប្បន្ន ភាពយន្ដនេះ បានចាក់ផ្សាយច្រើនជាង ១០​ ប្រទេស រួមមានសហរដ្ឋអាមេរិក តៃវ៉ាន់ ម៉ុងហ្គោលលី ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម អូស្ដ្រាលី និងរកចំណូលសរុបបានច្រើនជាង ៥៧ លានដុល្លារអាមេរិក។

“The Roundup: Punishment” មានការចូលរួមសម្ដែងដោយតារាប្រុស Ma DongSeok, Kim MuYeol, Lee DongHwi, Lee Bum Soo និងតារាផ្សេងៗទៀត។ រឿងនេះនិយាយពីការធ្វើការប៉ូលីសស៊ើបអង្កេតមួយក្រុមដែលតាមស៊ើបអំពីការជួញដូរគ្រឿងញៀនខុសច្បាប់ តែក៏បានស៊ើបរាលដាលដល់ កន្លែងបង្កើតល្បែងស៊ីសងខុសច្បាប់ និងការស្លាប់យ៉ាងអាថ៍កំបាំងរបស់អ្នកបង្កើតកម្មវិធីជនជាតិហ្វីលីពីនម្នាក់។ ភាពយន្ដមួយនេះ រួមបញ្ចូលជាមួយឈុតឆាកវាយប្រហារ និងរន្ធត់ ជក់ចិត្ដ ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនសរសើរមិនដាច់ពីមាត់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី