ភាពយន្តដ៏ល្បីកាលឆ្នាំ ២០០៥ រឿង «នេសាទក្រពើ» អាចនឹងបង្ហាញវត្តមានជាថ្មីម្ដងទៀតនៅតាមបណ្ដារោងកុនធំៗ។ នេះបើតាមការបង្ហើបឱ្យដឹងលើអាខោនហ្វេសបុកកូនស្រីម្ចាស់ផលិតកម្មរស្មីហង្សមាសឈ្មោះ អ៊ឹង គីមលាង។

កូនស្រីម្ចាស់ផលិតកម្មរស្មីហង្សមាសបង្ហើបតម្រុយចាក់ផ្សាយឡើងវិញ ដែល «នេសាទក្រពើ» ជាភាពយន្តល្បីល្បាញខ្លាំងកាលឆ្នាំ ២០០៥ ហើយមកទល់ពេលនេះក៏នៅតែមានទស្សនិកជនចង់ទស្សនារឿងខ្មែរដ៏ល្អនោះដែរ។ «នេសាទក្រពើ» ជាភាពយន្តដែលទទួលបានប្រជាប្រិយភាពខ្លាំង និងមានមនុស្សទិញសំបុត្រចូលទស្សនាយ៉ាងច្រើនកុះករក្នុងអំឡុងពេលនៃការចាក់ផ្សាយ។
កាលឆ្នាំ ២០១៥ ខ្សែភាពយន្តដែលចូលរួមសម្ដែងដោយតារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ និងតារាល្បីៗជាច្រើនរូបធ្លាប់បានដាក់បញ្ចាំងម្ដងរួចមកហើយនៅសាលមហោស្រពចេនឡាក្នុងឱកាសអបអរខួប ១០ ឆ្នាំរបស់ខ្សែភាពយន្ត នេសាទក្រពើ ដែលទទួលបានពាសមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិឆ្នាំ ២០០៥។




ដោយឡែក ថ្មីៗនេះស្រាប់តែកូនស្រីម្ចាស់ផលិតកម្មរស្មីហង្សមាសបានបង្ហើបពីតម្រុយនៃការចាក់ផ្សាយខ្សែរឿងមួយនេះឡើងវិញធ្វើឱ្យបងប្អូនមហាជននាំគ្នាស៊ែព្រាតពេញហ្វេសបុកព្រម ទាំងទន្ទឹងមើលថាតើខ្សែរឿងមួយនេះអាចត្រឡប់មកបង្ហាញវត្តមានជាថ្មីម្ដងទៀតនៅក្នុងរោងកុនដែរឬទេ ខណៈឆ្នាំ២០២៥នេះគឺជាខួប ២០ ឆ្នាំនៃរឿង នេសាទក្រពើ ទទួលបានពានលេខ១ ក្នុងមហោស្រពភាពយន្តជាតិ២០០៥។
ឃ្លាដែលគេស្ដាប់ហើយ ចង់ចាំមិនភ្លេចដែលតួអង្គម្ដាយរបស់តួឯកប្រុសនិយាយគឺ “គេគ្រប់គ្នារកស៊ីនេសាទត្រី ខ្លួនទៅរកស៊ីនេសាទក្រពើ”។ គួរបញ្ជាក់ផងដែរថា ២០ ឆ្នាំមកនេះ រឿង «នេសាទក្រពើ» មិនធ្លាប់បែកធ្លាយវីដេអូអព្វីបន្តិចសោះឡើយ ហើយអ្នកដែលអាចមើលបានមានតែផ្លូវមួយគត់ គឺទិញសំបុត្រ ពេលគេដាក់បញ្ចាំងតែប៉ុណ្ណោះ៕
ចុចទីនេះដើម្បីទស្សនាវីដេអូ Trailer រឿង នេសាទក្រពើ ៖




















































Account
Security
Favourite Content