មហាជនសរសើរព្រាតពេលគូស្នេហ៍ ថុល សុភិទិ ខ្នះខ្នែងជួយដល់នាយក្រិន និងកូនៗ

អ្នក​នាង ឡុង ម៉ានីន គូ​ស្នេហ៍​តារា​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់ ថុល សុភិទិ ទទួល​បាន​ការ​សរសើរ​ព្រោងព្រាត​ពី​មហាជន​ក្រោយ​អ្នក​ទាំង​ពីរ​បាន​ខ្នះ​ខ្នែង​ស្វះ​ស្វែង​ជួយ​ដល់​ឪពុក​កូន​របស់​នាយ​ក្រិន​ ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ​តារា​កំប្លែង​មាឌ​តូច​ល្អិត​នាយ​ក្រិន​និង​កូនៗ​បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក្រោយ​លែងលះ​ជាមួយ​ភរិយា​និង​​ជួបប្រទះបញ្ហា​ក្នុង​ការ​រក​ស៊ី​។ ដោយ​ឡែក​នា​ពេល​ថ្មី​ៗ​នេះ​ នាយ​ក្រិន​ និង​កូនៗ​ត្រូវ​បាន​គូ​ស្នេហ៍​របស់​ម្ចាស់​បទ «មួយ​ឆាវ»​ អ្នក​នាង ឡុង ម៉ានីន ទាក់ទង​ ផ្ដល់​ជា​ជំនួយ​ខ្លះ​ៗ​ដល់​ពួក​គេ។

អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ​បាន​ផ្ដល់​ជា​ថវិកា​ចំនួន​ ៥០០​ដុល្លារ​និង​អង្ករ​ ២​បាវ​ ជូន​ទៅ​ដល់​នាយ​ក្រិន​ និង​កូនទាំង៣ ​​​​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​បាន​ជជែក​លែង​ជាមួយ​គ្នា​​យ៉ាងរីករាយផង​ដែរ​។ យ៉ាង​ណា​មិញ ​នាយ​ក្រិន​ក៏​បាន​ជូន​ផ្លែ​ស្វាយ​ដែល​លោក ​និង​កូន​ប្រុសស្រីបាន​ដាំ​ដោយផ្ទាល់​ដៃ​ដល់​អ្នក​នាង​វិញ​ផង​ដែរ​ ដែល​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​នៃ​ការ​ដឹង​គុណ​របស់ ​នាយ​ក្រិន​ ចំពោះ​​ ឡុង ម៉ានីន និង​គូ​ស្នេហ៍​រូប​សង្ហា ថុល សុភិទិ។

តាម​រយៈ​ការ​ជួយ​លើក​នេះ​អ្នក​នាង ឡុង ម៉ានីន និង ថុល សុភិទិ បាន​បង្ហាញ​ភាព​រីករាយ​និង​ក្ដី​រំភើប​ដែល​បាន​ជួប​ក្រុម​គ្រួសារ​នាយ​ក្រិន​ដោយ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ ថែម​បាន​ជួប​និយាយ​លេង​ជាមួយ​កូន​ស្រី​ពៅ​របស់​ នាយ​ក្រិន​ ដែល​មាន​ទាំង​អត្តចរិត​គួរ​ឱ្យ​ស្រលាញ់​ ចេះ​គិត​គូ​រដល់​ឪពុក​ និង​ចេះ​ជួយ​ការងារ​សព្វ​គ្រប់​នៅ​ក្នុង​ផ្ទះ​ខណៈ​នាងតូចមាន​អាយុ​ត្រឹម​៦​ឆ្នាំ​នៅ​ឡើយ៕

ប្រភពរូបភាព៖Thol Sophiti ថុល សុភិទិ&NinNin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *