កំពូលតារារ៉េប វណ្ណដា បានជួយប្រាក់ដល់ King Chi ៥ ០០០ ពាន់ដុល្លារ ភ្លាមៗក្រោយទទួលបានដំណឹងដាក់លក់ផ្ទះនៅបាត់ដំបង ដើម្បីយកលុយទៅវះកាត់ផ្លាស់ប្ដូរក្រលៀនឱ្យភរិយា កាលពីរាត្រីថ្ងៃ៦ ខែឧសភា ឆ្នាំ ២០២៥។


តារារ៉េប King Chi កំពុងជួបទុក្ខធំព្រោះភរិយាមានជំងឺធ្ងន់ធ្ងរ ត្រូវការវះកាត់ប្ដូរក្រលៀន។ កាលពីយប់មិញម្ចាស់បទ «កាលុងឃុង» បានសម្រេចដាក់លក់ផ្ទះធំនៅបាត់ដំបង តម្លៃក្រោមទីផ្សារ ធ្វើយ៉ាងណាឲ្យតែបានប្រាក់ដើម្បីសង្គ្រោះភរិយាបណ្ដូលចិត្ត។
ក្រោយទទួលបានដំណឹងមួយនេះ វណ្ណដា ដែលជាសិស្សប្អូន និងធ្លាប់បានធ្វើការងារជាមួយគ្នាផងនោះ បានបាញ់ជួយជាថវិកា ៥ ០០០ ដុល្លារទៅដល់ King Chi ភ្លាមៗទាំងយប់តែម្ដង។ ពិតណាស់ ដំណឹងដែលភរិយាតារាចម្រៀង រ៉េប King Chi កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រៀមទទួលការវះកាត់ផ្លាស់ប្ដូរក្រលៀនបានធ្វើឱ្យមហាជនមិនតិចនាក់ក្ដុកក្ដួល និងបារម្ភជាខ្លាំងចំពោះស្ថានភាពជំងឺដ៏សែនអាក្រក់មួយនេះ យ៉ាងណាមិញទាំងមហាជនក៏ដូចជាមិត្តអ្នកសិល្បកររួមអាជីពជាច្រើនបាននាំគ្នាស៊ែរលើកទឹកចិត្តព្រោងព្រាតហើយក៏បានជួយជាថវិកាខ្លះដើម្បីសម្រាលបន្ទុកនៃការព្យាបាលផងដែរ។





តាមរយៈការបង្ហោះជូនដំណឹងនៃការដាក់លក់ផ្ទះភ្លាមៗ របស់តារាចម្រៀងរ៉េបមួយនេះពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តនៃក្ដីស្រលាញ់ដ៏ធំធេងរបស់លោកចំពោះភរិយាដូចនឹងអ្វីដែលមហាជនតែងលឺមកថា King Chi មិនត្រឹមមេគ្រួសារដ៏រឹងមាំ លោកថែមទាំងជាឪពុក និងស្វាមីល្អសម្រាប់គ្រួសាររបស់លោកផងដែរ។
កាលពីមួយរយៈមុន King Chi បានប្រកាសលក់ហាងសាឡនមួយកន្លងម្ដងរួចមកហើយ ដោយលោកមិនបានសុំជំនួយ ឬបង្ហាញអ្វីដល់មហាជន ក៏ដូចជាអ្នកគាំទ្រដឹងពីស្ថានភាពគ្រួសារឡើយ ទើបតែយប់មិញលោកបានទម្លាយពីរឿងលក់ផ្ទះ ដើម្បីបានប្រាក់ទុកព្យាបាលប្រពន្ធ៕
ប្រភពរូបភាព៖ Daddy Chi






















































Account
Security
Favourite Content