កូនស្រីថៅកែហង្សមាសបង្ហើបតម្រុយចាក់ផ្សាយរឿង «នេសាទក្រពើ» ម្ដងទៀត

ភាពយន្ត​ដ៏​ល្បី​កាល​ឆ្នាំ ​២០០៥ រឿង «នេសាទ​ក្រពើ» អាច​នឹង​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត​នៅ​តាម​បណ្ដា​រោង​កុន​ធំ​ៗ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​លើ​អាខោន​ហ្វេសបុកកូន​ស្រី​ម្ចាស់​ផលិតកម្ម​រស្មី​ហង្ស​មាសឈ្មោះ អ៊ឹង គីមលាង។​​​

កូន​ស្រី​ម្ចាស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បង្ហើប​តម្រុយ​ចាក់​ផ្សាយ​ឡើង​វិញ​ ដែល «នេសាទ​ក្រពើ» ជា​ភាពយន្ត​ល្បី​ល្បាញ​ខ្លាំងកាល​ឆ្នាំ ២០០៥ ហើយ​មក​ទល់​ពេលនេះ​ក៏​នៅតែ​មាន​ទស្សនិកជន​ចង់​ទស្សនា​រឿង​ខ្មែរ​ដ៏​ល្អនោះ​ដែរ។ «នេសាទ​ក្រពើ» ជា​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ និង​មាន​មនុស្ស​ទិញ​សំបុត្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករក្នុងអំឡុងពេលនៃការចាក់ផ្សាយ។

កាល​ឆ្នាំ​ ២០១៥ ខ្សែ​ភាពយន្ត​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ ​ព្រាប ​សុវត្ថិ​ និង​តារា​ល្បី​ៗជាច្រើនរូប​ធ្លាប់​បាន​ដាក់​បញ្ចាំង​ម្ដង​រួច​មក​ហើយ​​នៅ​សាល​មហោស្រព​ចេន​ឡា​ក្នុង​ឱកាស​អបអរ​ខួប ​១០ ​ឆ្នាំ​របស់​ខ្សែ​ភាពយន្ត នេសាទ​ក្រពើ ដែល​ទទួល​បាន​ពាស​មាស​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​មហោស្រព​ភាពយន្ត​វីដេអូ​ជាតិ​ឆ្នាំ ​២០០៥។

ដោយ​ឡែក ​ថ្មី​ៗ​នេះ​ស្រាប់​តែ​កូន​ស្រី​ម្ចាស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បង្ហើប​ពី​តម្រុយ​នៃ​ការ​ចាក់​ផ្សាយ​ខ្សែ​រឿង​មួយ​នេះ​ឡើង​វិញ​ធ្វើ​ឱ្យ​បង​ប្អូន​មហាជន​នាំ​​គ្នា​ស៊ែ​ព្រាត​ពេញ​ហ្វេសបុក​ព្រម ​ទាំង​ទន្ទឹង​មើល​ថា​តើ​ខ្សែ​រឿង​មួយ​នេះ​អាច​ត្រឡប់​មក​បង្ហាញ​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​រោង​កុន​ដែរ​ឬ​ទេ​ ខណៈ​ឆ្នាំ​២០២៥​នេះ​គឺ​ជា​ខួប ​២០ ​ឆ្នាំ​នៃ​រឿង នេសាទ​ក្រពើ ទទួល​បាន​ពាន​លេខ​១ ក្នុង​មហោស្រព​ភាពយន្ត​ជាតិ២០០៥​​​​​​​។

ឃ្លា​ដែល​គេ​ស្ដាប់ហើយ ចង់ចាំមិនភ្លេចដែល​តួអង្គ​ម្ដាយរបស់​តួឯក​ប្រុសនិយាយគឺ “គេ​គ្រប់គ្នា​រកស៊ី​នេសាទ​ត្រី ខ្លួនទៅរកស៊ីនេសាទក្រពើ”។ គួរបញ្ជាក់​ផង​ដែរ​ថា ២០ ឆ្នាំ​មកនេះ រឿង «នេសាទ​ក្រពើ» មិន​ធ្លាប់​បែក​ធ្លាយ​វីដេអូ​អព្វី​បន្តិចសោះឡើយ ហើយ​អ្នក​ដែល​អាច​មើល​បាន​មានតែ​ផ្លូវ​មួយ​គត់​ គឺ​ទិញ​សំបុត្រ ពេល​គេ​ដាក់​បញ្ចាំង​តែប៉ុណ្ណោះ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ Trailer រឿង នេសាទក្រពើ ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *