ជាថ្មីម្តងទៀត ក្រុមចម្រៀង Stray Kids បានបង្ហាញពីឥទ្ធិពលមិនអាចប្រៀបផ្ទឹមបានរបស់ពួកគេនៅក្នុងឧស្សាហកម្ម K-pop ដោយបានឈ្នះពានរង្វាន់ K-WORLD DREAM AWARDS ឆ្នាំ ២០២៥ រហូតដល់ ៤ ពានដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសិល្បករឈ្នះពាននៅឆ្នាំនេះ។

ក្នុងកម្មវិធីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែសីហា ក្រុមចម្រៀងជើងខ្លាំងរបស់ JYP មួយនេះបានត្រលប់ទៅផ្ទះវិញដោយមោទនភាពជាមួយពានរង្វាន់ចំនួន ៤ ដូចជា៖
🏆 ពានរង្វាន់ឯក K World Dream Daesang (ក្រុមបុរស)
🏆 ពានរង្វាន់រួម K World Dream Bonsang
🏆ពានរង្វាន់ប្រជាប្រិយភាព K World Dream Popularity Award (ក្រុមបុរស)
🏆 ពានរង្វាន់ K World Class

ជយលាភីថ្មីនេះធ្វើឱ្យ Stray Kids អាចពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាសិល្បករលេចធ្លោនៅក្នុងឆាកតន្ត្រីសកល ជាមួយការទទួលស្គាល់ទាំងស្នាដៃសិល្បៈ និងការគាំទ្រឥតឈប់ឈរពីសំណាក់ហ្វេនៗ (STAYs) ជុំវិញពិភពលោក។ កំលុងពេលសុន្ទរកថាទទួលពានរង្វាន់ប្រជាប្រិយភាព សមាជិកទាំងអស់បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះអ្នកគាំទ្រ ដោយបង្ហាញការដឹងគុណចំពោះក្តីស្រលាញ់ និងថាមពលជាបន្តបន្ទាប់ដែលជំរុញពួកគេឱ្យឆ្ពោះទៅមុខ។
ជាការបិទបញ្ចប់រាត្រីដ៏វិសេសវិសាលនេះ Stray Kids បានសម្តែងបទចម្រៀងល្បីផ្ទុះចុងក្រោយរបស់ពួកគេដូចជាបទ “Chk Chk Boom” និង “Walking on Water” ក្រោមសម្រែកអបអរកងរំពងពីសំណាក់ទស្សនិកជន។
ទន្ទឹមនឹងភាពជោគជ័យពីកម្មវិធីពានរង្វាន់ខាងលើ នៅថ្ងៃទី២២ ខែសីហានេះ ក្រុមចម្រៀង Stray Kids ក៏មានកាដូដ៏ធំសម្រាប់អ្នកគាំទ្របស់ខ្លួនផងដែរ គឺការបញ្ចេញអាល់ប៊ុមថ្មីជាអាល់ប៊ុមខ្នាតពេញទី៤ មានចំណងជើងថា “KARMA” ដោយមានបទ “Ceremony” ជាបទនាំមុខ។ ចង់ដឹងថាបទថ្មីរបស់ពួកគេមានភាពទាក់ទាញយ៉ាងណានោះ សូមទស្សនា MV ខាងក្រោមតែម្ដង៖



























Account
Security
Favourite Content