Hamelet Vanessa ទៅឡាវក្នុងនាមជា VVIP Guest & Model កម្មវិធី 2nd Edition Beauty Power International Fashion Week 2025

បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា Hamelet Vanessa ទទួលបាន​ការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​ពិសេស​​កម្មវិធីមួយ​​នៅ​ប្រទេស​ឡាវ។ កុមារី​រូបនេះនឹង​ចូលរួមកម្មវិធី 2nd Edition Beauty Power International Fashion Week 2025។

ម្ចាស់​មកុដ World Junior Tourism Ambassador Cambodia 2025 បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​ឡាវ​ហើយ ដោយក្រុមការងារ​កម្មវិធីមក​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។ 2nd Edition Beauty Power International Fashion Week 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៣ សីហា ២០២៥ ស្អែកនេះ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​រូបនេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ​ប្រកួតប្រជែង​សម្រស់​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ រូប​សម្ផស្ស​កូន​កាត់​ដ៏ភ្លឺចិញ្ចាច មិន​មែន​ជា​ចំណុច​តែ​ម្យ៉ាង​ដែល​អាច​ទាក់​ចិត្ត​អ្នក​គាំទ្រ​បាន​ឡើយ ការ​ចិត្ត​មោះមុត ចំណេះដឹង រួម​ទាំង​អាកប្បកិរិយា​ល្អ មាន​វិន័យ​ក្នុង​ការ​រស់នៅ សុទ្ធសឹងតែ​ធ្វើ​ឲ្យ​គុណ​សម្បត្តិ​ធំ នាំ​ផ្លូវ​ទៅ​រកភាព​ជោគជ័យ។ Hamelet Vanessa ទទួលបាន​​​មកុដ World Junior Tourism Ambassador Cambodia 2025 កាលពី​អំឡុង​ខែមិថុនា ឆ្នាំ ២០២៥ កន្លង​ទៅ។

ក្រោយ​គ្រង​មកុដ World Junior Tourism Ambassador Cambodia 2025 ​បវរកញ្ញា​វ័យ ៨ ឆ្នាំ​រូប​នេះ​មាន​ការងារ​មមាញឹកខ្លាំង ដោយ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន Hamelet ក៏​បាន​ទៅ​ដើរ​បង្ហាញ​ម៉ូដ​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កម្មវិធី Unwritten Runway។

Hamelet Vanessa ជា​បវរកញ្ញា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ The Ramp Academy ហើយ​នៅ​ក្នុង​កម្មវិធី 2nd Edition Beauty Power International Fashion Week 2025 នេះ​ភ្នាក់ងារ​តារា​បង្ហាញ​ម៉ូដ The Ramp Academy បាន​បញ្ជូន​សិស្ស​ឆ្នើម ៣ រូប។ កម្មវិធី 2nd Edition Beauty Power International Fashion Week 2025 មាន​ការ​ចូលរួម​ពី​ការ​ចូលរួម​ជាង ២០​​ប្រទេស​ពី​ជុំវិញ​ពិភពលោក៕

រូបភាព៖ Hamelet Vanessa



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *