Jung Hoyeon ត្រូវបានជ្រើសរើស ឲ្យសម្តែងជាតួនិយាយភាសាអង់គ្លេសជាលើកដំបូងក្នុងអាជីពរបស់នាង ក្នុងភាពយន្តរួមជាមួយនឹងម្ចាស់ជ័យលាភីអូស្ការថ្មីៗនេះគឺលោកស្រី Cate Blanchett។
បើតាមកាសែត Independent Culture បានឲ្យដឹងថា បន្ទាប់ពីររឿងភាគកូរ៉េ Squid Game របស់ Netflix បានបញ្ចាប់ទៅ ឆាប់ៗខាងមុខនេះ នាង Jung Hoyeon តារាសម្តែងវ័យ 28 កំពុងមានប្រជាប្រិយភាពខ្លាំងរូបនេះនឹងបង្ហាញមុខក្នុងរឿងខ្នាតតូចរបស់ Apple TV+ ដែលអ្នកដឹកនាំរឿង Alfonso Cuarón គឺរឿង Disclaimer ។

យោងតាម IMDb បានឲ្យដឹងថា Cate Blanchett នឹងសម្តែងជាតួអង្គឯកក្នុងភាពយន្តមួយនេះ ចំណែក Hoyeon នឹងដើរតួឈ្មោះថា Kim ជាតួរង និងនិយាយភាសាអង់គ្លេស ដែលនេះគឺជាលើកដំបូងសម្រាប់នាងដែលទទួលសម្តែងតួអង្គនិយាយភាសាអង់គ្លេស។
ជុំវិញការសម្តែងតួអង្គថ្មីស្រឡាងខាងមុខនេះ Hoyeon បាននិយាយថា
«ខ្ញុំចូលចិត្តប្រកួតប្រជែងនឹងខ្លួនឯង ហើយការព្យាយាមនិយាយភាសាអង់គ្លេសឱ្យបានល្អ និងធ្វើសម្តែងឲ្យបានល្អក្នុងពេលតែមួយគឺពិបាកខ្លាំងណាស់ អាចជាពិបាកពេកផង ប៉ុន្តែខ្ញុំខ្លួនឯងមានបំណងចង់ដាក់ខ្លួនឯងនៅកន្លែងពិបាក»។
ទោះយ៉ាងណា នាងក៏បានឲ្យដឹងថានាងកំពុងរៀន និងពង្រឹងភាសាអង់គ្លេសរបស់ខ្លួនផងដែរ។
នាងបន្តឲ្យដឹងថា «ខ្ញុំកំពុងធ្វើការដើម្បីអភិវឌ្ឍន៍ខ្លួនឯង ដូច្នេះប្រហែលជាពេលខ្ញុំមានអាយុ ៤០ ឬ ៥០ ឆ្នាំ ខ្ញុំនឹងនិយាយភាសាអង់គ្លេសកាន់តែស្ទាត់ ហើយមានឱកាសកាន់តែមានច្រើនសម្រាប់ខ្ញុំ»៕























Account
Security
Favourite Content