CIM ត្រៀមដឹកនាំបវរកញ្ញា-បុរសឯក ១០រូប ទៅញ៉ាំងកម្មវិធីសង្ក្រាន្តបន្ទាយឆ្មារ២០២៣

យោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន CIM បានឱ្យដឹងថា ក្រុមហ៊ុននឹងដឹកនាំបវរកញ្ញា-បុរសឯក ១០រូប ទៅចូលរួមកម្មវិធី សង្ក្រាន្តបន្ទាយឆ្មារ២០២៣ នៅទឹកដីនៃខេត្តបន្ទាយមានជ័យ​ នាឱកាសពិធីបណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​យើងដែលនឹងមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ សង្ក្រាន្តបន្ទាយឆ្មារ២០២៣ គ្រោងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ នៅលើទឹកដីនៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាយកប្រតិបត្តិក្រុមហ៊ុន CIM លោក ម៉ែន និមលរតន៍ ឱ្យដឹងថា សង្ក្រាន្តបន្ទាយឆ្មារ២០២៣ មានកម្មវិធីកម្សាន្តស្រដៀងគ្នានិងកម្មវិធីអង្គរសង្រ្កាន្ត២០២៣ លើទឹកដៃខេត្តសៀមរាបដែរ ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរចម្រុះប្រភេទ, ការបណ្ដែតប្រទីបនៅកសិន្ធប្រាសាទបន្ទាយឆ្មារ, បណ្តែតគោម, ស្រង់ព្រះ, ការបាញ់ទឹកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត និងការប្រគុំតន្ត្រីពីសំណាក់តារាចម្រៀងល្បីៗផងដែរ។ លើសពីនេះ ក៏មានស្ដង់ពិព័រណ៍ទំនិញដ៏សម្បូរបែបដែលលោកអ្នកអាចដើរទស្សនា លេងកម្សាន្តថែមទៀតផង។

ក្រៅពីត្រៀមដឹកនាំបវរកញ្ញា-បុរសឯកទៅចូលរួមសង្ក្រាន្តបន្ទាយឆ្មារ២០២៣ ហើយនោះ បវរកញ្ញា​-បុរសឯក​ និង​ CIM Stars ជាច្រើន​ដួង ក៏នឹងបង្ហាញវត្តមាននៅលើទឹកដីនៃខេត្តសៀមរាប នៅក្នុងកម្មវិធី​ ខួប១០ឆ្នាំនៃអង្គរសង្ក្រាន្ត នាឱកាសពិធីបណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​យើង។ ខណៈកម្មវិធីសង្រ្កាន្តកំពុងខិតជិតមកដល់ បវរកញ្ញា​-បុរសឯក​ និង​ CIM Stars ជាច្រើន​ដួង កំពុងដុតដៃដុតជើងហ្វឹកហាត់ការរាំចង្វាក់ប្រពៃណីខ្មែរផ្សេងៗ ត្រៀមញ៉ាំងភាពសប្បាយរីករាយដល់ពុកម៉ែបងប្អូនក្នុងកម្មវិធីសង្រាន្តនាពេលខាងមុខ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ