តារាចម្រៀងភេទទី៣ ស៊ីណូរ៉ា រ័ត្ន កំពុងត្រូវគេស្គាល់កាន់តែច្រើន បន្ទាប់ពីលោកលេចវត្តមានក្នុងវីដេអូប្រម៉ូតផ្សព្វផ្សាយជាមួយតារាចម្រៀងឯករាជ្យ នីគីនីគី។ តែយ៉ាងណាមុនពេលចូលរួមជាមួយ នីគីនីគី លោកក៏ជាតារាចម្រៀងម្នាក់និយមតែងនិពន្ធបទមិនចម្លងពីបរទេស។
«My Boyfriend Is a B*tch» ជាបទចម្រៀងដែលធ្វើឱ្យគ្រប់គ្នាស្គាល់ និងចាំឈ្មោះលោកទុកក្នុងចិត្ត ព្រោះគំនិតច្នៃប្រឌិតថ្មីក្នុងបទនោះ។ តែទោះជាយ៉ាងណាបទមួយនោះផ្ទុះទាំងការគាំទ្រ និងការរិះគន់ទន្ទឹមគ្នា។

មកទល់ពេលនេះ មានរយៈពេលជិត ២ ឆ្នាំហើយដែល ស៊ីណូរ៉ា ខកខានមិនបញ្ចេញស្នាដៃចម្រៀងថ្មីៗឱ្យហ្វេនស្តាប់កម្សាន្ត ទើបថ្មីៗនេះលោកដាច់ចិត្តទម្លាក់ mini album ចំណងជើង «Bloom» ព្រមជាមួយ track list ចម្រៀង ៥ បទ ដែលលោកសំងំធ្វើអស់រយៈពេលជាងយូរ។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះក៏បានទម្លាក់បទចម្រៀងទី១ ជាការស្វាគមន៍ mini album ផងដែរ «ចំណងជើង 60M»។
តាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ ស៊ីណូរ៉ា រ័ត្ន mini album ថ្មីរបស់លោក ចំណងជើង «Bloom» នឹងចេញនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។


គួររំលឹកផងដែរថា ថ្វីបើកន្លងមកធ្លាប់មានមតិរិះគន់បានកើតឡើងលើបទចម្រៀងរបស់លោក ក៏តារាចម្រៀងភេទទី ៣ រូបនេះមិនខ្វល់ ព្រោះលោកយល់ឃើញថា បើបង្កើតអ្វីថ្មីមួយចេញទៅ ហើយគ្មានការរិះគន់ គឺចាត់ទុកថាគ្មានការអភិវឌ្ឍន៍នោះទេ។ តួយ៉ាងលោកក៏ដូចគ្នា រាល់ស្នាដៃថ្មីដែលលោកផលិតចេញទៅ ប្រសិនបើគ្មានការរិះគន់ពីមហាជនទេ គឺលោកចាត់ទុកថាខ្លួនលោកគ្មានការផ្លាស់ប្តូរអ្វីទាំងអស់៕


























Account
Security
Favourite Content