ភ្លេចៗខ្លួនមហោស្រពភាពយន្តកម្ពុជាអាស៊ី CAFF លើកទី៣ បានវិលត្រឡប់មកសាជាថ្មី។ លើកនេះកាន់តែពិសេសដោយមានវត្តមានរបស់តួសម្ដែងស្រីល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ TVB កញ្ញា Samantha Ko ជាទូតសុឆន្ទៈទៀតផង។

ត្រឡប់មកលើកនេះ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ នឹងមានអ្វីកាន់តែពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តការថតខ្សែភាពយន្ត។ ដោយឡែក មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ នាឆ្នាំនេះបានអញ្ជើញតារាភាពយន្តស្រីល្បីឈ្មោះ Samantha Ko ធ្វើជាទូតសុឆន្ទៈឱ្យកម្មវិធីផ្ទាល់តែម្ដង។ កញ្ញា Samantha Ko ជាតារាសម្ដែងល្បីឈ្មោះមួយរូបនៅក្នុងហុងកុង និងធ្លាប់មានបទពិសោធន៍នៅក្នុងវិស័យភាពយន្តជាច្រើនផងដែរ។
គួរឱ្យដឹងដែរថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ ក្នុងឆ្នាំ ២០២៥ នឹងចាប់ផ្ដើមនាដើមខែកញ្ញាខាងមុខនេះហើយ។ ដោយឡែក ស្ថាប័នក៏បានជូនដំណឹងសម្រាប់ផលិតករដែលមានបំណងចង់ដាក់ភាពយន្តចូលរួមប្រកួតគឺអាចដាក់ពាក្យបាន ទាំងខ្នាតវែងនិងខ្នាតខ្លី៕
រូបភាព៖ Samantha Ko






























Account
Security
Favourite Content