Jimin និង Jungkook និយាយពីអារម្មណ៍ខុសប្លែកក្រោយបញ្ចប់កាតព្វកិច្ចយោធា

Jimin និង Jungkook សមាជិក២រូបទៀតនៃក្រុមចម្រៀង BTS ត្រូវបានរំសាយចេញពីយោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បន្ទាប់ពីបានបញ្ចប់ការបំពេញកាតព្វកិច្ចរយៈពេល ១៨ ខែ ខណៈដែលអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំការត្រឡប់មកវិញរបស់ពួកគេ។

ស្លៀកពាក់ឯកសណ្ឋានយោធា តារាទាំងពីរបានលើកដៃញញឹមស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្ររាប់រយនាក់នៅសួនកីឡាសាធារណៈមួយក្បែរអតីតអង្គភាពរបស់ពួកគេក្នុងស្រុក Yeoncheon ខេត្ត Gyeonggi ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល។

Jimin បាននិយាយថា៖ “រយៈពេលយូរណាស់ហើយចាប់តាំងពី COVID-19 និងពេលវេលាដែលពួកយើងបម្រើយោធា ដូច្នេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅមែនទែនចំពោះការរង់ចាំ…ពេលនេះពួកយើងអាចបន្តគូររូបភាពដែលយើងធ្លាប់ស្រមៃហើយ ហើយពួកយើងនឹងរៀបចំ និងបង្ហាញគ្រប់គ្នាពីការវិវត្តកាន់តែប្រសើររបស់យើង”។

លោកបានបន្ថែមថា៖ “នេះជាលើកទីមួយរបស់ខ្ញុំនៅក្នុងជួរយោធា ហើយនិយាយដោយស្មោះ វាមិនមែនជាកន្លែងងាយស្រួលនោះទេ។ ប្រសិនបើអ្នកបានជួបទាហាន សូមនិយាយពាក្យល្អៗទៅកាន់ពួកគេផង”។

ចំណែក Jungkook ​បាន​និយាយជាមួយអារម្មណ៍ខ្មាសអៀន​ថា៖ “​ខ្ញុំខាន​នៅ​មុខ​កាមេរ៉ាយូរហើយ រៀងអៀន​បន្តិច​ព្រោះ​មិន​បាន​ផាត់​មុខ​ផង ដូច្នេះមិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ម៉េច​ទេ”។ ទោះយ៉ាងណា លោកក៏​បាន​បន្ត​ថ្លែង​អំណរគុណ​ដល់សិ​ស្សច្បងនិងសិស្សប្អូនក្នុង​ជួរទាហាន​ដែល​បាន​បម្រើការ​ជាមួយគ្នាកន្លងមក។

តារាទាំង​ពីររូប​បាន​សន្យា​ថា​នឹង​ចែក​រំលែក​រឿង​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​គេហទំព័រ Weverse មុន​ពេល​ចូល​ទៅ​ក្នុង​រថយន្ត​​ពណ៌​ខ្មៅ ហើយ​ចេញ​ដំណើរទៅ។

គួរំឭកថា Jimin និង Jungkook បានចុះឈ្មោះចូលបម្រើការជាទាហានសកម្មក្នុងខែធ្នូ ឆ្នាំ ២០២៣ និងបានបម្រើការនៅក្នុងកងពលតូចកាំភ្លើងធំទី ៥ របស់កងទ័ពនៅ Yeoncheon ។

ការរំសាយពីជួរទ័ព​របស់​ពួកគេ​ធ្វើឡើង​បន្ទាប់​ពី Jin និង J-Hope បាន​បញ្ចប់​សេវាកម្ម​របស់​ពួកគេ​ក្នុង​ខែមិថុនា និង​ខែតុលា​ឆ្នាំមុន​ ហើយ RM និង V ​ត្រូវបាន​រំសាយ​កាលពី​ថ្ងៃអង្គារ មុននេះមួយថ្ងៃ។

ក្រុមចម្រៀង​ដែល​មាន​សមាជិក​ប្រាំពីរ​នាក់មួយនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជុំ​គ្នា​វិញ​បន្ទាប់​ពី Suga ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ជា​ភ្នាក់ងារ​សេវា​សង្គម​ដោយ​សារ​បញ្ហា​សុខភាព​ គ្រោង​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *