សមាជិកក្រុមចម្រៀង Rosé បានចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងប្រុសរួមទ្រនំថ្មី Bruno Mars ចេញបទថ្មីផ្លូវការនៅម៉ោង ១១ព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ ។

កាលពីថ្ងៃទី១៧ ក្នុងខែតែមួយ ពោលគឺត្រឹមតែ១ថ្ងៃប៉ុណ្ណោះមុននឹងបទនេះចេញផ្សាយជាផ្លូវការ អ្នកគាំទ្ររបស់តារាចម្រៀងប៉ុបទាំងពីរបានភ្ញាក់ផ្អើលម្ដងរួចទៅហើយ ក្រោយឃើញរូបភាពអ្នកទាំងពីរជួបជុំគ្នាដែលបានបង្ហោះនៅលើគណនី Instagram រៀងៗខ្លួន។


តាមរយៈរូបភាពទាំងនេះ អ្នកគាំទ្រម្នាក់ៗបាននាំគ្នាធ្វើការសន្និដ្ឋានថា “ឬនេះជាសញ្ញានៃការចេញបទថ្មីជុំគ្នា?”។ ហើយអ្នកគាំទ្រពិតជាទាញមិនខុសមែន ព្រោះនៅរាត្រីនៃថ្ងៃតែមួយ ទាំងតារាស្រីវ័យ ២៧ឆ្នាំ និងតារាប្រុសវ័យ ៣៩ឆ្នាំ បានចេញប្រកាសជាផ្លូវការថា អ្នកទាំងពីរនឹងចេញផ្សាយចម្រៀងឆ្លងឆ្លើយរួមគ្នាដែលមានចំណងជើងថា APT. នៅថ្ងៃបន្ទាប់។ ត្បិតនេះជាដំណឹងល្អពិតមែន តែអ្នកគាំទ្ររបស់តារាទាំងពីរដួងត្រៀមខ្លួនសឹងតែមិនទាន់។
គួរបញ្ជាក់ផងដែរថា នេះជាដំណឹងល្អទី ២ក្នុងខែតែមួយ សម្រាប់អ្នកគាំទ្រតារាស្រីម្ចាស់បទ “On the Ground” ព្រោះកាលពីដើមខែនេះ Rosé បានប្រកាសចេញអាល់ប៊ុមទោល “rosie” ដែលមានចម្រៀងសរុបចំនួន ១២បទនៅថ្ងៃទី៦ ខែធ្នូនេះ បន្ទាប់ពីបានចុះកិច្ចសន្យាទោលជាមួយផលិតកម្មអាមេរិក Atlantic Records។ ប៉ុន្តែឥឡូវនេះយើងមកស្ដាប់និងទស្សនាបទ “APT.” សិនថាតើពីរោះនិងទាក់ទាញយ៉ាងណា៖
























Account
Security
Favourite Content