“Red One” ភាពយន្តថ្មីពីតារាប្រុសដ៏ល្បី២រូបក្នុងពិភពកុនហូលីវូដគឺ The Rock និង Chris Evans បានបង្ហាញវីដេអូ Trailer ផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា ។

ត្រៀមចេញបញ្ចាំងសម្រាប់រដូវកាលបុណ្យណូអែល ភាពយន្តនេះបានទទួលការចាប់អារម្មណ៍ខ្លាំង ខណៈមានការសហការដ៏កម្ររបស់តារាសម្ដែង Dwayne Jonhson ឬទស្សនិកជនខ្លះបានស្គាល់តាមរយៈងាកីឡាកាស The Rock រួមជាមួយតួវីរបុរស Avenger Captain America គឺ Chris Evans។
ជាស្នាដៃថ្មីរបស់អ្នកដឹកនាំស៊េរីភាពយន្តផ្សងព្រេង “Jumanji” គឺលោក Jake Kasdan ភាពយន្តបែបកំប្លែងនិង Action “Red One” មានសាច់រឿងនិយាយពីប្រតិបត្តិការរំដោះលោកតា Santa Cluas ពីការចាប់ជំរិតរបស់ក្រុមបិសាច ក្រោមកិច្ចសហការរបស់ប្រធានសន្តិសុខប៉ូលខាងជើង សម្ដែងដោយ The Rock និងកំពូលអ្នកស៊ើបអង្កេតសម្ដែងដោយ Chris Evans។
ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានហូលីវូដ Deadline បានឱ្យដឹងថា តារាសម្ដែង Dwayne Jonhson បានទទួលតម្លៃខ្លួនដល់ ៥០លានដុល្លារសម្រាប់ការសម្ដែង និងជាផលិតករមួយរូបក្នុងរឿងនេះ។
ចំណាយដើមទុនផលិតច្រើនរហូតដល់ ២៥០ លានដុល្លារ ភាពយន្តនេះបានចាប់ផ្ដើមថតតាំងពីខែតុលាឆ្នាំ២០២២ និងបានបញ្ចប់ការថតនៅខែកុម្ភៈ ឆ្នាំ២០២៣ ដោយដំបូងឡើយបានគ្រោងចេញបញ្ចាំងនៅរដូវកាលបុណ្យគ្រិស្តម៉ាសឆ្នាំ២០២៣ ប៉ុន្តែក៏ត្រូវបានពន្យារពេលដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤នេះវិញ ដោយសារការធ្វើកូដកម្មរបស់សមាគមតារាសម្ដែងនិងអ្នកនិពន្ធហូលីវូដដែលអូសបន្លាយរយៈពេលជាច្រើនខែកាលពីឆ្នាំមុន ៕




























Account
Security
Favourite Content