Kim Woo Bin ជះលុយច្រើនលានដុល្លារទិញយកអគារធ្វើការចាស់របស់ BTS

តារាសម្ដែង Kim Woo Bin បានទទួលការចាប់អារម្មណ៍ខ្លាំងតាមរយៈការវិនិយោគអចលនទ្រព្យកាលពីពេលថ្មីៗ ដោយលោកទិញអតីតទីស្នាក់ការក្រុមហ៊ុនរបស់ក្រុម BTS គឺ Big Hit Entertainment (បច្ចុប្បន្នប្ដូរជា HYBE) ក្នុងតម្លៃ ១៣,៧ ពាន់លានវ៉ុន ស្មើនឹងប្រហែល ១០,៧ លានដុល្លារ។

យោងតាមសេចក្ដីរាយការណ៍ពី Star News ដែលបានបញ្ជាក់ជាមួយផលិតកម្ម AM Entertainment កាលពីថ្ងៃទី២៥ ខែមិថុនា បង្ហាញថា Kim Woo Bin បានបញ្ចប់ការទិញអគារដែលមានទីតាំងនៅតំបន់ Nonhyeon-dong សង្កាត់ Gangnam-gu ទីក្រុងសេអ៊ូល នៅថ្ងៃទី ២៩ ខែមីនា ហើយបានបញ្ចប់ការទូទាត់ប្រាក់នៅថ្ងៃទី ១១ ខែមេសា។ អគារដែលរួមមានជាន់ក្រោមដីពីរជាន់ និងជាន់លើដីចំនួនប្រាំជាន់មួយនេះ ត្រូវបានលក់ក្នុងតម្លៃ ១៣,៧ ពាន់លានវ៉ុន។ ក្នុងនោះ Kim Woo Bin បានបង់ប្រាក់សុទ្ធប្រហែល ៨,៣ ពាន់លានវ៉ុន ជាមួយនឹងប្រាក់កម្ចីប្រហែល ៦,២ ពាន់លានវ៉ុន និងពន្ធលើការទិញ ៤,៦ % ។

គួររំឭកថា ផលិតកម្ម Big Hit បានប្រើប្រាស់អគារនេះជាការិយាល័យរបស់ខ្លួនចាប់ពីឆ្នាំ ២០០៧ រហូតដល់បានពង្រីកខ្លួន និងប្ដូរទៅកាន់អគារថ្មីនៅក្បែរនោះដែរក្នុងឆ្នាំ ២០១១ ហើយក្រោយមកក៏បានប្ដូរទៅការិយាល័យកណ្តាលបច្ចុប្បន្នរបស់ខ្លួននៅសង្កាត់ Yongsan ក្នុងឆ្នាំ ២០២០ និងបានប្ដូរឈ្មោះក្រុមហ៊ុនជា HYBE ពីពេលនោះ។

លោក Kim Jae Young ប្រធានផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Building Road បាននិយាយថា “អគារដែល Kim Woo Bin បានទិញគឺស្ថិតនៅក្នុងតំបន់សំខាន់មួយ ដែលជារឿយៗគឺជាគោលដៅរបស់តារាល្បីៗ និងក្រុមហ៊ុនកម្សាន្តនានា។ គិតពីតម្លៃ ១៣,៧ ពាន់លានវ៉ុន គឺអាចនិយាយបានថានេះការវិនិយោគល្អ”។

ក្រៅពីអគារនេះ Kim Woo Bin ក៏មានផ្ទះមួយនៅតំបន់ Seongbuk-dong សង្កាត់ Seongbuk-gu ទីក្រុងសេអ៊ូលផងដែរ ដែលលោកបានទិញក្នុងខែមិថុនា ឆ្នាំ ២០០៨ ក្នុងតម្លៃ ១,៥២ ពាន់លានវ៉ុន ស្មើនឹងប្រហែល ១,១ លានដុល្លារអាមេរិក និងជាផ្ទះដែលលោករស់នៅបច្ចុប្បន្ន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *