មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នាំយកភាពយន្តមកពីជាង ៤០ ប្រទេសមកចាក់បញ្ចាំងជូនទស្សនាឥតគិតថ្លៃ

នា​​​ថ្ងៃ​ទី​ ២៥ ​ខែ ​មិថុនា ​ឆ្នាំ ​២០២៤ «មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ​ខួប​លើក​ទី១៣» ​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​នៅ​សាល​មហោស្រព​ចតុមុខ​ ក្រោម​អធិបតីភាពថ្នាក់​ដឹកនាំ​ ភ្ញៀវ​កិត្តិយស​ជាតិ​ អន្តរជាតិ ​​បណ្ដា​ផលិតករ​ខ្សែ​ភាពយន្ត​ក្នុង​ និង​ក្រៅ​ប្រទេស​ រួម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​​​។​

តាម​រយៈ​ខួប​លើក​ទី​១៣​នេះ​ដែរ​ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ​(CIFF)​​ បាន​ជ្រើស​រើស​ភាពយន្ត​ ​១៥៣ ​ មក​ពី ​៤១ ​ប្រទេស​ផ្សេង​គ្នា​​​ ដើម្បី​ចាក់​បញ្ចាំង​ជូន​​មហាជន​ទស្សនា​ដោយ​ឲ្យ​គិត​ថ្លៃ ​នៅ​គ្រប់​រោង​ភាពយន្ដ​ធំ​ៗ​​ និង​ទីតាំង​ជា​ច្រើន​កន្លែង​ទៀត​ដូចជា​ Legend Olympia, Exchange Square, Major Cineplex Aeon 1 និង​ Mean Chey វិទ្យាស្ថាន​បារាំង​ មជ្ឈមណ្ឌល​បុប្ផាណា, ​សណ្ឋាគារ​ RoseWood ភ្នំពេញ និង​រោង​ភាពយន្ត​ Fable ដែល​ទើប​បើក​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី ​២៥​ ដល់​ថ្ងៃ​ទី​ ៣០ ​ខែ ​មិថុនា​ ឆ្នាំ ​២០២៤​។ សម្រាប់​សំបុត្រ​ចូល​ទស្សនា​នឹង​ចែក​ជូន​ ១​ ម៉ោង​មុន​ការ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​និមួយៗ​នៅ​តាម​បញ្ជរ​នានា​របស់​មហោស្រព CIFF ។​​​

ថ្លែង​នៅ​ក្នុង​កម្មវិធី​នាយក​គ្រប់​គ្រង ​CIFF​ បាន​ឡើង​ថ្លែងចំណាប់​អារម្មណ៍​ និង​គោរព​អរគុណ​ទៅ​ដល់​វត្តមាន​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​ផលិតករ​ភាពយន្ត​ និង​បណ្ដា​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​ការ​បង្ហាញ​វត្តមាន​ចូល​រួម​​ក៏​ដូចជា​គម្រោង​ដែល​នឹង​ត្រូវ​សម្រេច​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​នា​ពេល​អនាគត​។​

ក្នុង​ឱកាសនៃការបើកសម្ភោធនោះដែរ លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ​​បានប្រកាសជាផ្លូវការចំពោះ​​លោក​ជំទាវ​បណ្ឌិត​​ ជា​ សិរី​ អគ្គទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្នុងនាមជា​ប្រធាន​កិត្តិយស​ទទួល​គាំទ្រ​ CIFF​​​​ ក្នុង​បុព្វហេតុ​នៃ​វិស័យ​វប្បធម៌​ និង​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ​នៅ​កម្ពុជា​ ក៏​ដូច​ជា​តួនាទី​ក្នុង​ការ​អនុវត្ត​សេដ្ឋកិច្ច​​នា​ពេល​អនាគត​។​​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា​​​ មហោស្រព​ CIFF លើក​ទី​១៣​ នេះ​មាន​កម្មវិធី​ពិសេស​ៗ​ និង​ធំ​ៗចំនួន​ ២​គឺ​ការ​សិក្សា​ពេញ​១​ជីវិត​ (LIFELONG LEARNING) និង​វិថី​ឆ្ពោះ​ទៅ​កាន់​អូឡាំពិក (ROAD TO OLYMPIC) កម្មវិធី​ពិសេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​២០២៤​ នេះ​គឺ​ផ្ដោត​លើ​ការ​បំផុស​គំនិត​យុវជន​ឱ្យ​បន្ត​ក្ដី​សុបិន ​និង​អាជីព​របស់​ពួកគេ​​ដើម្បី​ឱ្យ​ពួកគេ​សិក្សា​ និង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ទៅ​រក​ជីវិត​កាន់​តែ​ប្រសើរ ​និង​ការ​ទទួល​ស្គាល់​។​

ចំពោះ​កម្មវិធី​សិក្សា​ពេញ​១​ជីវិត​ (LIFELONG LEARNING) បាន​បញ្ចូល​នូវ​មាតិកា​ស្ដី​ពី​ភាព​យុវវ័យ​លើក​ដំបូង​មាតិកា​កំប្លែង​ បែប​កម្សាន្ត​​ រហូត​ដល់​ការ​បំពេញ​ក្ដី​ស្រមៃ​ក្នុង​អាជីព​ការងារ​។​ កម្មវិធី​នេះ​ដែរ​ក៏​មាន​ការ​រួម​បញ្ចូល​នូវ​ការ​ស្ដារ​ឡើង​វិញ​នៃ​ភាពយន្ត​រឿ​ង​RADIANCE ដោយ​ RACHEL PERKINS ដែល​ជា​អ្នក​ដឹកនាំ​ស្ត្រី​​ជន​ជាតិ​ដើម​ដំបូង​គេ​ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ ក៏​ដូច​ជា​ស្ដារ​ឡើង​វិញ​នៃ​ភាពយន្ត​ក្លាស៊ីក​THE YEAR MY VOICE BROKE​។

មួយវិញទៀត ​​សម្រាប់​កម្មវិធី​ ឆ្ពោះ​ទៅ​អូឡាំពិក ​(ROAD TO OLYMPIC)​ នឹង​បង្ហាញ​ខ្សែ​​ភាពយន្ត​បំផុស​គំនិត​ទាក់​ទង​សមិទ្ធផល​កីឡា​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​នេះ​។​ កម្មវិធី​នេះ​រួម​បញ្ចូល​ខ្សែ​ភាព​យន្ត​អូស្ត្រាលី​ FREEMAN អម​ដោយ​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ LAURENCE BILLIET និង​រឿង ​FEATHERWEIGHT ដែល​នឹង​ត្រូវ​បង្ហាញ​ជាមួយ​វត្តមាន​របស់​អ្នក​ដឹក​នាំ​រឿង ROBERT KOLODNY មក​ពី​សហរដ្ឋ​អាមេរិក​។​​ ក្នុង​នោះ​ដែរ​ក៏​នឹង​មាន​ខ្សែ​ភាព​រឿង​ប្រតិដ្ឋ​កម្ពុជា ​​រឿង​ប្រតិដ្ឋ​អន្តរជាតិ​ ភាព​យន្ត​ឯកសារ​ភព​ផែន​ដី​ដ៏​ស្រស់​ស្អាត និង ​CIFF ​សម្រាប់​គ្រួសារ​ផងដែរ។​

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ គឺ​ជា​ព្រឹត្តិការណ៍​ភាពយន្ត​និង​វប្បធម៌​អន្តរជាតិ​​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។​ មហោស្រព​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ​២០១០ ​ដោយ​បាន​ដើរ​តួនាទី​ជា​កាតាលីករ​ សម្រាប់​គំនិត​ផ្ដួចផ្ដើម​ក្នុង​វិស័យ​ភាពយន្ត​ដែល​ប្រមូល​ផ្ដុំ​អ្នក​ចូលរួម​ច្រើន​ជាង​២ ​ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ។​ មហោស្រព​ CIFF​ ក៏​បាន​ដើរ​តួ​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ និង​ពិភពលោក​តាម​រយៈ​ភាសា​សកល​​នៃ​ភាពយន្ត​ និង​វប្បធម៌​។​ មហោស្រព​ CIFF ​​ក៏​ជំរុញ​ដល់​ការ​ចរាចរ​នៃ​ភាពយន្ត​ក្នុង​តំបន់​និង​លើក​កម្ពស់​ផលិតកម្ម​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​៕​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ